Note : ដោយសារតែសរសេរតែម្តងមកនបានអានលើកទីពីរដើម្បីកែរសម្រួល អញ្ជឹងសុំទោសជាមុនចំពោះអក្ខរាវិរុទ្ធ បើខុសកន្លែងណាមួយអភ័យទោស ហើយអាចនិងមានកន្លែងឆ្គងច្រើន
បាត់មុខយូរមានទៅណាទេ ដេកលេងខ្ចិលចេញភាគត រត់ទៅបករឿងរំសាយអារម្មណ៍😔🫰🏻
ភ្លាវតិចហើយសូរី
__________________
នៅពេលដែល ជេម បានមកបន្ទប់របស់ ឃីម ហើយនោះគេក៏បានដើរតម្រង់ទៅរកថ្នាំមុនគេតែម្តង បន្ទាប់មកក៏ឃើញថា ឃីម បានរករបស់ដែលគេត្រូវការគ្រប់ចំនួនគ្មានឲ្យខកវះសូម្បីតែមួយមុខ បែបនេះហើយទើប ជេម លិចស្នាមញញឹមនៅលើផ្ទៃមុខបន្តិចមុននិងដើរចូលទៅយកស្រាក្រហម កែវស្រាក៏ដូចជាថ្នាំដែលនៅក្បែរនោះយកទៅដាក់លើតុមួយទៀតដែរនៅក្បែរកន្លែងអង្គុយ។
ជេម បានចាក់ស្រាចូលទៅក្នុងកែវទាំងពីរ បន្ទាប់មកគេក៏ដកស្តាប់គ្រាប់ចេញពីហោប៉ាវយកមកកាន់ និងចាប់ផ្តើមសម្លឹងមើលទៅលើថ្នាំនោះមិនឈប់ ហាក់មានគោលបំណងអ្វីក៏មិនច្បាស់។ ហើយសម្រាប់គេ គ្រប់យ៉ាងឲ្យតែគេចង់បានហើយ មិនថាជាអ្វីក៏វាត្រូវតែក្លាយជារបស់គេ អ្នកណាក៏គ្មានសិទ្ធមកដណ្តើមចេញពី ហើយគេក៏និងធ្វើគ្រប់យ៉ាងដើម្បីឲ្យវាក្លាយជារបស់គេ មិនថាត្រូវឲ្យគេចំណាយរយៈពេលយូរប៉ុណ្ណាឡើយ។
មិនប៉ុន្មានផងគ្រាន់តែ ជេម គេបានលើកកែវស្រាយកមកផឹក ពូរបស់គេក៏បានបើកទ្វាចូលមកទាំងទឹកមុខមួម្មង ព្រោះថាគាត់ក៏រវល់និយាយជាមួយនិងគ្រួសារធំៗដទៃទៀត តែក៏ត្រូវមកកាត់ចង្វាក់ដោយសារតែ ជេម នេះឯង។ ដំបូង ហ្វត ក៏មិនចង់មកព្រោះគិតថារឿងអត់ប្រយោជន៍តែក៏មិនចង់ឃើញ ជេម បង្កររឿងទើបព្រមមក ក្រោយមកដល់ក៏ឃើញថា ជេម អង្គុយដូចធម្មតាផឹកស្រាយ៉ាងអំភើយ ធ្វើឲ្យ ហ្វត សឹងតែយ្ដៃនេះទីដាល់មុខរបស់ ជេម ទៅហើយ។
« ឯងគិតថាយើងទំនេរណាស់មែនទេ? » ហ្វត បានសួរពីចម្ងាយទៅ និងចាប់ផ្តើមសម្លឹងមើលស្រាដែល ជេម បានចាក់ទុករួចជាស្រេចសម្រាប់គេតែក៏មិនខ្វល់ច្រើន ព្រោះតែឃើញថាទឹកមុខរបស់ ជេម មិនសូវជាសប្បាយចិត្តប៉ុន្មានឡើយតាណងតែពីនៅលើឡានមកម្លេះ។

YOU ARE READING
𝒾𝓃١٥٧٤ 𝓌𝒾𝓉𝒽 𝒖𝒏𝒄𝒍𝒆𝟒୧
Fantasyទំនាក់ទំនងរវាងក្មួយនិងពូដែលចាប់ផ្តើមឡើងមកដោយពាក្យថាធុញ!! ធុញគ្រប់ពេលដែលឃើញមុខគ្នា ធុញគ្រប់ពេលដែលនិយាយមិនចេះស្តាប់ហើយក៏រំខាន់ការងារ ប៉ុន្តែសុខសុខ ក្មួយប្រុសដ៏សែនល្អក៏ទទួលយកភាពគួរឲ្យស្រឡាញ់របស់ពូខ្លួនឯងមិនបាន តើវានិងមានរឿងអ្វីកើតឡើង???