CH03

1.9K 111 8
                                    


រយៈពេល៣០នាទីបានកន្លងទៅ នៅក្នុងពេលនេះផងដែរ ជេមមីណាយ៍ ជាមួយនិង ភូវីន ពួកគេបានមកដល់កន្លែងមួយមានមនុស្សអរជាច្រើន ដែលកំពុងតែសំញ៉ែងនៅអំណាចនិងទឹកប្រាក់ដែលពួកគេមាន ជាពិសេសទៀតនោះគឺបង្ហាញនៅម៉ូតឡានទំនើបៗក៏ដូចជាម៉ូតូធំដែលថ្លៃៗ ស្ទើរតែមានតែមួយនៅក្នុងពិភពលោក ឬមានតិចតួចបំផុត ដើម្បីអួតអាងទៅកាន់មនុស្សដែលបានមកចូលរួម មនុស្សទាំងអស់ដែលនៅទីនេះភាគច្រើនសុទ្ធសឹងតែពួកយុវវ័យដែលជាកូនរបស់អ្នកមានអំណាចធំៗនៅក្នុងប្រទេស។

នៅកន្លែងនេះជារៀងរាល់ថ្ងៃសៅនិងអាទិត្យពួកគេក៏តែងតែមកជុំគ្នា ដែលពួកគេបានឲ្យឈ្មោះថា Night Party & Car meeting បែបក្មេងៗយុវវ័យរបស់ពួកគេ ហើយនៅក្នុងទីនេះក៏មិនមែនចេះតែចេញចូលបានដោយសេរីឡើយ មុនពេលដែលចូលទៅខាងក្នុងត្រូវតែមានកាតសមាជិកជាមុនសិន ប្រសិនបើជាអ្នកថ្មីគឺត្រូវការចុះឈ្មោះបំពេញនៅលក្ខខណ្ឌមួយចំនួន ទើបអាចចូលមកខាងក្នុងបាន។ ដោយសារតែនៅទីនេះមិនមែនត្រឹមតែបង្ហាញនៅម៉ូតឡានរបស់ពួកគេនោះទេ វាក៏អាចមានការបង្កបញ្ហាឲ្យមានជម្លោះក៏ដូចជាចែកចាយគ្រឿងញៀនមួយចំនួនដូចគ្នាផងដែរ ជាពិសេសនោះគឺពពួកស្រីស្អាត ស៊ិចស៊ីដែលរង់ចាំឲ្យពពួកប្រុសក្មេងដែលមានលុយទាំងឡាយ អូសទាញពួកនាងចូលទៅក្នុងបន្ទប់ដើម្បីទួួលបានលុយ។

វត្តមានរបស់រថយន្តទំនើបម៉ាកFerrariពណ៌ក្រហមស្រស់ដែលជាម៉ូតចុងក្រោយគេបង្អស់ទើបតែចេញកាលពីឆ្នាំមុន ហើយមានតែប៉ុន្មានគ្រឿងតែប៉ុណ្ណោះដែលត្រូវបានទិញយកមកបើកបរ ពេលបានបើកចូលមកដល់ខាងមុខប៉ារាសដែលបានដាក់ហាមឃាត់ដើម្បីត្រួតពិនិត្យនៅកាតសមាជិកហើយគេក៏បង្អាក់ និងមានវត្តមានរបស់កម្លោះសង្ហាអង្គុយក្បែរនោះម្នាក់ចាំសុំមើលកាតសមាជិក។

ចំណែកអ្នកដែលជាម្ចាស់ឡានដឹងខ្លួនជាមុនគ្រាន់តែឈប់ឡានភ្លាមក៏បានបើកកញ្ចក់បង្ហាញនៅកាតសមាជិក VVIP របស់ខ្លួនទៅឲ្យគេមើល ទាំងស្នាមញញឹម ហើយអ្នកដែលបានឃើញនោះ គ្រាន់តែសម្លឹងបន្តិចហើយងាកមើលមុខអ្នកដែលបានកាន់បង្ហាញគេក៏ដឹងថាជាម្ចាស់ដែលបានបង្កើតកម្មវិធីបែបនេះឡើងទលបប្រញាប់និយាយស្វាគមន៍ជាមួយភាពភ្ញាក់ផ្អើល។

𝒾𝓃١٥٧٤ 𝓌𝒾𝓉𝒽 𝒖𝒏𝒄𝒍𝒆𝟒୧ Where stories live. Discover now