+ skip
" ប៉ា ម៉ាក់ " យ៉ុងវ៉ូចូលមកដល់ក៏អោនមុខនិយាយព្រោះគេជួបម៉ាក់ប៉ាគេ តាមចូហាននាំមក ។ យ៉ុងវ៉ូឃើញប៉ាម៉ាក់គេមុខក្រញ៉ូវទើបនិយាយតិចៗ ( សុំហៅយ៉ុងវ៉ូសិន ខ្លាចអ្នកទាំងអស់គ្នាច្រឡំ )
" ស្គាល់ប៉ា ស្គាល់ម៉ាក់ដែរហេស៎?? " លោកវីលៀម
" បង.. និយាយជាមួយកូនអោយស្រួលតិចមើល .. អ៊ួយ.. កូន នឹកណាស់នេះ ម៉ាក់អោបមួយមក " អ្នកស្រីវីលៀមវាយដើមដៃប្តីតិចៗ បញ្ជាក់ថាកុំអោយគាត់និយាយចឹងដាក់កូន នេះទើបជួបមុខគ្នានិយាយដូចមិនស្គាល់គ្នាហើយ ។ អ្នកស្រីវីលៀមក៏ងើបមកអោបយ៉ុងវ៉ូព្រោះគាត់នឹកកូនពិតមែន
" កូនក៏នឹកម៉ាក់ដែរ " យ៉ុងវ៉ូញញឹមដាក់ម៉ាក់គេនិងលើកដៃអោបវិញ គាក៏ស្រលាញ់ប៉ាម៉ាក់គេដែរ ជាពិសេសម៉ាក់គេដែលគាត់តែងតែតាមចិត្តគេជានិច្ច
" នឹក តែមិនដែលមកលេង បែរជាអោយប៉ាម៉ាក់មកលេងវិញ ហើុយ.. " លោកវីលៀមគាត់ពិតជាអន់ចិត្តនិងកូនដែរ កូននរណាមិនស្រលាញ់នោះ
" ទៅលួងប៉ាកូនតិចទៅណា គាត់ក៏នឹកកូនដែរ គាត់គ្រាន់តែអន់ប៉ុណ្ណោះ " អ្នកស្រីវីលៀមអោនទៅខ្សឹបប្រាប់កូនគាត់តិចៗ
" បាទ ម៉ាក់ " យ៉ុងវ៉ូ ងក់ក្បាលហើយក៏ដើរទៅរកលោកវីលៀម
" ប៉ា... សុំទោសដែលកូនមិនបានទៅរកប៉ាយូរខែណា ប៉ាកុំខឹងកូនអី " យ៉ុងវ៉ូក៏ចូលទៅអង្គុយនិងការ៉ូ អោបជើងលោកវីលៀមដើម្បីអង្វរ លោកវីលផមស្រួលលួងទេ គ្រាន់តែយ៉ុងវ៉ូប្រើទឹកមុខកំសត់តិច លោកវីលៀមចិត្តទន់បាត់ទៅហើយ
" មិនបាច់មកប្រើទឹកមុខកំសត់ទេ " លោកវីលៀមនៅតែចិត្តរឹងដដែរ
" ប៉ា សុំទោសពិតមែនណា... " យ៉ុងវ៉ូនៅតែអង្រួនជើងប៉ាគេដដែរ
" ហើុយ.. បានហើយៗ ឈប់ខឹងក៏បានដែរ សុំចាញ់កូនហើយ " លោកវីលៀមពិតជាមិនអាចអត់ទ្រាំនិងទឹកមុខកំសត់របស់កូនគាត់បានពិតមែន
" ហឹក.. ស្រលាញ់ប៉ាជាងគេ ជុបៗ " យ៉ុងវ៉ូក៏ហក់មកថើបលោកវីលៀម ប៉ាគេឆាប់ខឹងក៏ឆាប់បាត់ដែរ
" ហឹស.. ពេលនេះប៉ាកូនគេត្រូវគ្នាវិញហើយ " អ្នកស្រីវីលៀមក៏មកអង្គុយជិតលោកវីលៀម
YOU ARE READING
និស្ស័យស្នេហ៍ : ស្នេហ៍ប្តូរចិត្ត (ចប់)
Romanceជីមីន " យ៉ុងហ្គី បងជាមនុស្សដែលស្មោះនិងស្នេហា បងស្រលាញ់នរណាម្នាក់គឺស្រលាញ់ចេញពីចិត្ត ប្រៀបដូចបងស្រលាញ់សង្សារបងចឹង គឺស្រលាញ់ដល់ថ្នាក់អូនមិនអាចជំនួសកន្លែងគេបាន ។ បើចឹងហើយ អូនក៏មិនឃាត់ឃែងបងទៀតដែរ អូនសុខចិត្តជាអ្នកដើរចេញចុះ " យ៉ុងហ្គី " ពិតមែនហើយ ខ្ញុំម...