Note : ដោយសារតែសរសេរតែម្តងមិនបានអានលើកទីពីរដើម្បីកែរសម្រួល អញ្ជឹងសុំទោសជាមុនចំពោះអក្ខរាវិរុទ្ធ បើខុសកន្លែងណាមួយអភ័យទោស ហើយអាចនិងមានកន្លែងឆ្គងច្រើន
__________________គ្រាន់តែឮរឿងការប្រឡងនេះភ្លាម ហ្វត ក៏ផ្លឹកបន្តិច មិនបានជូតសក់ឲ្យ ជេម បន្តឡើយ ជេម វិញក៏ឆ្ងល់តែក៏មិនទាន់ហ៊ានមាត់ ភ្លាមៗ ហ្វត ក៏ហៅឈ្មោះរបស់ ជេម ទាំងសង្គត់ខ្លាំងៗ ជាពិសេសទឹកមុខក៏កាចណាស់ដែល ដោយសារខឹងដែល ជេម មកអង្គុយលេងមិនខ្វល់រឿងរៀន
« ជេមមីណាយ៍ »
« បាទពូ...ហ្វត.... » ដំបូង ជេម ក៏ពិតជាងាកទៅឆ្លើយយ៉ាងគួរឲ្យស្រឡាញ់ តែក្រោយពីឃើញទឹកមុខរបស់ ហ្វត ហើយក៏ខ្សោយសម្លេងយកតែម្តង ដោយសារតែខ្លាចនោះឯង។
« ទៅរៀន » ហ្វត មិននិាយយច្រើនអីទេ ចូលសាច់ការយកតែម្តង ហើយក៏ផ្តល់ស្នាមញញឹមដូចដែលជេមចង់បានឲ្យដូចគ្នា គ្រាន់តែនេះមិនមែនស្នាមញញឹមធម្មតាទេ វាជាស្នាមញញឹមពិឃាត!!
« ហូយ៎!! ពូ!! » ជេម ធុញយកតែម្តង ព្រោះមេរៀនក៏ស្រួល វាស្រួលសម្រាប់គេគ្រប់យ៉ាង ហើយមកបង្ខំឲ្យរៀនបែបនេះវាមិនសម!!
« ជេមមីណាយ៍!! ងើបទៅមើលមេរៀនឲ្យឆាប់ »
« អត់ទេ ខ្ចិលហាស៎... »
« ឯងមើលឬមិនមើល? » ហ្វត សួរបញ្ជាក់កំហឹងក៏កាន់តែកើនព្រោះនិយាយមិនចេះស្តាប់គ្នា
« ថាមិនធ្លាក់ទេ ខ្ញុំចេះចាំអស់ហើយ ពូកុំភ័យ » ជេម ទាញខ្នើយយកមកអោបហើយនិយាយទៅទាំងខ្ចិលតែម្តង គេក៏មិនមែនអោបខ្នើយធម្មតាដែរ គឺបិទភ្នែកដូចដេកតែម្តង មិនដឹងល្វើយពីណាមកឡើយ
« ងើបមើលមេរៀនឲ្យលឿន!! »
« អត់ទេខ្ចិលណាស់... »
« បើឲ្យបឿកយើងវិញ ឯងចេះខ្ចិលដូចរៀនអត់? » ហ្វត សួរខ្លាំងៗយកតែម្តង ព្រោះពេលនេះគេខឹងខ្លាំងតែធ្វើអ្វីមិនបាន ហើយក៏ចង់ដេញជើងថាអាក្មួយជើងល្អគេនេះល្វើយងងុយដល់ម្លឹង? តែ ជេម គេមានទៅងងុយអីណាស់ណាទេ គ្រាន់តែឮហ្វតសួរគេក៏ស្ទុះមកភ្នែកមកផ្លក់ៗមើលទៅ ហ្វត និងនិយាយថា៖

YOU ARE READING
𝒾𝓃١٥٧٤ 𝓌𝒾𝓉𝒽 𝒖𝒏𝒄𝒍𝒆𝟒୧
Fantasyទំនាក់ទំនងរវាងក្មួយនិងពូដែលចាប់ផ្តើមឡើងមកដោយពាក្យថាធុញ!! ធុញគ្រប់ពេលដែលឃើញមុខគ្នា ធុញគ្រប់ពេលដែលនិយាយមិនចេះស្តាប់ហើយក៏រំខាន់ការងារ ប៉ុន្តែសុខសុខ ក្មួយប្រុសដ៏សែនល្អក៏ទទួលយកភាពគួរឲ្យស្រឡាញ់របស់ពូខ្លួនឯងមិនបាន តើវានិងមានរឿងអ្វីកើតឡើង???