CH17

1.8K 154 15
                                    

Note : ដោយសារតែសរសេរតែម្តងមិនបានអានលើកទីពីរដើម្បីកែរសម្រួល អញ្ជឹងសុំទោសជាមុនចំពោះអក្ខរាវិរុទ្ធ បើខុសកន្លែងណាមួយអភ័យទោស ហើយអាចនិងមានកន្លែងឆ្គងច្រើន
__________________

   ប្រហែលជាពេលថ្ងៃត្រង់បានឈានចូលមកដល់ ជេម ដែលកំពុងតែធ្វើការងារសាលារបស់គេនោះសម្លឹងទីតាមមាត់វេណរង់ដាក៏បានឃើញថាមានមនុស្សមួយក្រុមកំពុងតែចូលមក បើមើលទៅគឺសុទ្ធសឹងតែរបស់តែងខ្លួនឲ្យមនុស្សស្រីនៅជាប់និងដៃ ជេម គេគ្រាន់តែសម្លឹងទៅគេក៏បានដឹងទៅហើយថាក្រុមមនុស្សទាំងនោះមកធ្វើអ្វី អ្នកណាអ្នកហៅមក គ្រាន់តែពេលនេះគេក៏មិនមាត់អ្វីដឬរ សុខចិត្តអង្គុយស្ងាមៗទាំងចិត្តមិនស្ងប់ បើនិយាយពីអារម្មណ៍ខឹងក៏ស្ទើរតែឆ្កួតខ្លួនឯងទៅហើយ ដៃក្តាប់ស្ករកៅស៊ូជាប់ច្របាចឭឡើងស្ទើរតែខ្ទេច ហើយនេះក៏ជារបៀបដែលគេអាចគ្រប់គ្រងខ្លួនឯងបានខ្លះៗមិនឲ្យឆេវឆាវ គឺត្រូវតែទំពារស្ករកៅស៊ូជាប់ជានិច្ចពេលដែលកំហឹងរបស់គេមិនអាចគ្រប់គ្រងបាន។

   ជេម គេបានក្រឡេកមើលម៉ោងបន្តិចបន្ទាប់មកក៏ចាប់ផ្តើមបង្ហើយកិច្ចការសាលារបស់គេ ដើម្បីរៀបចំខ្លួនទៅកម្មវិធីល្ងាចនេះ ណាមួយគេក៏មិនចង់ត្រូវខ្ជះខ្ជាយពេលវេលាគិតរឿងឥតប្រយោជន៍ដូចគ្នាផងដែរ។
Note( ជេមមីណាយ៍ គ្នាសតិម្តងៗមែនតែសិស្សពូកែហាស៎😔 )

ពេលវេលាចេះតែដើរទៅមុខ ហើយនៅក្នុងវិមានក៏កំពុងតែមានមនុស្សយ៉ាងច្រើនបានចេញមកនៅខាងមុខដើម្បីរង់ចាំម្ចាស់របស់គេចាកចេញទៅខាងក្រៅ។ គ្រាន់តែដល់ម៉ោងភ្លាមដំណលរយ៉ាងស្រស់សង្ហារបស់ម្ចាស់ភូមិគ្រឹះបានចុះចេញមកអមជាមួយនិងនារីដ៏ស្រស់ស្អាតនោងអោបដៃខាងឆ្វេង ធ្វើឲ្យអ្នកបម្រើនិងកូនចៅគ្រប់គ្នាក៏លួចគិតផងដែរថាសាកសមគ្នាខ្លាំងណាស់ ព្រោះតឬចាហ្វាយពួកគេគឺសង្ហា គួបផ្សំនិងនារីម្នាក់ដែលស្រស់ស្អាតឥតខ្ចោះនៅជាប់គឺកាន់តែលេចធ្លោ។

គ្រប់គ្នាមើលទៅគឺ ញញឹមនិងសរសើរស្ទើរតែមិនអាចឈប់បាន ប៉ុន្តែ ជេម ដែលឈរនៅខាងក្រោមមើលទៅក៏មិនពេញចិត្ត គេក៏មិនចង់សម្លឹងយូរទើបទម្លាក់ក្រសែរភ្នែកចុះដោយមិននិយាយអ្វីទាំងអស់ជំនួសដោយការដើរចាកចេញទៅរកឡានដែលពួកគេត្រូវទៅកម្មវិធីយកតែម្តង បើយើងសម្លឹងឲ្យជិតក៏ឃើញដូចគ្នាថា ជេម គេនៅទំបារស្ករកៅស៊ូមិនឈប់ ព្រោះតែកាលដែលគេបានឃើញហើយគេក៏កានើតែខឹងលើសដើម ហើយកំហឹងមួយនេះគឺគេស្ទើរតែមានចិត្តចង់ទៅស្លាប់មនុស្សដែលកំពុងតែអោបដៃរបស់ពូគេចោលដូចគ្នាផងដែរ។

𝒾𝓃١٥٧٤ 𝓌𝒾𝓉𝒽 𝒖𝒏𝒄𝒍𝒆𝟒୧ Where stories live. Discover now