Episode 12: គេមកវិញហើយ

338 24 8
                                    


" យ៉ុងហ្គី ... យ៉ុង..យ៉ុងវ៉ូ " ជីមីនបើកមកឃើញប្តីគេមែនគេភ្ញាក់មួយសារ រឹងតែគាំងទៀតនោះគឺឃើញយ៉ុងវ៉ូនៅលើគ្រែ នេះមានន័យថាមិចទៅ

" ជីមីន មិចក៏អូននៅទីនេះ?? " យ៉ុងហ្គីនាយក៏ភ្ញាក់ដែរ ក្រែងជីមីនថាទៅផ្ទះហេស៎ ។ នាយដើរមករកជីមីនតិច អារម្មណ៍របស់នាយមិនដឹងយ៉ាងមិចទេ ភ័យតិច មិចមិនដឹងទេ

" អូនទេដែរត្រូវសួរបង មិចក៏បងនៅទីនេះ ?? ក្រែងបងរវល់ហេស៎?? ចុះនេះជាយ៉ុងវ៉ូមែនទេ?? មិចគេនៅទីនេះ ?? គេមិនទាន់ស្លាប់ទេ?? " ជីមីនគេមានសំណួរច្រើនណាស់លោតពេញខួរក្បាលមិនទាន់ដោះស្រាយចេញទេ

" យ៉ុងវ៉ូនៅទីនេះយ៉ាងមិច?? គេមិនកើតអ្វីឯងខ្លាចហេស៎ ?? " យ៉ុងហ្គី ខឹងដែលជីមីននិយាយថាយ៉ុងវ៉ូស្លាប់ នេះមានន័យថាជីមីនចង់អោយយ៉ុងវ៉ូស្លាប់ហេស៎

" បងនិយាយអ្វី?? អូនខ្លាចអី តែមិចក៏បងនិយាយចឹងដាក់អូនហាស៎ យ៉ុង " ជីមីន

" ឯងបានធ្វើបាបយ៉ុងវ៉ូ ឯងចង់សម្លាញ់យ៉ុងវ៉ូ ដើម្បីបាននៅជិតយើង តែឥឡូវយ៉ុងវ៉ូមកវិញ ឯងខ្លាចគេមកសងសឹកវិញហេស៎ " យ៉ុងហ្គីនាយចាប់ផ្តើមនិយាយកាចៗដាក់ជីមីន

" អូនធ្វើបាបអី បងយល់ច្រឡំហើយ " ជីមីនគេមិនយល់ទេ មិចសុខៗមកថាគេអ្នកធ្វើបាបយ៉ុងវ៉ូ ទាំងដែលគេមិនដឹងអ្វីផង នៅមានយ៉ុងហ្គីមកស្រែកដាក់គេទៀត

" អ្នកធ្វើមិនដែលនិយាយថាខ្លួនឯងធ្វើទេ យ៉ុងវ៉ូប្រាប់យើងអស់ហើយ " យ៉ុងហ្គី

" អូនមិនដែលធ្វើបាបនរណាទេ បងកុំចង់មកចោទ " ជីមីនគេចាប់ផ្តើមយំហើយ យំដោយសារប្តីនិយាយខ្លាំង យំដោយសារអន់ចិត្ត ដោយសារខឹង នេះគេកំពុងមានគត៍ណា មិចក៏និយាយខ្លាំងៗដាក់គេម្ល៉េះ

" កុំមកយំទាមទារចំណាប់អារម្មណ៍នោះ " យ៉ុងហ្គីនាយបែរមុខចេញមិនចង់ឃើញទឹកភ្នែកជីមីនទេ ធ្វើអោយនាយនៅមិនសុខទេ តែនាយនៅតែចិត្តខ្លាំង

" ទាមទារចំណាប់អារម្មណ៍ស្អី ?? ខ្ញុំយំដោយសារអន់ចិត្តនិងបង បងថាខ្ញុំមិនល្អ ចុះបងនោះ បងថារវល់មិចក៏បងនៅទីនេះវិញហាស៎?? ទុកអោយអូននៅពិនិត្យពោះម្នាក់ឯង ហើយមកមើលអ្នកផ្សេងចឹងហេស៎ " ជីមីនគេស្រែកចង្អុលទៅយ៉ុងវ៉ូដែលមិនទាន់ដឹងខ្លួន

និស្ស័យស្នេហ៍​​ ​: ស្នេហ៍ប្តូរចិត្ត (ចប់)Where stories live. Discover now