ដោយសារតែសរសេរតែម្តងមកនបានអានលើកទីពីរដើម្បីកែរសម្រួល អញ្ជឹងសុំទោសជាមុនចំពោះអក្ខរាវិរុទ្ធ បើខុសកន្លែងណាមួយអភ័យទោស ហើយអាចនិងមានកន្លែងឆ្គងច្រើន
__________________បន្ទាប់ពីនោះមក ហ្វត បានដ់រចាកចេញដើម្បីទៅសម្អាតខ្លួន របស់គេ ប៉ុន្តែខណៈពេលដែលលើកកន្សែងត្រៀមតែចូលទៅក្នុងបន្ទប់ទឹកទៅហើយនោះ គេក៏ឈប់វិញភ្លាមៗព្រោះតែទូរសព្ទ៍បានរោទ៍ ដែលជាហេតុធ្វើឲ្យ ហ្វត ទម្លាក់កន្សែងចុះនិងដើរសម្តៅទៅរកទូរសព្ទ៍។ ហើយគ្រាន់តែបានឃើញលេខនៅលើអេក្រង់ភ្លាម ហ្វត ក៏មាមអារម្មណ៍ថាធូរស្រាលព្រោះតែបន្តិចទៀតបន្លាក៏ដកចេញពីទ្រូងហើយ ដោយសារតែប៉ារបស់ក្មួយដ៏សែនល្អគេបានទាក់ទងមក ច្បាស់ណាស់ថានោះជាដំណឹងដែលត្រូវនាំ ជេម ទៅក្រៅប្រទេស។
( បងប្រុសមានការអីមែនទេ? )
( ប្រហែលជា២ទៅ៣ថ្ងៃបងរៀបចំឯកសារផ្ទេគេមកបានហើយ )
( ជេមមីណាយ៍ មែនទេ? )
( អឹម ឯងជួយប្រាប់គេផង គេតែងតែទាមទៀរមករហូតកាលពីមុន )
( ហា៎!! លឿនបែបនេះល្អហើយ កូនប្រុសរបស់បង ក្រឡុកខួរក្បាលខ្ញុំខ្លាំងណាស់ )
( អឹម យើងយល់អារម្មណ៍នេះ!! ឯងជួយទប់គេប៉ុន្មានថ្ងៃទៀតទៅ )
( បងកុំបារម្ភអី )
( ហើយថែខ្លួនផង បងបិទសិនហើយមានការប្រជុំសំខាន់ )
( បាទ!! )
« ហ៊ឹម... » ហ្វត បានដកដង្ហើមធំបន្តិច ខណៈពេលដែលគេបានបិទទុរសព្ទ៍និងទុកវាទៅលើតុ បន្ទាប់មកគេក៏ដាក់ខ្លួនអង្គុយហើយយកដៃជោគសក់បន្តិច ហាក់កំពុងតែឈឺក្បាល ព្រោះតែគេមិនដឹងថាត្រូវធ្វើអ្វូជាមួយនិង ជេម ឡើយដោយសារតែបន្តិចទៀតនេះគេក៏ត្រូវចេញទៅមើលកំពង់ផែដែលស្ថិតនៅក្នុងខេត្តដូចគ្នា។
មិនយូរប៉ុន្មានពេលល្ងាចក៏បានឈានចូលមកដល់ ហ្វត ដែលអង្គុយធ្វើឯកសារតែក្នុងបន្ទប់តាំងតែពីថ្ងៃត្រង់មកក៏សម្រាច់ចិត្តចុះទៅខាងក្រោមដើម្បីអង្គុយលេងនៅលើសាឡុង ដើម្បីរំសាយអារម្មណ៍ខ្លះ ប៉ុន្តែពេលមកដល់ហើយ គេក៏នៅតែមានកំព្យូទ័រជាប់ខ្លួនដើម្បីពិនិត្យមើលថ្លៃលុយដែលគេបានចំណាយសម្រាប់ទំនិញលក់ចេញនិងនាំចូល។
![](https://img.wattpad.com/cover/359953307-288-k199532.jpg)
YOU ARE READING
𝒾𝓃١٥٧٤ 𝓌𝒾𝓉𝒽 𝒖𝒏𝒄𝒍𝒆𝟒୧
Fantasyទំនាក់ទំនងរវាងក្មួយនិងពូដែលចាប់ផ្តើមឡើងមកដោយពាក្យថាធុញ!! ធុញគ្រប់ពេលដែលឃើញមុខគ្នា ធុញគ្រប់ពេលដែលនិយាយមិនចេះស្តាប់ហើយក៏រំខាន់ការងារ ប៉ុន្តែសុខសុខ ក្មួយប្រុសដ៏សែនល្អក៏ទទួលយកភាពគួរឲ្យស្រឡាញ់របស់ពូខ្លួនឯងមិនបាន តើវានិងមានរឿងអ្វីកើតឡើង???