CH14

2K 142 9
                                    

Note : ដោយសារតែសរសេរតែម្តងមិនបានអានលើកទីពីរដើម្បីកែរសម្រួល អញ្ជឹងសុំទោសជាមុនចំពោះអក្ខរាវិរុទ្ធ បើខុសកន្លែងណាមួយសូមអភ័យទោសជាមុន ហើយអាចនិងមានកន្លែងឆ្គងច្រើន។
ភ្លាវ ប៊ីចេង...
__________________

ថ្ងៃថ្នីបានឈានចូលមកដល់ ម៉ោងស្មើរនេះក៏ស្ទើរតែរសៀលទៅហើយ ចំណេកឯ ហ្វត ក៏ទើបតែបានភ្ញាក់ពីដំណេក ដោយសារតែអស់កម្លាំងខ្លាំងពេក មិនដឹងជារឿងចង្រៃស្អីត្រូវ ជេម ធ្វើបាបស្ទើរតែទាល់ភ្លឺ។ គ្រាន់តែប់កភ្នែកគ៨ឈឺពេញខ្លួន ហើយចាប់ផ្តើមសង្កេតឃើញថាមិនមែនបន្ទប់របស់ខ្លួនឯងឡើយ អញ្ជឹងហើយបែរមុខទៅជ្រិងម្ខាងទៀតដើម្បីឲ្យកាន់តែច្បាស់

   « ... » គ្រាន់តែបែរមកភ្លាម ហ្វត ក៏មានអារម្មណ៍ជ្រេញទឹកមុខមនុស្សចំពោះមុខដែលកំពុងតែញញឹមដាក់គេនោះទេម្តង ហេតុនេះហើយទើបបានជា ហ្វត បានងាកទៅខាងនោះវិញភ្លាមៗ

  « មានអារម្មណ៍យ៉ាងម៉េចដែលលោកពូ?? » ជេម សួរទៅជាមួយស្នាមញញឹម បើមើលទៅគឺចែងចាំងណាស់ញញឹមនេះគឺញញឹមដាក់ស្នេហ៍មនុស្សគ្រប់គ្នាតែម្តង ប៉ុន្តែសម្រាប់ ហ្វត ស្អប់ចុយម៉ាយហើយ ដូចពពួកមនុស្សរោគចិត្តមិនដូរ!!

  « ឈប់ធ្វើមុខគួរឲ្យស្អប់ទៅ!! »  ហ្វត សម្រាច់ចិត្តបែរមកវិញនិយាយស្តីទៅទាំងមិនចង់សម្លឹងព្រោះពិបាកទ្រាំនិងអាទឹកមុខមួយមុខណាស់ ម្តងទន់ភ្លន់ ម្តងគួរឲ្យខ្លាច វាដូរលឿនពេកហើយ តែប់និយាយជារួមទឹកនុខរោគចិត្តឲ្យសុទ្ធ

   « ហេ ហេ... » មិនញិនទេសើចបន្ថែមបញ្ចេញសម្លេងឮៗ ហ្វត ទប់ចិត្តសម្លាប់សឹងមិនចង់បាន នេះណាបលជាឆ្កែវិញប្រហែលជាកំពុងតែអង្គុយក្រវីកន្ទុយនិងលានអណ្តាតមុខម្ចាស់ហើយ! ស្រមៃមើលថាបើគេពេលនេះជាកូនឆ្កែមានដុះស្លឹកត្រចៀកហើយកន្ទុយកំពុងអង្គុយក្រវីទៅមិមិនឈប់....

   « សតិអារម្មណ៍.... » ហ្វត យកដៃខ្ទប់មុខស្តីថាទៅទាំងពិបាកទទួលយកនៅអ្វីដែលគេកំពុងតែនឹកឃើញ

« ហិហិ... »

   « ឯងទំនេរណាស់មែនទេ?? » ហ្វត បានងើបអង្គិយបន្តិចហើយសួរទៅកាន់ ក្មួយគេទាណងធុញទ្រាន់!!

𝒾𝓃١٥٧٤ 𝓌𝒾𝓉𝒽 𝒖𝒏𝒄𝒍𝒆𝟒୧ Where stories live. Discover now