CH27

1.3K 125 9
                                    

   Note : ដោយសារតែសរសេរតែម្តងមិនបានអានលើកទីពីរដើម្បីកែរសម្រួល អញ្ជឹងសុំទោសជាមុនចំពោះអក្ខរាវិរុទ្ធ បើខុសកន្លែងណាមួយអភ័យទោស ហើយអាចនិងមានកន្លែងឆ្គងច្រើន
__________________

ព្រឹកថ្ងៃថ្មីបានឈានចូលមកដល់ ឡានទំនើបដែលជាសេរីAudi មួយដែលលក់ដាច់បំផុតប្រចាំឆ្នាំ កំពុងតែបរនៅក្នុងល្បឿនយ៉ាងលឿនតាមដងវិថី ដែលនៅសងខាងគឺមានជាប្រភេទរីស៊តនិងទឹកសមុទ្រយ៉ាងស្រស់ស្អាត ក្រោយមកដល់កន្លែងសម្រាក យើងក៏បានឃើញនាយសង្ហាទាំង៣បានចុះពីលើឡានមកជាមួយនិងសភាពយ៉ាប់យឺន ព្រោះតែម្នាក់ៗសឹងតែមិនបានគេងឆ្អែតសោះឡើយ តែបើសម្លឹងទៅមើល ជេម វិញទឹកមុខក៏ធម្មតសដោយសារតែអារម្មណ៍កំពុងតែវិលវល់នៅជាមួយនិងការស្វែងរកពូរបស់គេនោះឯង។

« ដេកនៅទីនេះមែនទេ? យើងហត់ណាស់ឆាប់ទៅ!? » ឃីម បានសួរទៅកាន់ ជេម ដោយលើកដៃចង្អុលរីស៊តដែល ជេម បានយកឡានមកចតនៅពីមុខ ហើយបើសម្លឹងទៅវាធំនិងស្រស់ស្អាតប៉ុន្តែក៏ស្ងាត់ច្រងំសឹងតែមិនដែលមានអ្នកណាសម្អាត ព្រោះតែកន្លែងនេះវាជារីស៊តផ្ទាល់ខ្លួនរបស់គ្រួសារជេមដែលមិត្តគេទាំងពីរឦិនបានដឹងសោះឡើយ ណាមួយ ជេម ក៏មិនបានបញ្ជាក់។

« អាពាហ៍ពិពាហ៍របស់ពូឯងល្ងាចនេះ ច្បាស់ណាស់ពូយើងនិងចូលរួម » ជេម គេនិយាយទៅវិញដោយមិនខ្វល់ជាមួយនិងសំណួររបស់ ឃីម សោះឡើយ វាក៏មកពីខួរក្បាលគេគឺពោពេញទៅដោយរឿងរបស់ពូគេនោះឯង។

« អឺៗ តែអញសុំដេកសិន » ឃីម និយាយខ្លីៗហើយក៏លើកវ៉ាលីគេដើម្បីចូលក្នុង

« វាមានស្នេហាវាលែងយកមិត្តសំខាន់ហើយ!! មានជាការអន់ចិត្ត!! » ភូវីន និយាយថែមពីក្រោយបន្ទាប់មកក៏កាន់កាតាបដែលគេដាក់មកដើរទៅតាមពីក្រោយ ឃីម ទាំងអារម្មណ៍សឹងតែនឹកស្មានមិនដល់ជាមួយនិង ជេម ដែលជាមិត្តធ្លាប់តែសាវ៉ាស៊ីមិនរើសដូរមនុស្សដូចស៊ីបាយ ក៏បែរជាមកស្រឡាញ់ពូខ្លួនឯងងប់ងល៊សឹងតែដកចិត្តមិនរួច។

   « .... » បបូរនៅនឹងមិនកំរើក តែក្រសែភ្នែកក៏សម្លឹងសម្លក់មិត្តទាំងពីរសឹងតែជ្រុះចេញពីភ្នែក ព្រោះតែមិនពេញចិត្តនៅពេលដែលឮមិត្តមកចម្អន់គេ ព្រោះរឿងនេះសូម្បីតែគេខ្លួនគេក៏សឹងតែមិនជឿដូចគ្នាថាវានិងអាចឈានមកដល់ថ្នាក់នេះ តែ ជេម គេច្បាស់ក្នុងចិត្តណាស់ ថាគេនិងធ្វើគ្រប់យ៉ាងដើម្បីមនុស្សដែលគេស្រឡាញ់។

𝒾𝓃١٥٧٤ 𝓌𝒾𝓉𝒽 𝒖𝒏𝒄𝒍𝒆𝟒୧ Where stories live. Discover now