ថ្ងៃថ្មីបានឈានចូលមកដល់នៅក្នុងភូមិគ្រឹះដ៏ធំមួយនេះនៅតែមានសភាពអូអរដូចសព្វមួយដងជាពិសេសនោះគឺវត្តមានរបស់ ក្មួយប្រុសរបស់ម្ចាស់វិមានដែលធ្វើឲ្យគ្រប់គ្នាកាន់តែរវល់ និងឈឺក្បាលបន្ថែមទៀត។អ្នកដែលមាននាមជាកូនចៅជំនិតបានរត់យ៉ាងត្រហេបត្រហបសម្តៅទៅរកចាហ្វាយរបស់ខ្លួនដើម្បីផ្តល់ដំណឹងអំពីអ្នកប្រុសតូចឲ្យបានដឹង ព្រោះគ្មានអ្នកណាអាចឃាត់ ឬមួយក៏ទាស់សម្តីជាមួយបានក្រៅពី ហ្វត នោះទេ។
« ចាហ្វាយ!! គឺអ្នកប្រុស... » ឃីង គេនិយាយសឹងមិនដល់ដង្ហើមចំណែកឯ ហ្វត ដែលស្តាប់ក៏ងាកមកមើលទាំងមិនពេញចិត្តព្រោះម៉ោងការងាររបស់គេ គេកំពុងរវល់។
« ស្អីទៀតហើយ? »
« អឺ...គឺ...អ្នកប្រុសគាត់ញ៉ែអ្នកបម្រើ!! » គ្រាន់តែឮឃីងនិយាយយ៉ាងនេះ ហ្វត ងើបឈរទះតុមួយទំហឹង ដោយនឹកស្មានមិនដល់ថាក្មួយប្រុសរបស់គេថ្លើមធំដល់ថ្នាក់នេះ។
« ហ៊ើយ អាក្មេងនេះវាសសៃប្រសាទឬយ៉ាងម៉េច? »
« ធ្វើយ៉ាងម៉េចទៅចាហ្វាយ »
« យកអ្នកបម្រើស្រីទាំងអស់ទៅផ្ទះធំទៅ ទុកតែម៉ែដោះទៅគឺបានហើយ!! » ហ្វត មិនខ្វល់ច្រើន ដាក់បញ្ជាបែបនេះគឺឆាប់ចប់ ណាមួយគេមិនចង់ទៅដោះស្រាយនោះទេ ព្រោះតែគេពិតជារវល់ជាមួយនិងការងាររបស់គេខ្លាំងណាស់ ដកឃ្លាសឹងតែមិនចង់រួច។
« បាទចាហ្វាយ!! »
« ក្មេងស្អីរំខានជីវិតយើងខ្លាំងណាស់!! » ហ្វតរអ៊ូង៉ូវៗបន្ទាប់ពីឃីងចាកចេញ ចំណែកដៃតូចៗបានលើកយកមកឈ្លីក្បាលតិចៗ និងម្ខាងទៀតបានបើកមើលឯកសារព័ត៌មានរបស់មនុស្សដែលគេកំពុងតែតាមចាប់។
ពេលវេលាចេះតែកន្លងផុតទៅ ថ្ងៃរសៀលក៏បានឈានចូលមកដល់ ហើយ ហ្វត ពេលនេះក៏មានការងារត្រូវចេញទៅក្រៅដូចគ្នាផងដែរ។ គេក៏ត្រូវនាំក្មួយក្បាលរឹងរបស់គេទៅទិញឡានថ្មី ដោយសារតែគេមិនចង់ឲ្យមាននរណាម្នាក់មកប៉ះពាល់របស់ផ្ទាល់ខ្លួនរបស់ឯងឡើយ។
« ព្រីន ទៅរៀបចំឡាន » ហ្វត លើកក្រវ៉ាត់ចងបណ្តើរនិយាយប្រាប់ ព្រីន ដែលឈរក្បែរទ្វាបន្ទប់បណ្តើរ។
YOU ARE READING
𝒾𝓃١٥٧٤ 𝓌𝒾𝓉𝒽 𝒖𝒏𝒄𝒍𝒆𝟒୧ ចប់
Fantasíaទំនាក់ទំនងរវាងក្មួយនិងពូដែលចាប់ផ្តើមឡើងមកដោយពាក្យថាធុញ!! ធុញគ្រប់ពេលដែលឃើញមុខគ្នា ធុញគ្រប់ពេលដែលនិយាយមិនចេះស្តាប់ហើយក៏រំខាន់ការងារ ប៉ុន្តែសុខសុខ ក្មួយប្រុសដ៏សែនល្អក៏ទទួលយកភាពគួរឲ្យស្រឡាញ់របស់ពូខ្លួនឯងមិនបាន តើវានិងមានរឿងអ្វីកើតឡើង???