បន្ទាប់ពី ជេម បានដើរហួសដោយបុកស្មារបស់ ហ្វត ហើយទឹកមុខស្រពាប់ស្រពោនបង្កប់នៅការដឹងកំហុសក៏លិចឡើងទៅលើផ្ទៃមុខរបស់ហ្វត ព្រោះគេមានអារម្មណ៍ថាបានធ្វើអ្វីមួយខុសដោយមិនដឹងខ្លួនសោះឡើយថាខុស ឬស្តាយនៅរឿងអ្វីឲ្យប្រាកដ។
ពេលដែល ហ្វត បានបញ្ចប់ការសន្ទនាជាមួយនិង ភីង គេបានឡើងមកលើបន្ទប់វិញ ដៃស្រលូនបិទទ្វាយឺតៗរួចក្រលែកភ្នែកប៉ះទៅនឹងជេម ដែលមិនទាន់សម្រាកនៅឡើយ ម៉ោងស្មើរនេះក៏គួរដែលដល់ម៉ោងនិងចូលសម្រាក តែជេមបែទៅជាអង្គុយនៅនិងវ៉េរង់ដាកាន់កន្ទុយបារីជក់ធ្វើមិនដឹង... ហ្វតភ្ញាក់ផ្អើលព្រោះជេមគេមិនទាំងកាន់បារីផងនេះគេចេះជក់ដោយវិធីណា៎!!!
« ...ជេមមីណាយ៍!! មុននេះ » ហ្វតបោះជំហ៊ានសំដៅទៅជេមចង់និយាយបកស្រាយទាំងខ្លួនឯងនៅស្ទាក់ស្ទើមិនដឹងថាត្រូបចាប់និយាយពីកន្លែងណា៎ទៅមុន
« ពូពិតជារៀបការ?? » សម្លេងគ្រលធំស្អកដោយស្អកដោយការយំ ពេលនេះវេលានេះគេឈឺចាប់ណាស់ប្រៀបដូចមានកាំបិតរាប់ពាន់មកចាក់ក្នុងទ្រូង គេសួរព្រមទាំងងាកទៅសម្លឹងមុខមនុស្សដែលជាដើមហេតុធ្វើឲគេដើរមកដល់ចំណុចនេះ
« .... » ស្ងាត់គ្មានសម្លេងមានត្រឹមតែសម្លេងដង្ហើមយ៉ាងតានតឹង
« ចុះការសន្យារបស់ពូ? » ហ្វតថ្មឹងមកដល់ចំណុចសន្យានេះគេចង់ធ្វើតាសន្យាណាស់ប៉ុន្តែ កាល:ទេស: បង្ខំគេពិតជាមិនអាចបំពេញសន្យាមួយនោះបានពិតមែន ព្រោះគេក៏មានសម្ពាធបង្អែកធំពីលើដូចគ្នាដែលត្រូវបញ្ជូនជេមទៅកាន់អូស្រ្តាលីតាមបញ្ជាប៉ារបស់គេ
« ហ៊ឹម...វាសំខាន់ជាងសន្យាឯង » ហ្វត ឆ្លើយដោយសម្លេងខ្សាវៗស្តាប់សឹងមិនចង់លឺ ព្រោះគេមិនចង់ឈ្លោះគ្នាច្រើនឡើយ ណាមួយគេនិយាយនេះក៏ជាការពិតដែលគ្រប់យ៉ាងគឺសំខាន់ជាង ការសន្យារបស់ពួកគេទាំងពីរ!!
« ខ្ញុំភ្លេចទៅថា ខ្ញុំគ្រាន់តែជាក្មេងរំខាន់សម្រាប់ពូ » ជេម និយាយហើយក៏ញញឹមសើចចំអកឲខ្លួនឯងរួចបែរខ្លួនទៅអង្គុយនៅកៅអីដកបារីមួយដើមមកជក់បន្តគេអស់សំណើចនឹងខ្លួនឯងណាស់ដឹងហើយលឺហើយថាចម្លើយចុងក្រោយជាអ្វីតែនៅតែប្រឆាំងចង់ដឹងចម្លើយនោះយ៉ាងមិចដែលស្ថានភាពខ្លួនឯងដូចស្លាប់ទាំងរស់

YOU ARE READING
𝒾𝓃١٥٧٤ 𝓌𝒾𝓉𝒽 𝒖𝒏𝒄𝒍𝒆𝟒୧
Fantasíaទំនាក់ទំនងរវាងក្មួយនិងពូដែលចាប់ផ្តើមឡើងមកដោយពាក្យថាធុញ!! ធុញគ្រប់ពេលដែលឃើញមុខគ្នា ធុញគ្រប់ពេលដែលនិយាយមិនចេះស្តាប់ហើយក៏រំខាន់ការងារ ប៉ុន្តែសុខសុខ ក្មួយប្រុសដ៏សែនល្អក៏ទទួលយកភាពគួរឲ្យស្រឡាញ់របស់ពូខ្លួនឯងមិនបាន តើវានិងមានរឿងអ្វីកើតឡើង???