+ skip
" ថេហ្គុក ថេហ្គី ដល់ម៉ោងងូតទឹកហើយកូន ក្រោកឡើងមក កុំកម្ជិលដូចអាប់ប៉ាកូនអី " ជុងហ្គុកជាអ្នកក្រោមមកមុនគេ ពួកគេគេងនៅក្នុងបន្ទប់តែមួយ ដោយកូនភ្លោះប្រុសរបស់នាយគេងនៅលើគ្រែសម្រាកកូនក្មេង ។ ថេហ្គុកជាកូនបង ឯ ថេហ្គីជាកូនប្អូន ថ្ងៃនេះជាថ្ងៃដែលពួកគេទាំងពីអាយុ6ខែហើយ ពួកគេចង់ធ្វើពិធីជប់លៀងអោយពួកគេទាំងពីរ
" ណែក.. ដាស់កូនដឹងដាស់កូន គ្មានមកដៀមដាមអីទេណា " ថេយ៉ុងដែលគេងនៅជិតនិងក៏គេបានលឺដែរ គ្រាន់តែគេមិនព្រមបើកភ្នែកទេ សុខចិត្តនិយាយទាំងបិទភ្នែក
" សុំទោស សុំទោស បងថាអោយកូនទេ មិនបានថាអោយអូនទេ ហិសៗ " ជុងហ្គុកសើចតិចៗ ថ្ងៃនេះនាយមិនទៅធ្វើការទេ នៅផ្ទះដើម្បីរៀបចំផ្ទះនិងមើលកូន
" តោះៗ ទៅងូតទឹក ព្រោះបន្តិចទៀត លោកតា លោកយាយមកមើលកូនហើយ " ជុងហ្គុកក៏យកកូនបងទៅងូតទឹកមុនទៅ នុងទុកអោយថេហ្គីនៅគេងសិន ។ ការងារទាំងនេះជុងហ្គុកនាយចង់ធ្វើតែឯងទេ ព្រោះចង់មើលថែកូនដោយផ្ទាល់ដៃ
" ក្រោក... " សម្លេងទ្វាបើក
" ជុង... ជាម៉ាក់ណា ម៉ាក់មកមើលចៅ " សម្លេងអ្នកស្រីគីមចូលមក ព្រោះគាត់ចង់មើលចៅណាស់
" ម៉ាក់មើលថេហ្គីសិនទៅ ខ្ញុំងូតទឹកអោយថេហ្គុកសិន " សម្លេងជុងហ្គុកស្រែកពីបន្ទប់ទឹកមក
" ហើុយ... កូនមិចមិនប្រើកូនថេយ៍ផងទៅ មើលចុះអោយប្តីមើលកូន ឯខ្លួនដេកគ្មានខ្វល់អ្វីទេ " អ្នកស្រីគីមហួសចិត្តនិងកូនបង្កើតគាត់
" ម៉ាក់មិនបាច់ដាស់ថេយ៍ទេ អោយគេគេងចុះ កូននៅមើលថែបាន " ជុងហ្គុក
" ហើុយ.. កូននេះ ក្រោកឡើង កុំមកកម្ជិល " អ្នកស្រីគីមគាត់ទៅដាស់កូនគាត់ អោយគេងទ្រម៉ក់មិនបានទេ
" ម៉ាក់.. មិនលឺប្តីកូនថាអោយកូនគេងទេហេស៎ កូនគេងតែបន្តិចទៀតទេ ម៉ាក់កុំរំខាន់អី " ថេយ៉ុងគេនៅតែមិនបើកភ្នែកដដែល
" ហើុយ.. អាកូននេះ បានប្តីស្លូត ធ្វើបាបប្តីតែម្តងហ៎ " អ្នកស្រីគីមក៏ខ្ជិលរំខាន់ទៀតដែលមកមើលចៅវិញ
YOU ARE READING
និស្ស័យស្នេហ៍ : ស្នេហ៍ប្តូរចិត្ត (ចប់)
Romanceជីមីន " យ៉ុងហ្គី បងជាមនុស្សដែលស្មោះនិងស្នេហា បងស្រលាញ់នរណាម្នាក់គឺស្រលាញ់ចេញពីចិត្ត ប្រៀបដូចបងស្រលាញ់សង្សារបងចឹង គឺស្រលាញ់ដល់ថ្នាក់អូនមិនអាចជំនួសកន្លែងគេបាន ។ បើចឹងហើយ អូនក៏មិនឃាត់ឃែងបងទៀតដែរ អូនសុខចិត្តជាអ្នកដើរចេញចុះ " យ៉ុងហ្គី " ពិតមែនហើយ ខ្ញុំម...