CH25

1.6K 143 19
                                    

Note : ដោយសារតែសរសេរតែម្តងមកនបានអានលើកទីពីរដើម្បីកែរសម្រួល អញ្ជឹងសុំទោសជាមុនចំពោះអក្ខរាវិរុទ្ធ បើខុសកន្លែងណាមួយអភ័យទោស ហើយអាចនិងមានកន្លែងឆ្គងច្រើន
__________________

ប្រហែលជាយប់ស្ទើរតែពាក់កណ្តាលអាធាត្រទៅហើយទើប ជេម បានត្រឡប់មកវិញ មើលទៅសភាពគេពីខាងក្រៅក៏រញ៉េរញ៉ៃប៉ុន្តែក៏គ្មានអ្នកណាជាកូនចៅហ៊ានលូកមាត់សួរព្រោះតែនេះជាបញ្ជារបស់ ចាហ្វាយគេផ្ទាល់នោះឯង។ ជេម គេបានដើរចូលមកខាងក្នុងផ្ទះជាមួយនិងទឹកមុខមិនស្រស់បោះឡើយ កែវភ្នែកក៏ឡើងក្រហមដោយសារតែមុខដែលមកនេះគេក៏យំឡើងខ្សោះទៅហើយ ប៉ុន្តែឥឡូវនេះអារម្មណ៍គេក៏ល្អមកវិញព្រោះតែគេក៏បានគិតទុកមុនរួចទៅហើយថា អ្វីដែលជារបស់គេនោះគឺត្រូវតែជារបស់គេ ជាដាច់ខាត!!។

   ជេម បានឡើងមកដល់ខាងលើ នៅមុខបន្ទប់របស់ ហ្វត ស្របពេលដែលបានឃើញថា ហ្វត បាននាំ ភីង ចេញពីបន្ទប់ដូចគ្នា ថែមទាំង ហុចទឹកដោះគោឲ្យក៏ដូចជាថើបថ្ងាសបនកតិចផងដែរ។ ជេម សម្លឹងមើលទៅយ៉ាងយកចិត្តទុកដាក់ ហើយទឹកមុខរបស់គេបានបញ្ចេញមកយ៉ាងច្បាស់ថា គេកំពុងតែប្រច័ណ្ឌខឹងកាយវិកាដែល ហ្វត កំពុងតែធ្វើចំពោះ ភីង ។ ពេលនោះ ហ្វត ក៏ងាកមកឃើញតាមកន្ទុយភ្នែកថាជា ជេម ទើបក្រឡេកមើលបន្តិចហើយក៏ងាកចេញទៅវិញ ជេម វិញគេស្ទើរតែសើចនុងខ្លួនឯងដែលនៅចំពោះមុខពូគេ គេប្រៀបបាននិងមនុស្សអរូបឬ?

« .... » ជេម គេមិនមាត់ បានត្រឹមតែសម្លឹងមើលតិចៗ ហើយដៃម្ខាងក៏យកទៅក្តាបកាតាបលាក់នៅខាងក្រោយពោរពេញទៅដោយកំហឹង។

« ហ៊ឹម... ភីង ទៅសម្រាកសិនចុះ ចាំស្អែកបងជូនទៅ » ហ្ងត បានប្រាប់ទៅកាន់ ភីង ជាមួយនិងសម្តីយ៉ាងទន់ភ្លន់ លើសពីនេះទៅទៀត គេក៏បានញញឹមមកយ៉ាងស្រស់ទៅកាន់នាងតូចធ្វើឲ្យ ជេម ដែលឈរមើលបើកភ្នែកធំៗភ្ញាក់ផ្អើល ដោយសារតែគេសឹងតែមិនជឿនិងភ្នែកថាពូរបស់គរអាចញញឹមបានយ៉ាងធម្មជាតិបែបនេះ។

  គ្រាន់តែ ជេម ឃើញពូគេញញឹមនិងវត្តមានរបស់ ភីង ដែលស្លៀកឈុតគេងយប់នៅទីនេះភ្លាម ជេម គេក៏ទប់អារម្មណ៍ស្ងាត់មួយនោះលែងជាប់ទៀតហើយ គេបានដើរទៅក្បែរហ្វតបន្ទាប់មកក៏ចាប់ដៃទាញមកឲ្យមើលមុខរបស់គេ ក៏ដូចជាសួរទៅកាន់ ហ្វត ជាមួយនិងទឹកមុខដែលមិនពេញចិត្ត

𝒾𝓃١٥٧٤ 𝓌𝒾𝓉𝒽 𝒖𝒏𝒄𝒍𝒆𝟒୧ ចប់Where stories live. Discover now