Note : ដោយសារតែសរសេរតែម្តងមកនបានអានលើកទីពីរដើម្បីកែរសម្រួល អញ្ជឹងសុំទោសជាមុនចំពោះអក្ខរាវិរុទ្ធ បើខុសកន្លែងណាមួយអភ័យទោស ហើយអាចនិងមានកន្លែងឆ្គងច្រើន
__________________ហ្វត បានដើរទាំងឈឺក្បាលសម្តៅមកបរិវេណខាងក្រោយ គេមានអារម្មណ៍ថាហត់ខ្លាំងដែលយកមនុស្សដូចជា ជេម មកនៅជាមួយបែបនេះ ប៉ុន្តែនេះវាជាការងាររបស់គេទៅហើយ ទោះមិនចង់យ៉ាងណាក៏ត្រូវតែធ្វើជាចាប់បាច់ ហើយក៏គ្មានអ្វីដែលគេអាចធ្វើបានក្រៅពីនេះព្រមទទួលនេះផងដែរ។
ក្រោយពេលដែលមកដល់ហើយ ហ្វត បានឈរពីខាងក្រោមសម្លឹងមើលទៅកាន់ ជេម ដែលកំពុងតែធ្វើមុខងក់ងរមកកាន់គេ និយាយទៅមុខទាំងនោះ ហ្វត ស្អប់ចង់តែដើរចេញ តែក៏ត្រូវយកគេចុះមកក្រោមឲ្យបានសិនទើបអាចចាកចេញបាន។
« ឆាប់ចុះឲ្យលឿន » ហ្វត បាននិយាយខ្លាំងល្មមៗទៅកាន់ ជេម ដើម្បីឲ្យចុះពីខាងលើនោះមក ប៉ុន្តែមើលមុខ ជេម ទៅ ឌឺណាស់សម្លឹក់បែបអន់ចិត្តកាន់តែខ្លាំងហើយក៏និយាយទាំងមិនចង់ថា៖
« អត់!! អត់ចុះដាច់ខាត បើពូមិននិយាយថាស្រឡាញ់ខ្ញុំ!! » សម្តីទាំងនេះ ហ្វត ស្តាប់ហើយក៏ឈឺក្បាលខ្លាំងតែម្តង ស្រឡាញ់ស្អី? គេគោតថាពាក្យស្រឡាញ់នេះវាងាយស្រួលខ្លាំងណាស់ឬ? ហ្វត មិនចង់និយាយអីច្រើនឡើយ បានត្រឹមតែឱនមុខចុះដើម្បីគេចចេញពីក្រសែរភ្នែករបស់ក្មួយគេមួយគូរនោះ។
« ជេមមីណាយ៍ ធំហើយកុំធ្វើដូចកូនក្មេង!! » ហ្វត បានបន្តនិយាយទាំងមិនសម្លឹងមុខរបស់ ជេម សូម្បីតែបន្តិច គេឱនមុខចុះមិនចង់ឃើញទឹកមុខដែល ជេម ធ្វើមកកាន់គេ ជាពិសេសពាក្យថាស្រឡាញ់... វាធ្ងន់ធ្ងរខ្លាំងណាស់រវាងគេ និង ជេម ។
« ក្រែងខ្ញុំជាក្មេងរំខានរបស់ពូមិនចឹង? » ជេម បន្តមកជាមួយសម្លេងខ្សោយៗ
« ឥឡូវឯងចុះមកសិនមក ចង់បានអីក៏យើងឲ្យដែរ!! » ហ្វត ងើបមុខឡើងលើបន្តិចដើម្បីនិយាយប្រាប់ ជេម ឲ្យកាន់តែច្បាស់
« ច្បាស់អត់?? » ដោយមិនទុកចិត្តខ្លាចថា ហ្វត កុហកខ្លួន ជេម ក៏បានសួរបញ្ជាក់

YOU ARE READING
𝒾𝓃١٥٧٤ 𝓌𝒾𝓉𝒽 𝒖𝒏𝒄𝒍𝒆𝟒୧
Fantasyទំនាក់ទំនងរវាងក្មួយនិងពូដែលចាប់ផ្តើមឡើងមកដោយពាក្យថាធុញ!! ធុញគ្រប់ពេលដែលឃើញមុខគ្នា ធុញគ្រប់ពេលដែលនិយាយមិនចេះស្តាប់ហើយក៏រំខាន់ការងារ ប៉ុន្តែសុខសុខ ក្មួយប្រុសដ៏សែនល្អក៏ទទួលយកភាពគួរឲ្យស្រឡាញ់របស់ពូខ្លួនឯងមិនបាន តើវានិងមានរឿងអ្វីកើតឡើង???