CH02

2.1K 131 20
                                    

ពេលថ្ងៃរសៀលបានឈានចូលមកដល់ ប្រសិនបើរាប់ចាប់តាំងពីពេលដែល ជេម គេបានសន្លប់ក្រោមស្នាដៃរបស់ ហ្វត វិញនោះមិនដឹងថាប៉ុន្មានម៉ោងហើយនោះទេ ព្រោះតែមកទល់និងពេលនេះគេមិនទាន់បានភ្ញាក់ដឹងខ្លួននៅឡើយ តែបើក្រឡេកមើលទិដ្ឋភាពខាងក្នុងវិមានវិញ បន្ទប់ដែល ជេម កំពុងតែស្នាក់នៅពេលនេះមិនមែនជាបន្ទប់ដែល ជេម គេត្រូវនៅនោះទេ ប៉ុន្តែវាគឺជាបន្ទប់របស់លោកពូគេផ្ទាល់តែម្តង។

ពេលដែល ជេម កំពុងតែសន្លប់នេះផងដែរ ហ្វត ក៏កំពុងតែអង្គុយនៅតុធ្វើការនៅក្នុងបន្ទប់ដូចគ្នា ដៃកាន់ប៊ិចចុះហត្ថលេខាលើឯកសារសំខាន់ៗ ប៉ុន្តែកែវភ្នែកក៏ឧស្សាហ៍ឆ្លៀតក្រលៀសសម្លឹងមើលមកកាន់ក្មេងប្រុសដែលមាននាមជាក្មួយដោយយកចិត្តទុកដាក់ ព្រោះតែគេក៏មិនដាច់ចិត្តចង់ធ្វើឲ្យក្មួយរបស់គេត្រូវដល់ថ្នាក់នេះដែរ គ្រាន់តែគេនោះគឺក្បាលរឹងលើសពីការរំពឹងទុកទៅទៀត អញ្ជឹងហើយត្រូវតែចាត់ការខ្លះហើយទើបបាន។

ណាមួយគេហ៊ានដល់ថ្នាក់នេះក៏ព្រោះតែបងប្រុសរបស់គេបានអនុញ្ញាតរួចជាស្រេចមកទៅហើយថាធ្វើយ៉ាងម៉េចក៏បានឲ្យតែបង្រ្គាបចេញ ទាំងដែលជាក់ស្តែងបើសិនជាគ្មានការអនុញ្ញាតពីបងប្រុសរបស់គេនោះ គេក៏ប្រហែលជាត្រូវគោរព ជេម ក្នុងនាមជាអ្នកស្នងមរតកនាពេលពេលអនាគតទៅហើយ ព្រោះវាជាទំនៀមទម្លាប់ ត្រកូលរងគឺត្រូវគោរពអ្នកក្នុងត្រកូលធំជាចាំបាច់ មិនថាប្រមុខត្រកូល ឬអ្នកស្នងមរតក។

« ឈឺក្បាលណាស់... » សម្លេងក្រងួររបស់ ជេម បន្លឺឡើងថើរៗនៅពេលដែលនាយបានងើបពីសន្លប់មកអង្គុយត្រង់ខ្លួននៅលើគ្រែ ចំណែកឯដៃក៏យកទៅឈ្លីក្បាលតិចៗដើម្បីរំលឹករឿងដែលបានកើតឡើងថាហេតុអ្វីបានជាគេត្រូវមកអង្គុយនៅលើគ្រែបែបនេះ។

ភ្លាមនោះដូចគ្នា ហ្វត ដែលបានសម្លឹងមកឃើញថានាយសង្ហាបានដឹងខ្លួនមកហើយ គេក៏ងើបចេញពីតុធ្វើការនិងចាប់ផ្តើមនិយាយទៅកាន់ក្មួយគេទាំងទឹកមុខស្មើរថេងដូចជាគ្មានរឿងអ្វីបានកើតឡើងទាល់តែសោះមុននេះ។

ប៉ុន្តែបើមើលទៅ ជេម ដែលសម្លឹងមកឃើញថាជាវត្តមានរបស់ពូគេភ្លាម ទឹកមុខរបស់គេក៏ចាប់ផ្តើមប្រែប្រួលពីធម្មតាទៅជាក្រម៉ូវហាក់បីដូចជាខឹងសម្បារពីរឿងអ្វីមួយមកយ៉ាងអញ្ជឹង។

𝒾𝓃١٥٧٤ 𝓌𝒾𝓉𝒽 𝒖𝒏𝒄𝒍𝒆𝟒୧ ចប់Where stories live. Discover now