ពេលវេលាបានកន្លងផុតទៅជារឿយៗ ពេលរសៀលក៏បានឈានចូលមកដល់ យើងក៏បានឃើញផងដែរថាវត្តមានរបស់មិត្តសម្លាញ់គេទាំងបីអ្នកកំពុងតែដើរជជែកគ្នាចេញពីសាលាតម្រង់ទៅរកចំណតឡាននិងម៉ូតូដើម្បីបន្តដំណើរទៅកន្លែងដែលពួកគេត្រូវទៅ។
« អាជេម? ជិះម៉ូតូធំមកមែន? » ឃីម គេបានសួរទៅកាន់ ជេម ពេលដែលគេបានឃើញថានៅក្នុងដៃរបស់ ជេម កាន់កូនសោរដែលមើលទៅដូចជាសោរម៉ូតូ។
« អឺ...របស់ពូយើង បើឡានវិញស្អាតៗណាស់ មិនដឹងគាត់ទិញទុកធ្វើស្អីមិនដែលឃើញជិះ!! »
« ចំណង់ចំណូលចិត្តណុងហាស៎!! » ភូវីន បានបន្តជាមួយនិងស្នាមញញឹមមុននិងឡើងទៅលើឡានរបស់គេ គេនិយាយបែបនេះព្រោះថាគេក៏ដឹងមនុស្សម្នាក់ៗតែងតែមានចំណូលចិត្តខុសៗគ្នា និងប្លែកៗទើបគេនិយាយបែបនេះ ហើយកាលដែលប្រមូលទិញរបស់ដែលខ្លួនស្រឡាញ់ក៏មិនខុសអ្វីឡើយ។
ក្រោយបញ្ចប់សម្តីរៀងៗខ្លួន ពួកគេបានសម្តៅទៅរកយាន្តជំនិះរបស់ពួកគេ បន្ទាប់មកក៏បើកចេញទៅជាមួយនិងភាពឡូយឆាយ ជាពិសេសគឺ ជេម ដែលជិះម៉ូតូធំ មើលទៅពិតជាសាកសមនិងគេក៏ដូចជាបង្ហាញនៅភាពស្រស់សង្ហារបស់គេកាន់តែខ្លាំងឡើង ឃើញពួកគេចេញទៅលឿនៗយ៉ាងនេះក៏មកពីពួកគេប្រញាប់ទៅខ្លឹបដែលពួកគេតែងតែទៅជាប្រចាំនោះឯង។
រយៈមិនប៉ុន្មានផង កម្លោះសង្ហាទាំងបីក៏បានមកដល់ខ្លឹបដែលពួកគេតែងតែមក ក្រោយពីបានមកដល់ហើយ ក៏ចាប់ផ្តើមនាំគ្នាចូលទៅខាងក្នុងជាមួយសម្តីចម្អន់គ្នា ប៉ុន្តែយើងក៏បានឃើញថា ជេមមីណាយ៍ បានដើរពីខាងមុខដែលមាន ភូវីន និង ឃីម ដើរតាមពីក្រោយមើលទៅដូចជាក្រុមជើងកាងក្រុមដែលមានមេដើរពីខាងមុខនិងមានកូនចៅអមសងខាងយ៉ាងអញ្ជឹង។
ពួកគេដើរចូលខាងក្នុងមិនទាន់បានស្រួលបួលផង យើងក៏បានឃើញថា ជេម បានឈប់ដំណើររបស់គេ ដែលធ្វើឲ្យពីរអ្នកខាងក្រោយឈប់តាមនិងព្យាយាមសម្លឹងមើលទៅអ្វីដែល ជេម កំពុងតែឈរមើលយ៉ាងភ្លឹក។ ភូវីន ដែលបានកត់សម្កាល់ថា ជេម កំពុងតែមើលអ្នកណានោះ ក៏បានសួរឡើងដើម្បីបញ្ជាក់ថាគេគិតនោះត្រូវឬអត់។

YOU ARE READING
𝒾𝓃١٥٧٤ 𝓌𝒾𝓉𝒽 𝒖𝒏𝒄𝒍𝒆𝟒୧
Fantasíaទំនាក់ទំនងរវាងក្មួយនិងពូដែលចាប់ផ្តើមឡើងមកដោយពាក្យថាធុញ!! ធុញគ្រប់ពេលដែលឃើញមុខគ្នា ធុញគ្រប់ពេលដែលនិយាយមិនចេះស្តាប់ហើយក៏រំខាន់ការងារ ប៉ុន្តែសុខសុខ ក្មួយប្រុសដ៏សែនល្អក៏ទទួលយកភាពគួរឲ្យស្រឡាញ់របស់ពូខ្លួនឯងមិនបាន តើវានិងមានរឿងអ្វីកើតឡើង???