CH24

1.6K 145 24
                                    

Note : ដោយសារតែសរសេរតែម្តងមកនបានអានលើកទីពីរដើម្បីកែរសម្រួល អញ្ជឹងសុំទោសជាមុនចំពោះអក្ខរាវិរុទ្ធ បើខុសកន្លែងណាមួយអភ័យទោស ហើយអាចនិងមានកន្លែងឆ្គងច្រើន
__________________
  ក្រោយពីពេលដែលជេមបានដើរចាកចេញមកនោះ គេក៏បានទាក់ទងទៅកាន់ ភូវីន ឲ្យមកយកគេដូចគ្នាផងដែរ។ បន្ទាប់ពីភូវីនបានមមយកគេនោះពួកគេក៏បានទៅក្លឹបប្រដាល់វាក៏ដោយសារតែ ជេម គេចង់រំសាយអារម្មណ៍ដែលខឹងសម្បាររបស់គេចេញ ដោយទៅដសល់បាវសាក់នៅទីនោះ។

គ្រាន់តែមកដល់ភ្លាម ជេម គេក៏ដើរចូលរហ័ស មិនខ្វល់ឡើយថាកន្លែងនេះបិទឬមួយក៏បើក ព្រោះតែកន្លែងនេះក៏ជាកន្លែងបងប្អូនជីដូនមួយរបស់ ភូវីន នោះឯង។ និយាយទៅគ្រាន់តែវត្តមានរបស់ ជេម ត្រូវបានអ្នកនៅទីនេះកត់សម្គាល់ភ្លាមគេក៏រត់មកយ៉ាងលឿន ព្រោះតែខានឃើញ ជេម មកទីនេះយូរដែលទៅហើយ។

« ចុម៎!! ហ៊ានេះចេះនឹកឃើញមកដែរឬ? » ស៊ី គេបានស្រែកសួរជាមួយស្នាមញញឹមនៅពេលដែលបានឃើញ ហ៊ាជាទីស្រឡាញ់របស់គេមក និយាយរួមទៅគេចូលចិត្ត ជេម ដោយសារតែ ជេម តែងតែទិញរបស់ផ្ញើរជាពិសេសនោះគឺហាមមិនឲ្យ ភូវីន ធ្វើបាបគេនោះឯង

« យើងធុញថប់ ចង់បញ្ចេញកំហឹង » ជេម ឆ្លើយទៅវិញខ្លីៗទាំងទឹកមុខស្មើរ ប៉ុន្តែកាយវិកាវាពិរពេញទៅដោយអារម្មណ៍ដែលខឹងសម្បារ

« ពុទ្ធោហ៊ា នេះឲ្យតែមកដឹងតែខឹងរាល់ពេល!! » ស៊ី បន្ថែមហើយក៏បញ្ចេញទឹកមុខអាក់អន់ស្រពន់ចិត្ត ព្រោះតែហ៊ារបស់គេនោះក៏មកតែពេលដែលខឹង បើមិនខឹងគឺមិនខ្ចីមកជាដាច់ខាត។

« ... » ជេម គេមិនមាត់បានត្រឹមតែសម្លឹងនើលនិងដើរសម្តៅទៅខាងក្នុងដើម្បីយកកាតាបគេទុក។

« និយាយចឹង ហ៊ាបាត់ឡើង២-៣ខែ នេះមិនឃើញមក រវល់ឬក៏គ្មានអ្នកធ្វើឲ្យហ៊ាខឹង? » ស៊ី គេក៏នៅតែដើរតាមជេមក៏ដូចជាសួរនាំមិនញិនតែម្តងសោះឡើយ និយាយពីថាបានតាមគឺតាមជាប់ព្រោះតែចង់យកចិត្ត ប៉ុន្តែលើកនេះវាមិនមែនធម្មតាដូចលើកមុនឡើយ កំហឹងដែលគ្មានកំណត់គេកាន់តែខឹងទៅៗយកអ្វីមកប្រៀបពុំបាន។

« កុំសួរយើងច្រើនពេក ធុញ!! » ជេម បានឈប់ការដើររបស់គេហើយគេស្រែកឡើងបន្តិចទៅកាន់ ស៊ី ជាមួយនិងកែវភ្នែកមួម្មង ដែលធ្វើឲ្យ ស៊ី ដែលឈរក្បែរភ័យឡើងញ័រជើងទៅហើយ ព្រោះគេមិនដែលត្រូវបាន ជេម ស្រែកដាក់បែបនេះគើយ ជាពិសេសទឹកមុខនោះ គេគ្រាន់តែសម្លឹងចំក៏ពិបាកនិងពណ៌នា។

𝒾𝓃١٥٧٤ 𝓌𝒾𝓉𝒽 𝒖𝒏𝒄𝒍𝒆𝟒୧ Where stories live. Discover now