Note : ដោយសារតែសរសេរតែម្តងមិនបានអានលើកទីពីរដើម្បីកែរសម្រួល អញ្ជឹងសុំទោសជាមុនចំពោះអក្ខរាវិរុទ្ធ បើខុសកន្លែងណាមួយសូមអភ័យទោសជាមុន ហើយអាចនិងមានកន្លែងឆ្គងច្រើន។
ភ្លាវ ប៊ីចេង...
__________________នៅពេលដែលត្រឡប់មកដល់ផ្ទះវិញហើយសភាពគ្រប់គ្នាមើលទៅគឺធូរស្បើយជាមុននេះដែលស្លន់ស្លោនិងប្រញាប់ប្តញាល់ ប៉ុន្តែ ហ្វត គឺនៅតែមានអារម្មណ៍ថារៀងហត់ព្រោះតែគេជាអ្នកចូលវាយពួកអាមនុស្សអស់នោះ ហើយគេក៏កំពុងតែខឹងជាមួយនិងត្រកូលផាឌីនថៈនុនដូចគ្នាផងដែរ នៅពេកដែលគេមកដល់បន្ទប់ក៏អង្គុយធ្វើមុខកំពុងតែចងកំហឹងពេញពោះតែម្តង សូម្បីតែ ជេម ដែលអង្គុយជិតៗនោះក៏មានអារម្មណ៍ថារៀងមិនស្រណុកចិត្តបន្តិចផងដែរ គេចង់ចាកចេញ ប៉ុន្តែក៏ចេញមិនកើតព្រោះតែត្រូវចាំគ្រូពេទ្យមកពិនិត្យតាមសម្តីរបស់ ហ្វត នោះឯង។
« ទៅលាងរបួសគេទៅ » ហ្វត បានងើបឈរបន្តិច បន្ទាប់មកក៏ដើរទៅក្បែរគ្រូពេទ្យដែលមាននាមជាមិត្តសម្លាញ់ឲ្យទៅពិនិត្យក្មួយរបស់គេមុន ជេម ដែកបានឃើញហើយគេចង់តែរត់ចេញទេ ព្រោះតែគេខ្លាចពេទ្យ គេមិនចូលចិត្តឡើយ
« ចេញពីយើងឲ្យឆាប់!! កុំមកប៉ះ » ជេម ស្រែកយ៉ាងខ្លាំងហើយក៏ថយក្រោយបន្តិចដើម្បីគេច ហ្វត ដែលបានឃើញហើយក៏ស្រឡាំងកាំងមិននឹកស្មានថា ជេម គេមកខ្លាចពេទ្យអីដល់ថ្នាក់នេះ
« ជេមមីណាយ៍ »
« លោកពូ!! ខ្ញុំមិនចូលចិត្តកុំមកបង្ខំ »
« ឯងកុំធ្វើខ្លួនរឹងរូសមួយថ្ងៃបានទេ?? » ហ្វត និយាយបណ្តើរក៏ដើរចូលទៅក្បែរ ជេម បណ្តើរដើម្បីចូលទៅចាប់គេមិនឲ្យគេចចេញទៅណា
គ្រាន់តែបានមកក្បែរភ្លាម ជេម ក៏ទាញដៃ ហ្វត យកមកអោបនិងដាក់ឲ្យអង្គុយគេជាមួយនិងពាក្យសម្តីទាមទារប្រៀបដូចជាកូនក្មេងប្រាប់ទៅកាន់ ពូរបស់គេ។
« តែខ្ញុំស្អប់ កុំមកឲ្យគេមកប៉ះខ្ញុំឲ្យសោះ!! » ជេម និយាយហើយគេក៏ទម្លាក់មុខទៅនិងខ្លួនរបស់ ហ្វត បន្ទាប់មកក៏អោបជាប់បញ្ជាក់ថាគេអត់ចូលចិត្តខ្លាំងពិតមែន

YOU ARE READING
𝒾𝓃١٥٧٤ 𝓌𝒾𝓉𝒽 𝒖𝒏𝒄𝒍𝒆𝟒୧
خيال (فانتازيا)ទំនាក់ទំនងរវាងក្មួយនិងពូដែលចាប់ផ្តើមឡើងមកដោយពាក្យថាធុញ!! ធុញគ្រប់ពេលដែលឃើញមុខគ្នា ធុញគ្រប់ពេលដែលនិយាយមិនចេះស្តាប់ហើយក៏រំខាន់ការងារ ប៉ុន្តែសុខសុខ ក្មួយប្រុសដ៏សែនល្អក៏ទទួលយកភាពគួរឲ្យស្រឡាញ់របស់ពូខ្លួនឯងមិនបាន តើវានិងមានរឿងអ្វីកើតឡើង???