CH11

2.3K 177 24
                                    


នៅពេលដែល ជេម បានចាកចេញពីកន្លែងមិត្តរបស់គេហើយគេក៏សម្តៅទៅរកខុនដូរដែលមានពូរបស់កំពុងតែរង់ចាំ ភ្លាមៗជាមួយនិងស្នាមញញឹមដូចជាមានរឿងអ្វីដែលគេត្រៀមនិងកំពុងតែធ្វើអញ្ជឹង។
ក្រោយពីមកដល់ ជេម ក៏ទទួលអារម្មណ៍ដឹងច្បាស់ថាវាគឺស្ងាត់ ដូចជាមនុស្សបានចេញទៅបាត់ហើយអញ្ជឹង បន្ទាប់ពីគេបានតាមសម្លឹងមើលមួយភ្លែត ក៏ធ្វើឲ្យយើងដឹងថា ហ្វត បានចាកចេញបាត់ទៅហើយមិនដឹងតាំងតែពីពេលណានោះទេ។

ជេម ដែលបានដឹងគេក៏ញញឹមចុងមាត់បន្តិចជាមួយនិងគំនិតមិនល្អ ក៏ដូចជាបញ្ចេញសម្លេងនិយាយមកយ៉ាងគួរឲ្យខ្លាចផងដែរថា៖

« ហឹស៎!!ត្រៀមខ្លួនទៅលោកពូ វាមិនចប់ត្រឹមនេះនោះទេ!! » ស្នាមញញឹមកំណាចបានញញឹមឡើងភ្ជាប់ជាមួយនិងដៃកាន់ទូរសព្ទ៍ផ្ញើរសារទៅកាន់នរណាក៏មិនដឹង។

ថ្ងៃថ្មីបានឈានចូលមកដល់នៅឯកំពង់ផែទី១ដែលជាកំពង់ផែរបស់ត្រកូលឃុនវិឆៃគុុនប្រសិដ្ឋ ពេលនេះក៏កំពុងតែមានការជួញដូរទំនិញយ៉ាងម៉ត់ចត់ ហើយលើកនេះក៏មិនដូចជាការម្សិលមិញឡើយព្រោះតែអ្នកដែលធំបំផុតបានលិចវត្តមានមកទើបអាចនិយាយសាច់ការបាន។

« យើងមកដោយផ្ទាល់ ពួកឯងនៅតែមិនច្បាស់ទៀត?? » សម្តីម៊ាំបានបន្លឺឡើងហើយក៏ដោះអាវក្រៅចេញហុចទៅឲ្យទៅកូនដែលស្ថិតនៅក្បែដៃ និងទទួលយកមកវិញដោយស្រោមដៃមួយគូរដើម្បីពាក់ និងចាប់ផ្តើមពិនិត្យមើលទំនិញដែលខ្លួនត្រូវទទួលយក។

« ម្សិលមិញនេះមិននឹកស្មានទាល់តែសោះថាលោកមិនគោរពតាមពាក្យសន្យា!! » បុរសសង្ហាម្នាក់បានដើរចូលមកក្បែរដៃ ហ្វត ហើយក៏និយាយជាមួយស្នាមញញឹម ព្រោះដំបូងគេក៏នឹកស្មានមិនដល់ពិតមែនថា ហ្វត មិនមកតាមការណាត់ដោយរាល់ដង ហ្វត គឺជាមនុស្សម្នាក់ដែលគោរពសម្តីរបស់ខ្លួនឯងខ្លាំងណាស់។

« យើងមានធុរៈសំខាន់ ជាងកាលដែលមកពិនិត្យរបស់អន់ៗទាំងនេះ... » ព្រូស៎...បញ្ចប់សម្តីភ្លាម ហ្វត ក៏បានបោះកាំភ្លើងចេញមកខាងក្រៅ និងបង្ហាញមកឲ្យឃើញថារបស់ទាំងអស់នេះគឺសុទ្ធសឹងតែគ្មានប្រយោជន៍អន់បំផុត ព្រោះគ្រាន់តែធ្លាក់ដល់ដីភ្លាមក៏ត្រូវបែកខ្ញែកចេញពីគ្នា។

𝒾𝓃١٥٧٤ 𝓌𝒾𝓉𝒽 𝒖𝒏𝒄𝒍𝒆𝟒୧ Where stories live. Discover now