ពេលល្ងាចនៅក្នុងកម្មវិធី មើលទៅពិតជាអស្ចារ្យណាស់ សូម្បីតែវត្តមានរបស់ ជេម ក៏ត្រូវមានដូចគ្នាដែល តំណាងឲ្យឪពុករបស់គេនោះឯង!! ទោះបីជាគេបានមកចូលរួមជាមួយពូគេក៏ពិតមែន ក៏គេមិនបាននៅក្បែរពូរបស់គេឡើយ ពេលនេះគេកំពុងតែឈរនៅសាលខាងលើ យ៉ខាងមុខឯកែវភ្នែកក៏សម្លឹងមើលទៅខាងក្រោមមិនឈប់ ដៃដែលកាន់កែវស្រា ក៏ក្រវីទៅមកហាក់ធុញថប់ក្នុងចិត្តកាន់តែខ្លាំងឡើង ដោយសារតែទិដ្ឋភាពនៅចំពោះមុខដែលគេបានឃើញនោះ គឺហ្វតកំពុងតែពាក់ស្បែកជើងឲ្យ ភីង និយាយរួមគឺថ្នាក់ថ្នម សឹងតែថាដូចរបស់បណ្តូលចិត្តទៅហើយ។
« សម្លឹងយ៉ាងនេះច្រណែនគេឬ? » មនុស្សប្រុសជនជាតិបរទេសម្នាក់បានដើរចូលមកនិយាយភាសាថៃទាំងរដេបរដុប បើមើលទៅក៏ពិបាកនិងស្តាប់ តែជេម ក៏ងាកមកមើលជាមួយកែវភ្នែកមិនពេញចិត្ត ដែលមកចេះដឹងរឿងរបស់គេយ៉ាងនេះ។
« មិនមែនជារឿងរបស់ឯង »ជេមតបភាសាអង់គ្លេសយ៉ាងល្អឥតខ្ចោះព្រោះនាយឃើញថាបុរសនេះនិយាយថៃមិនច្បាស់ទើបនាយឆ្លើយជាភាសាអង់គ្លេស ឯបុរសនោះញញឹមយ៉ាងសមសួន ជាមួយនិងមុខមាត់ដ៏ស្រស់ស្អាតរបស់គេ។
« គ្រាន់តែមករាប់អាន!! » គេនិយាយហើយក៏ដើរទៅគៀកកររបស់ ជេម ទាំងម្ចាស់សមីខ្លួនមិនទាន់ហាស្តីថាយល់ព្រមរាប់អាននិងទទួលស្គាល់មិត្តភាពមួយនេះទេ។
« យើងមិនទំនេរទៅរាប់មនុស្សដូចឯងទេ » មាត់និយាយយ៉ាងនេះ តែដៃក៏យកកែវស្រាដែលកាន់ទៅជល់ជាមួយនិងពែងស្រារបស់អ្នកម្ខាងទៀត។
«ឯងស្រឡាញ់ស្រីម្នាក់នោះ? » ស្ងាត់បន្តិចបុរសនោះសួរឡើងដោយមន្ទិលសង្ស័យថាជេមស្រលញ់នារីម្នាក់នោះដែលដែលរៀបការជាមួយពូរបស់ខ្លួន
« ទេ... យើងស្រឡាញ់ម្នាក់នោះទៅវិញទេ » ជេម ប្រកែកដោយបញ្ជាក់ថាមនុស្សប្រុសក្បែរនោះទេដែលគេស្រឡាញ់។
« សម្រេចមកគេត្រូវជាអីនិងឯងឲ្យប្រាកដ? » គេសួរជាថ្មី ព្រោះតែចង់ដឹងឲ្យកាន់តែស៊ីជម្រៅ។
« ជាមនុស្សម្នាក់...ដែលសំខាន់ក្នុងជីវិត ហើយក៏សំខាន់បំផុតធ្វើឲ្យយើងមិនអាចខ្វះបាន!! » សម្តីនិយាយទៅយ៉ាងស្រទន់ជាមួយនិងស្នាមញញឹមដ៏ផ្អែមល្អែម ដែលអាចបញ្ជាក់បានយ៉ាងច្បាស់ថាមនុស្សដែលគេសម្តៅដល់នោះគឺពិតជាមានន័យធំធេងណាស់នៅក្នុងជីវិតរបស់គេ ហើយក្តីស្រឡាញ់របស់គេក៏មានយ៉ាងពិតប្រាកដចំពោះមនុស្សម្នាក់នោះសឹងតែគ្មានអ្នកណាអាចមកប្រជែងនិងក្តីស្រឡាញ់មួយនេះបាន។

YOU ARE READING
𝒾𝓃١٥٧٤ 𝓌𝒾𝓉𝒽 𝒖𝒏𝒄𝒍𝒆𝟒୧
Fantasyទំនាក់ទំនងរវាងក្មួយនិងពូដែលចាប់ផ្តើមឡើងមកដោយពាក្យថាធុញ!! ធុញគ្រប់ពេលដែលឃើញមុខគ្នា ធុញគ្រប់ពេលដែលនិយាយមិនចេះស្តាប់ហើយក៏រំខាន់ការងារ ប៉ុន្តែសុខសុខ ក្មួយប្រុសដ៏សែនល្អក៏ទទួលយកភាពគួរឲ្យស្រឡាញ់របស់ពូខ្លួនឯងមិនបាន តើវានិងមានរឿងអ្វីកើតឡើង???