THE END

2.9K 199 30
                                    

រយៈពេលប៉ុន្មានថ្ងៃមកនេះ ជេមប្រៀបដូចជាមនុស្សសតិមិនគ្រប់បាត់បងស្មារតី ជាពិសេសទឹកមុខដែលសង្ហាៗក៏បានមកសល់ត្រឹមសភាពរញ៉សរញ៉ៃមើលសឹងតែមិនយល់ តែថ្ងៃនេះគេក៏បានងើបរៀបចំខ្លួនខុសពីរាល់ថ្ងៃដែលគេសម្ងំនៅតែក្នុងបន្ទប់ អ្នកណាក៏មិននិយាយជាមួយក្រៅពីផឹកស្រា។
ថ្ងៃនេះវាជាថ្ងៃមង្គលរបស់ពូគេ... ជាហេតុដែលធ្វើឲ្យ ជេម ត្រូវធ្វើចិត្តងើបរៀបចំខ្លួនដើម្បីមកកម្មវិធីទាំងដែលក្នុងចិត្តមិនទាន់បានជាពីរបួសស្នេហ៍មួយនេះស្រួលបួលប៉ុន្មាននោះទេ។

តុក— តុ សម្លេងគោះទ្វាបានបន្លឺឡើង ជេម ក៏ងាកខ្នងបន្តិចមុននិងអនុញ្ញាតឲ្យអ្នលខាងក្រៅចូលមកក្នុង

« ចូលមក... »

« ឯងចាកចេញទៅល្ងាចនេះ? » មកដល់ភ្លាម ហ្វត ក៏សួរភ្លែតតែម្តង ព្រោះតែឮពីជំនិតទាំងពីរប្រាប់ថា ជេម ក៏និងចាកចេញនៅពេលដែលគេ ចូលរួមមង្គលការរបស់ ហ្វត រួច។

« អូ...រីករាយថ្ងៃអាពាហ៍ពិពាហ៍លោកពូ!! » ជេម មិនបានឆ្លើយតបអ្វីឡើយ ជំនួសឲ្យ ចម្លើយគេក៏ ញញឹមនិយាយជូនពរទៅកាន់ ហ្វត តែអ្នកណាទៅដឹងទៅថានៅពីក្រោយស្នាមញញឹមមួយនេះគឺជាអារម្មណ៍មួយដែលកំពុងតែឈឺចាប់...

« អឹម...អរគុណ »

« ហឹស ហឹស... ពូសប្បាយចិត្តខ្លាំងទេគ្មានមនុស្សនៅរំខានពូទៀតទេអបអរផង!! » ជេម បន្តនិយាយពេលដែលគេបែរខ្នងមកក្រោយ ដើម្បីយកនាឡិកាយកមកពាក់ គេធ្វើបែបនេះព្រោះតែមិនចង់សម្លឹងមុខរបស់ ហ្ងត ហើយក៏មិនចង់ឲ្យ ហ្វត ឃើញទឹកមុខស្រពោនរបស់គេ

« ... » ហ្វត មិនមាត់ ព្រោះពេលនេះគេក៏ទទួលអារម្មណ៍ដេងថាក្មេងដែលស្ថិតនៅចំពោះមុខនេះគឺមិនសប្បាយចិត្តនិងការរៀបការរបស់គេប៉ុន្មានឡើយ តែក៏កំពុងតែសម្តែងនៅនិងមុខគេនោះឯង

« ចាប់ពីពេលនេះតទៅលែងមានអាក្មេងរំខានម្នាក់នេះទៀតហើយណាពូ!! សង្ឃឹមថាអត់ពីខ្ញុំទៅ ពូនិងនាងរស់នៅប្រកបដោយសុភមង្គល » ជេម ងាកមកវិញជាថ្មី បន្ថែមការជូនពរប្រកបដោយស្នាមញញឹមលឹបភ្នែកដូចពេលដែលគេសប្បាយចិត្តរាល់ដង គ្រាន់តែវាក៏មិនមែនជាអារម្មណ៍ពិតដែលគេសប្បាយចិត្ត... គេជូនពរទាំងដង្ហើមក្នុងទ្រូងរបស់គេក៏ដកសឹងតែផុតដង្ហើមរៀបនឹងស្លាប់ វាថប់ ហើយក៏ធ្វើឲ្យចុកចាប់នៅទ្រូងខាងឆ្វេង បន្ទាប់ពីឃើញកាន់តែច្បាស់នៅសម្លៀកបំពាក់កូនកម្លោះ ជេម ក៏កាន់តែឈឺចិត្តលើសដើម...

𝒾𝓃١٥٧٤ 𝓌𝒾𝓉𝒽 𝒖𝒏𝒄𝒍𝒆𝟒୧ Where stories live. Discover now