Note : ដោយសារតែសរសេរតែម្តងមិនបានអានលើកទីពីរដើម្បីកែរសម្រួល អញ្ជឹងសុំទោសជាមុនចំពោះអក្ខរាវិរុទ្ធ បើខុសកន្លែងណាមួយអភ័យទោស ហើយអាចនិងមានកន្លែងឆ្គងច្រើន
__________________ក្រោយពីនិយាយសម្រួលគ្នារួចហើយ ហ្វត ក៏បានបើកឡាននាំ ជេម មកកាន់សណ្ឋាគាមួយកន្លែងដែលគេតែងតែស្នាក់ជាប្រចាំឲ្យតែមកទីនេះ!! ម្នាក់ៗពេលនិងគឺស្ងាត់រៀងខ្លួនមិនមាននរណាម្នាក់លូកមាត់មកនិយាយមុនឡើយ ដោយសារតែអារម្មណ៍គឺកំពុងតែស្ទាក់ស្ទើរ ជាពិសេសនោះគឺ ជេម តែម្តង!! គេមានអារម្មណ៍ថាខុសនៅអ្វីដែលគេបានធ្វើមុននេះ ទើបបានជាមិនហ៊ានមាត់ច្រើននៅពេលនេះ គេគ្រាន់តែចង់ឲ្យ ពូរបស់គេមានអារម្មណ៍ថាគ្រាន់បើមកវិញបន្តិចតែប៉ុណ្ណោះ។
នៅពេលដែលមកដល់បន្ទប់ ហ្វត ក៏មិនមាត់អី ដើរចូលបន្ទប់ទឹកតាមអារម្មណ៍ដែលកំពុងតែត្រូវការសម្អាតខ្លួន ព្រោះតែវាស្អុះស្អាបហើយក៏មានអារម្មណ៍ថាកខ្វក់ខ្លាំងណាស់។ ហើយបន្ទាប់ពី ហ្វត ក៏ដល់វេនដែល ជេម ត្រូវចូលទៅសម្អាតខ្លួនម្តង តែបើមើលមុខវិញគឺនៅតែលួចសម្លឹហមើលទៅកាន់ ហ្វត មិនឈប់!! រហូតទាល់តែគេងូតទឹករួច ចេញមកវិញជាមួយនិងសក់សើមជោគ ដើរមកក្បែរ ហ្វត ជាមួយនិងកូនកន្សែងនៅក្នុង ហើយក៏នោយាយទៅកាន់ ហ្វត ថា៖
« ពូហ្វត ជូតសក់ឲ្យតិចមកណា!! » គេបាននិយាយទៅជាមួយនិងស្នាមញញឹម មើលទៅក៏គួរឲ្យស្រឡាញ់ព្រោះតែគេគឺមិនដែលញញឹមចេញពីចិត្តដាក់អ្នកណាផ្តេសផ្តាស់នោះទេ ទោះគេញញឹមដាក់ស្រីរាប់អស់ពិតមែន តែស្នាមញញឹមទាំងនោះគឺគ្រាន់តែជាស្នាមញញឹមក្លែងក្លែប៉ុណ្ណោះ!!
« ឯងមិនចេះជុតខ្លួនឯងឬយ៉ាងម៉េច? » ហ្វត ជ្រួញចិញ្ចឹមសម្លឹងទៅកាន់ ក្មួយខ្លួនដែលឈរញញឹមមកគេជាមួយនិងកន្សែងជាប់ក្បាល ពោរពេញដោយចម្ងល់ ព្រោះនេះក៏ធំហើយ មានរឿងអីដែលមិនចេះជូតសក់ខ្លួនឯង? ហើយម៉ាស៊ីន ផ្លុំសក់ក៏មានដូចគ្នា នៅក្នុងបន្ទប់ទឹក។
« ចុះជូតឲ្យតិចមកមិនបានឬ? » ជេម ចាប់ផ្តើម ពេបមាត់ងាកខ្លួនទៅម្ខាង ធ្វើជាងក់ងរ យ៉ាងគួរឲ្យស្រឡាញ់!! ទោះមើលទៅគេម៉ូវៗហើយមាឌធំបន្តិចមែន តែចរិកវិញមហាគួរឲ្យស្រឡាញ់តែម្តងហើយ ណាស់តែពូហ្វតនោះទេ ដែលមើលមិនឃើញចរិកគួរឲ្យស្រឡាញ់មួយនេះ

YOU ARE READING
𝒾𝓃١٥٧٤ 𝓌𝒾𝓉𝒽 𝒖𝒏𝒄𝒍𝒆𝟒୧
Fantasyទំនាក់ទំនងរវាងក្មួយនិងពូដែលចាប់ផ្តើមឡើងមកដោយពាក្យថាធុញ!! ធុញគ្រប់ពេលដែលឃើញមុខគ្នា ធុញគ្រប់ពេលដែលនិយាយមិនចេះស្តាប់ហើយក៏រំខាន់ការងារ ប៉ុន្តែសុខសុខ ក្មួយប្រុសដ៏សែនល្អក៏ទទួលយកភាពគួរឲ្យស្រឡាញ់របស់ពូខ្លួនឯងមិនបាន តើវានិងមានរឿងអ្វីកើតឡើង???