CH26

1.2K 122 23
                                    

   Note : ដោយសារតែសរសេរតែម្តងមកនបានអានលើកទីពីរដើម្បីកែរសម្រួល អញ្ជឹងសុំទោសជាមុនចំពោះអក្ខរាវិរុទ្ធ បើខុសកន្លែងណាមួយអភ័យទោស ហើយអាចនិងមានកន្លែងឆ្គងច្រើន
__________________

( មានការអីទាំងយប់បែបនេះបងប្រុស? )

( គឺបងមកនិយាយរឿង ជេម )

( អរបាទ បងចង់ឲ្យខ្ញុំប្រាប់គេពេលណា? )

( ឥឡូវនេះក៏បាន ព្រោះវាដល់ពេលហើយ តែឯងមិនអីទេមួយរយៈមកនេះ? )

( មិនអីទេបង )

( អឹម!! អញ្ជឹងឯងចាំរៀបចំឲ្យគេមកឲ្យកាន់តែលឿនកាន់តែល្អ ព្រោះបងបានរៀបចំរួចរាល់ហើយ ទាំងរឿងរៀនរបស់គេអីផ្សេងៗទៀត )

( បាទបងប្រុស )

( អឺម អរគុណឯងច្រើនហើយ )

បន្ទាប់ពីបញ្ចប់ការសន្ទា ហ្វត ក៏បានដើរត្រឡប់ទៅ ជេម ដំបូងក៏ថានិងដើរគេចប៉ុន្តែដោយសារតែមានរឿងសំខាន់ដើម្បីនិយាយ អញ្ចឹងហើយគេចយ៉ាងណាក៏គេចមិនបានក្រៅពីមកក្នុងវិញ។

   « អាទិត្យក្រោយឯងត្រូវទៅអូស្រ្តាលី » ក្រោយមកដល់ ហ្វត ក៏និយាយភ្លាមៗ. ជេម ដែលស្តាប់ដោយយកចិត្តទុកដាក់ក៏ប្រែទឹកមុខទៅជាមិនពេញចិត្ត

   « ....? ទៅធ្វើស្អី? » គេស្រែកខ្លាំងៗដោយអារម្មណ៍កញ្ច្រោលនិងមិនពេញចិត្ត ទឹកមុខខឹងសម្បាក៏លិចឡើង ដើរថយក្រោយមួយជំហាន សឹងតែមិនជឿនិងត្រចៀកថាគេបានឮអ្វីមុននេះ

   « ប៉ារបស់ឯង យកឯងទៅនៅទីនោះ » ហ្វត

   « ខ្ញុំមិនទៅជាដាច់ខាត! » គែប្រកែកយ៉ាងដាច់ខាតព្រោះតែចិត្តគឺមិនចង់ទៅពិតមែននៅក្នុងពេលនេះ ទោះអូសគេទៅយ៉ាងណាក៏ដាច់ខាតគេមិនទៅ។

   « ជេមមីណាយ៍!! »ហ្វត ប្តូរទឹកមុខហៅ ជេម ជាថ្មីក្នុងន័យបង្ខំ ណាមួយគេក៏មិនចង់និយាយច្រើនដងដូចគ្នា បើមើលទៅតាមទឹកមុខដែលគេបញ្ចេញមកក៏គួរតែយល់ច្បាស់នៅត្រង់ចំណុចមួយដែលថាគេពិតជាធុញជាមួយ ជេម ខ្លាំង។

   « ខ្ញុំនិយាយហើយថាខ្ញុំមិនទៅ ទោះចង់ចាប់ជំរិតឲ្យខ្ញុំទៅ ក៏ខ្ញុំមិនទៅ » ជេម បាននិយាយយ៉ាងដាច់ល្ហាំងការ ទឹកមុខក៏មិនស្រណំ គេបង្ហាញការមិនពេញមកចំៗដូចទៅនិង ហ្វត ដែលកំពុងតែធុញ

𝒾𝓃١٥٧٤ 𝓌𝒾𝓉𝒽 𝒖𝒏𝒄𝒍𝒆𝟒୧ ចប់Where stories live. Discover now