CH09 / nc

3.7K 198 28
                                    

នៅក្នុងសកលវិទ្យាល័យពេលនេះគឺពោរពេញទៅដោយសម្លេងអូអរព្រោះតែវត្តមានរបស់និស្សិតស្រីម្នាក់ដែលមិនបានមានវត្តមានក្នុងសាលាយូរមកហើយ ហើយនាងមិនដែលបានមកសាលានោះទេវាដោយសារតែនាងជាប់ការងារដែលជាដារា ណាមួយមកពីនាងជាដារាស្រាប់ផងទើបបានជាមានមនុស្សជាច្រើនបានស្គាល់ លើកលែងតែបុរសសង្ហាយើងទាំង៣ ធ្វើដូចជាគ្មានរឿងអ្វីកើតឡើយខណៈពេលដែលគ្រប់គ្នាតាមសម្លឹងនារីម្នាក់នោះមិនដាក់ភ្នែក។

« ហើយឯងបានដេកអត់និង? » ភូវីន ចាប់ផ្តើមសួរទៅកាន់ ជេមនៅពេលដែលឃើញថាមិត្តរបស់ខ្លួនហាក់ដូចជាកំពុងតែអស់កម្លាំងយ៉ាងខ្លាំង អង្គុយមិនត្រង់ខ្លួនដោយយកក្បាលមកផ្អែកនិងស្មារបស់នាយ។

« អត់បានដេក...!! » ជេម បានឆ្លើយទាំងខ្សោះៗ ធ្វើឲ្យ ឃីម ពិបាកជាមួយនិងសភាពរបស់ ជេម ពេលនេះខ្លាំងតែម្តង គេស្ទើរតែបិទភ្នែកធ្វើមើលមិនឃើញទៅហើយ។

« កុំប្រាប់អញហាស៎ថាធ្វើរឿងនោះទាល់ភ្លើ ហើយមកសាលាតែម្តង? » ឃីម និយាយទាំងមិនសម្លឹងទៅកាន់ ជេម ព្រោះគេមិនចង់ឃើញអាមនុស្សធ្លាប់តែអង្គុយនិយាយចេញមកឡូយសង្ហា ធ្លាក់ក្នុងសភាពយ៉ាប់យឺនដូចនេះទេ។

« អឺ... » ជេម តបតែប៉ុណ្ណេះ ឃីម ក៏កាត់ន័យយល់ ហើយក៏បានត្រឹមតែគាំងមិនដឹងត្រូវនិយាយថាម៉េចឲ្យសមនិងអាចរិកមួយនេះឡើយបើភូវីនវិញឮហើយក៏បានរុញក្បាលរបស់ ជេម ចេញពីស្មារបស់គេក៏ដូចជាស្រែកស្តីទាំងហួសចិត្ត។

« អានរក កុំបិតខ្លួនយើង ហើយឲ្យវាសមមុខទៅ បើហត់មិនដេកមករៀនធ្វើស្អី?? » ភូវីន ស្រែកចាចតែម្តងសិស្សគ្រប់គ្នាដែលនៅក្បែរៗក៏នាំគ្នាងាកមើលព្រោះតែពួកគេភ្ញាក់និងការស្រែកមួយនេះ។

« អញខ្ចិល បើដេកងើបមកចំពេលគាត់ងើបដែរ ជីវិតប្រហែលអត់ន័យ... » ជេម និយាយបន្ថែមពេលដែលគេប្រែខ្លួនទៅបិតស្មារបស់ឃីមវិញម្តង។

« ហែងចង់មានន័យថាម៉េច? » ភូវីន បានសួរបញ្ជាក់ព្រោះតែពាក្យសម្តីរបស់ ជេម ស្តាប់មើលទៅគឺប្លែកៗហាក់ដូចជាគេមិនបានគេងជាមួយមនុស្សស្រីនោះទេកាលពីយប់មិញ។

𝒾𝓃١٥٧٤ 𝓌𝒾𝓉𝒽 𝒖𝒏𝒄𝒍𝒆𝟒୧ Where stories live. Discover now