ផ្តើមរឿង

1.4K 37 5
                                    


គូបន្ទាប់ក្នុងរឿង និស្ស័យស្នេហ៍ ចំណងជើងគឺ ( និស្ស័យស្នេហ៍ : ស្នេហ៍ប្តូរចិត្ត ) គូរបស់ yoonmin

ខ្ញុំមីន យ៉ុងហ្គី អាយុ 31ឆ្នាំ ជាមនុស្សដែលមកពីសម័យបុរាណ ឆ្លងមកបច្ចុន្នប្បកាល ។ ពីដំបូងអ្វីៗក៏ផ្លែកសម្រាប់ខ្ញុំដែរ តែនៅយូរៗទៅខ្ញុំក៏អាចសុាំនិងវាបានហើយ ។ ឥឡូវខ្ញុំជាកូនធម៍របស់លោកដៃគីសុីមមីស៊ូ ឈ្មោះថ្មីរបស់ខ្ញុំគឺមីនយ៉ុងហ្គី សុីមមីស៊ូ ខ្ញុំជាម៉ាហ្វៀម្នាក់ដែលកាន់កាប់ក្លិប និងមុខរបរបន្តពីប៉ាធម៍ គាយ់បានផ្ទេរមុខរបររបស់គាត់មកអោយខ្ញុំកាន់កាប់ម្តង ។ ខ្ញុំមានសង្សារម្នាក់ ជាស្នេហាដំបូង ចម្លែកទេដែលខ្ញុំមានស្នេហាដំបូងនៅអាយុ30 ខ្ញុំនិងគេទាក់ទងគ្នាបានមួយឆ្នាំហើយ ។ សង្សារខ្ញុំឈ្មោះ ឆេ យ៉ុងវ៉ូ អាយុ25 គេជាអ្នកបម្រើក្នុងក្លិប ជួបគ្នាដំបូងខ្ញុំក៏មិនបានចាប់អារម្មណ៍ដែរ តែជួបយូរៗទៅក៏មានអារម្មណ៍ស្រលាញ់ ពួកយើងក៏ទាក់ទងគ្នាទៅ ។ គេជាក្មេងប្រុសគួរអោយស្រលាញ់ ពេលខ្ញុំធុញគេជួយផ្តល់យោបល់និងណែនាំខ្ញុំ ខ្ញុំគិតថាគេជាគូរអនាគតរបស់ខ្ញុំហើយ ។ ខ្ញុំគិតថាពេលដែលរឿងជុងហ្គុកប្អូនខ្ញុំបញ្ចប់ ខ្ញុំក៏និងសុំវ៉ូយ៉ុងរៀបការម្តង ហិស.. គ្រាន់តែគិតក៏សប្បាយចិត្តដែរ។ ចំណែកឯក្មេងប្រុសជីមីនវិញ ខ្ញុំគ្មានគិតអ្វីទេ ខ្ញុំដឹងគេស្រលាញ់ខ្ញុំ តែខ្ញុំប្រងើយដាក់គេសង្ឃឹមថាគេនិងយល់ ទីបំផុតគេយល់ហើយ ហើយក៏ចាកចេញទៅរកកន្លែងថ្មីដែរ ចឹងខ្ញុំធូរចិត្តហើយ។

ខ្ញុំផាក ជីមីន អាយុ24ឆ្នាំ ជាគ្រូពេទ្យម្នាក់ដែលបញ្ចប់ការសិក្សារពីបារាំង ។ ខ្ញុំទើបតែបញ្ចប់ការសិក្សាពីបារាំងមិនទាន់មានការងារធ្វើទេ តែសំណាងដែលបានបងជីនអោយការងារខ្ញុំមួយជា អ្នកមើលថែលោកដៃគីដែលគាត់កំពុងមានជំងឺ ដំបូងខ្ញុំខ្លាចតែធ្វើមិនបានល្អ តែដោយសារការជំរុញទឹកចិត្តពីបងជីនខ្ញុំក៏យល់ព្រម។ តែការចូលទៅធ្វើការនៅវិមានសុីមមីស៊ូ ជាបិស្ស័យរឺក៏យ៉ាងណាធ្វើអោយខ្ញុំបានជួបនិងបុរសមុខងាប់ម្នាក់ គាត់គឺកូនច្បងឈ្មោះមីនយ៉ុងហ្គី តែគាត់មើលទៅមិនចូលចិត្តខ្ញុំទេ ថាគាត់ប្រកាន់រឿងភេទដូចគ្នាក៏មិនត្រូវ ព្រោះប្អូនគាត់និងមិត្តខ្ញុំថេយ៍ ស្រលាញ់គ្នាគាត់មិនថាអ្វីផង តែមើលទៅគាត់ប្រហែលមិនស្រលាញ់ខ្ញុំទេ ។ តែថ្ងៃមួយខ្ញុំក៏បានដឹងគាត់មិនស្រលាញ់ខ្ញុំដោយសារគាយ់មានអ្នកផ្សេងក្នុងបេះដូងហើយ ខ្ញុំទើបតែដឹងពេលគាត់យកម្នាក់នោះមកជួបលោកដៃគីដែលជាប៉ាគាត់ ។ ខ្ញុំមានតែកាត់ចិត្តទេ ហើយរកអ្នកថ្មីចុះ ។ ណាមួយខ្ញុំមកយឺតជាងគេមួយជំហាន់។

