CH33

1.3K 130 31
                                    

   អ្នកណាទៅដឹងទៅថាទង្វើរនិងសម្តីទាំងប៉ុន្មានរបស់ជេមដែលនិយាយចំពោះ ភីង គឺ ហ្វត បានឃើញទាំងអស់ តែគ្រាន់តែ ហ្វត មិនមាត់អ្វីនោះទេ ព្រោះតែគេចង់ដឹងរឿងគ្រប់យ៉ាងដែលពីរអ្នកនេះនិយាយគ្នា។

« ពូ...ហ្វត » ជេម បន្ទរហៅឈ្មោះរបស់ ហ្វត តិចៗជាមួយអារម្មណ៍ខ្លាច... គេមិនខ្លាចអីទេ តែគេខ្លាចថា ហ្វត និងស្អប់គេលើសដើមនៅពេលដែលឃើញគេអាក្រក់ទៅគម្រាម ស្រីម្នាក់នោះ។

« ហ្ហឹកៗ បងហ្វត... បងហ្វត » ភីង រត់ទៅរកហ្វតយ៉ាងលឿន មិនខ្វល់ពី ជេម ដែលនៅឈរពីមុខឡើង កាយវិកាម្ញិកម្ញក់ យំរំអួយទៅអោបដៃរបស់ ហ្វត ដើម្បីទៀមទារចំណាប់អារម្មណ៍។

« ឯងធ្វើស្អី? »

« មិនអីទេ បើពូគិតថាពូកំពុងតែធ្វើនោះត្រូវ ពូលួងនាងទៅ ខ្ញុំសុខចិត្តដើរចេញ ព្រោះមើលទៅទោះខ្ញុំនិយាយម៉េចក៏គ្មានអ្នកណាជឿដែរ!! » ជេម និយាយបណ្តើរញញឹមបណ្តើរ ទោះឈឺយ៉ាងណាក៏ទ្រាំ ទ្រាំលាក់នៅក្នុងចិត្តមិនចង់បង្ហាញ ហើយពេលនេះគេក៏ហត់ដូចគ្នា មិនចាំបាច់ដល់រយៈពេលដែលគេសុំឡើយ គេឈឺឡើងចង់ឆ្កួតហើយពេលនេះ...

« ... »  ហ្វត វិញមិនសូម្បីតែហាមាត់ ឈឲ្យ ភីង អោបដៃ ហើយក៏ស្តាប់ ជេម និយាយយ៉ាងធម្មតាបំផុត ហាក់មិនយល់ន័យអ្វីឡើយ ព្រោះក្នុងចិត្តគេក៏មិនបានបន្ទោស ជេម ទាំងស្រុងដូចគ្នា ឆ្ងល់ថា ជេម ធ្វើនេះក្នុងន័យអ្វី!!

« លាហើយ » ជេម និយាយតែប៉ុណ្ណឹងក៏ដើរចេញយកតែម្តង ព្រោះតែអស់ភាពអត់ទ្រាំតទៅទៀត មុននេះថាចាំមើលថា ហ្វត និងធ្វើយ៉ាងម៉េចតែចុងក្រោយក៏បានត្រឹមតែទឹកមុខសម្លឹងទាំងមិនទុកចិត្តនោះត្រឡប់មកវិញ។

« ឈប់សិន!! » គ្រាន់តែឮហ្វតឃាត់ ជេម ក៏ហួសចិត្តងាកមកវិញនិយាយខ្លាំងៗទៅកាន់ ហ្វតថា៖

« មានអីទៀតមែនទេ? ឬក៏ពូចង់ឲ្យខ្ញុំសុំទោសនាង? ចឹងខ្ញុំគួរតែក្រាបសុំទោសតែម្តងល្អទេ? » ជេម ស្រែកសម្លុតជាមួយនិងកែវភ្នែកដែលឡើងក្រហម លើកនេះ... មិនដូចជាពេលមុនទេ ព្រោះ ជេម ក៏អាចទាញចំណាប់អារម្មណ៍ឲ្យ ហ្វត ចាប់ដឹងថាគេបានយំ និងកំពុងតែចង់យំមកម្តងទៀតហើយ តែពេលនេះវាហាក់គ្មានប្រយោជន៍សោះឡើយ ជេម គេមិនចង់ដឹងឮអ្វីទៀតនោះទេ គេបានត្រឹមតែដើរចាកចេញតែប៉ុណ្ណោះ។

𝒾𝓃١٥٧٤ 𝓌𝒾𝓉𝒽 𝒖𝒏𝒄𝒍𝒆𝟒୧ Where stories live. Discover now