CH04

1.5K 101 21
                                    


ថ្ងៃថ្មីបានឈានចូលមក ពេលព្រឹកប្រលឹមជាពេលដ៏ល្អរបស់មនុស្សគ្រប់គ្នា ព្រោះតែបរិយាកាសគឺអំណោយផលល្អ ចំណែកឯនៅក្នុងភូមិគ្រិះ ត្រកូលឃុនវិឆៃប៊ុនប្រាសិដ្ឋ ឯណេះវិញ អ្នកដែលមាននាមជាអ្នកបម្រើគ្រប់គ្នាបានងើបតាំងតែពីប្រលឹមដើម្បីរៀបចំភូមិគ្រឹះឲ្យមានរបៀបរៀបរយ ជាមួយនិងអាហារពេលព្រឹកសម្រាប់អ្នកដែលមាននាមជាម្ចាស់របស់ពួកគេផងដែរ។

អ្នកប្រុសតូចដ៏ស្រស់សង្ហារបស់ពួកគេបានចុះពីខាងលើ នៅពេលដែលដល់ម៉ោងត្រូវទៅសាកលវិទ្យាល័យ នាយសង្ហាបានសម្លៀកបំពាក់យ៉ាងស្រស់សង្ហា តាមរបៀបនៃការតែងខ្លួនប្រចាំថ្ងៃរបស់គេ។

បើសម្លឹងមើលទៅគេឲ្យកាន់តែយូរ យើងក៏អាចឃើញបានថាបើទោះបីជាគេទើបតែមានវ័យ១៩ឆ្នាំក៏ពិតមែន ប៉ុន្តែរូបសម្រស់វិញគឺស្រស់សង្ហាប្រៀបបាននិងទេវបុត្រមួយរូបទៅហើយ គ្រាន់តែដំណើររបស់នាយបានចេញមកដល់ អ្នកបម្រើគ្រប់គ្នា ងាកភ្នែកសម្លឹងមើលដោយភ្លឹកស្មារតី ព្រោះមួយតួរខ្លួនរបស់នាយសឹងតែរកកន្លែងទាស់គ្មាន។

« មកហើយមែនទេ?? » អ្នកដែលមាននាមជាពូបានសួរទៅកាន់ក្មួយរបស់គេភ្លាមៗនៅពេលដែលបានឃើញថា ក្មួយជើងល្អរបស់គេបានចុះមកដល់ខាងក្រោម។

បើនិយាយពី ជេម វិញឃើញ ហ្វត សួរបែបនេះក៏ចងចិញ្ចើមឡើងហាក់ដូចជាមិនពេញចិត្តជាមួយនិងសំណួរដែលបានសួរមកកាន់គេឡើយ ហើយគេក៏មានអារម្មណ៍ថាទើសទាល់ដែលមកឮសួរអីបែបនេះ។

« ទេ...ពុងដេកនៅបន្ទប់តាស៎!! »  នាយមិនត្រឹមតែឆ្លើយបែបឌឺដងនោះទេ ក៏នៅឆ្លៀតញញឹមលឹបភ្នែកទៅកាន់ ហ្វត ដូចគ្នា។
« ឯងធ្វើឆ្លើយនិងយើងឲ្យស្រួលមិនកើតឬយ៉ាងម៉េច!? » ហ្វត តបទៅទាំងពិបាកព្រោះឲ្យតែផ្តើមនិយាយជាមួយ ជេម ពេលណាខួរក្បាលរបស់គេក៏មានអារម្មណ៍ឈឺក្បាលមិនលុះពេលណាឡើយ។

« ឆ្លើយធម្មតាទៅវាចេះតែរមួលរកប្រកាច់ » លើកនេះក៏ដូចគ្នានាយឆ្លើយបែបឌឺដងនិងនៅតែបន្តស្នាមញញឹមលឹបភ្នែក។
ហេតុនេះហើយបានជារាល់សម្តីចេញពីមាត់របស់គេមួយម៉ាត់ណាក៏ធ្វើឲ្យ ហ្វត ហួសចិត្ត ហើយក៏ធុញនិងមានអារម្មណ៍ថារំខានព្រោះឲ្យតែ ជេម ឆ្លើយគឺដឹងតែឈ្លើយ ហើយសម្តីវិញគឺចាក់ទឹកមិនលិច។ កាលដែលស្តាប់ ជេម និយាយហើយក៏ ហ្វត ក៏បានតែក្រវីក្បាលតិចៗ បន្ទាប់មកក៏និយាយប្តូរប្រធានបទព្រោះមិនចង់មានបញ្ហាឈឺក្បាលកាត់ព្រឹកជាងនេះ។

𝒾𝓃١٥٧٤ 𝓌𝒾𝓉𝒽 𝒖𝒏𝒄𝒍𝒆𝟒୧ ចប់Where stories live. Discover now