ខ្ញុំ ឆេ យ៉ុងវ៉ូ អាយុ25 ខ្ញុំជាកូនកំព្រា ព្រោះខ្ញុំធំឡើងនៅមណ្ឌលកុមារកំព្រា នៅអាយុ18ឆ្នាំ ខ្ញុំត្រូវចេញមកធ្វើការនៅខាងក្រៅមិនអាចពឹងលើមណ្ឌលបានទៀតទេ ខ្ញុំជាក្មេងតស៊ូណាស់ ខិតខំធ្វើការ ពេលព្រឹកធ្វើជាអ្នករត់តុនៅភោជនីដ្ឋានមួយ និងពេលល្ងាចទៅធ្វើការនៅក្លិប ពេលរកបានប្រាក់ខ្លះក៏បរិច្ចាកអោយមណ្ឌលជាការសង់គុណខ្លះ។ ថ្ងៃមួយខ្ញុំបានជួបម្ចាស់ក្លិប ខ្ញុំមិនស្គាល់គាត់ទេដំបូង នៅហ៊ានថាអោយចៅហ្វាយទៀត តែពេលដឹងក៏ភ័យខ្លួន ខ្លាចតែគេដេញទេ ព្រោះបើដេញ ប្រាក់ខែនៅក្លិបនេះមួយខែស្មើនិងខ្ញុំធ្វើការនៅភោជនីដ្ឋានបីខែឯនោះ ។ អ្នកទាំងអស់គ្នាជឿទេ ពាក្យចាស់ពោលថាកាន់តែឈ្លោះកាន់តែយល់ចិត្តគ្នា ពេលបែកគ្នាមិនបានជួបមុខក៏នឹក ខ្ញុំគឺចឹងឯង ពេលមិនបានជួបអាម្ចាស់ក្លិបមីនយ៉ុងហ្គីនិងខ្ញុំនឹកណាស់ ។ ពេលខ្លះគិតថាខ្លួនឯងថ្លើមធំមែនទេហ៊ានស្រលាញ់ម្ចាស់ក្លិប ក៏គិតថាដកខ្លួនដែរ តែអ្វីដែរមិននឹកស្មាន គាត់ក៏ស្រលាញ់ខ្ញុំដែរ នៅហ៊ានសារភាពទៀត ខ្ញុំក៏យល់ព្រម ពួកយើងក៏ក្លាយទៅជាសង្សារនិងគ្នាទៅ ។ គាតឭល្អណាស់ មិនដែលប៉ះពាល់ខ្ញុំ ហើយក៏មិនដែរប៉ះពាល់អ្នកដទៃដូចម្ចាស់ក្លិបដទៃដែរ ខ្ញុំធ្លាប់សួរគាត់ គាត់ថាគាត់ស្រលាញ់ខ្ញុំទើបគាត់គោរពខ្ញុំ គាត់និងប៉ះខ្ញុំនៅពេលដែលពួកយើងការហើយ នេះក៏មូលហេតុមួយដែរខ្ញុំស្រលាញ់គាត់ ។

តើស្នេហានេះជាអ្វីទៅ ??

នេះគ្រាន់តែជាពាក្យសម្តីរបស់តួអង្គសំខាន់ក្នុងរឿង ព្រោះខ្លាចចូលសាច់រឿងខ្លាចមិនយល់សាច់រឿង

និស្ស័យស្នេហ៍​​ ​: ស្នេហ៍ប្តូរចិត្ត (ចប់)Where stories live. Discover now