« កើតស្អីឯង ជេមមីណាយ៍? » ហ្វត បានឈប់ស្ងៀមមួយកន្លែងនិងបានសួរដោយទឹកមុខពោរពេញទៅដោយចម្ងល់ តែគេក៏មិនសូវយកចិត្តឆ្ងល់ប៉ុន្មានដែល ដៃលើកឡើងមកជាមួយនិងដៃកេសអុជបារីដើម្បីជក់ដោយបែរមុខទៅម្ខាង។ជេម ដែលបានឃើញបែបនេះហើយក៏មានអារម្មណ៍កាន់តែមិនស្រណុក គេក៏មិនបានឆ្លើយទៅកាន់ ហ្វត ដូចគ្នា ជំនួសមកវិញគេបានលើកទូរសព្ទ៍របស់គេមកនិងចុចផ្ញើរទីតាំងទៅឲ្យមិត្តភិក្តរបស់គេដើម្បីមកយកគេចាកចេញពីទីនេះ នៅពេលរួចរាល់គេបានទម្លាក់ទឹកមុខចុះបន្តិចនិងបានក្តាប់ដៃចូលគ្នាដោយអារម្មណ៍មិនខឹងសម្បារនិងប្រើក្រសែភ្នែកសម្លក់សម្លឹងទៅកាន់ពូរបស់គេ ព្រោះវាលើសពេកហើយសម្លាប់មនុស្សហើយតែបែរជាធ្វើមិនដឹងខ្យល់អី ដូចគ្មានរឿងអ្វីដែលបានកើតឡើងទៅវិញ។
« ហេតុអ្វីក៏ចាំបាច់ធ្វើបែបនេះ? » សំណួរសួរទៅហាក់ខ្សោះៗព្រោះ ជេម គេមិនចង់និយាយនោះទេ គេគ្រាន់តែឃើញក៏ខ្ពើមរអើមនិងស្អប់នៅទង្វើរឃោឃៅបែបនេះទៅហើយ ប៉ុន្តែ អ្នកដែលបានធ្វើទង្វើរអស់នេះមើលទៅដូចជាសប្បាយចិត្តហួសប្រម៉ាន ។
« វាមានតែផ្លូវមួយនេះនោះទេ ទាល់តែឯងដើរផ្លូវនេះទើបឯងយល់!! » ហ្វត បានទម្លាក់កន្ទុយបារីចុះទៅដីនិងយកជើងរបស់គេទៅជាន់ញីរួចងាកទៅរក ជេម ។
« មានរឿងអ្វីត្រូវដល់ថ្នាក់យកគ្រួសារគេមកគំរាម? ហើយចុងក្រោយក៏នៅតែសម្លាប់គេដដែល? » ជេម គេនៅតែបន្តសួរដោយអារម្មណ៍អាក់អន់នៅក្នុងចិត្ត ព្រោះអតីតកាលរបស់គេវាគួរឲ្យខ្លាចទាក់ទងនិងរឿងបែបនេះ ម្តាយរបស់គេក៏បានស្លាប់ដោយសារតែទង្វើរគំរាមកំហែងរបស់ពពួកម៉ាហ្វៀដែលបានលើកយកគ្រួសារមកគំរាម ហើយលើកនេះវារំលឹកគេនៅរឿងកាលនោះខ្លាំងណាស់ទើបគេផ្លាស់ប្តូរពីគិតថានៅជាមួយធម្មតាក៏បាន ក៏ប្រែមកជាស្អប់សឹងក្បែរមិនបាន។
« បើមិននិយាយអញ្ជឹងឯងគិតថាពួកវាព្រមសារភាពមែនទេ!? » ហ្វត និយាយហើយក៏ដើរចូលទៅក្បែរ ជេម ដើម្បីនាំគេចាកចេញ ប៉ុន្តែគេចូលទៅជិតភ្លាមក៏ត្រូវ ជេម ងាកខ្លួនចេញមិនចង់ឈរក្បែរ ក៏ដូចជាស្រែកខ្លាំងៗទៅកាន់ ហ្វត ។
![](https://img.wattpad.com/cover/359953307-288-k199532.jpg)
YOU ARE READING
𝒾𝓃١٥٧٤ 𝓌𝒾𝓉𝒽 𝒖𝒏𝒄𝒍𝒆𝟒୧
Fantasyទំនាក់ទំនងរវាងក្មួយនិងពូដែលចាប់ផ្តើមឡើងមកដោយពាក្យថាធុញ!! ធុញគ្រប់ពេលដែលឃើញមុខគ្នា ធុញគ្រប់ពេលដែលនិយាយមិនចេះស្តាប់ហើយក៏រំខាន់ការងារ ប៉ុន្តែសុខសុខ ក្មួយប្រុសដ៏សែនល្អក៏ទទួលយកភាពគួរឲ្យស្រឡាញ់របស់ពូខ្លួនឯងមិនបាន តើវានិងមានរឿងអ្វីកើតឡើង???