Episode13: ក្បត់

412 23 5
                                    


+ ត្រឡប់ទៅម្សិលមិញ

" ហើុយ... ទៅពិនិត្យអេកូហើយ ប្រហែលជាសប្បាយហើយ ចុះបើយើងចង់អោយរឿងនេះជារឿងទុក្ខសោកវិញនោះ?? " យ៉ុងវ៉ូដែលពេលនេះគេកំពុងដើរទិញអីវ៉ាន់ ពេលដឹងថាស្អែកយ៉ុងហ្គីត្រូវចំណាយពេលជាមួយជីមីន គេខឹងហើយ តែមួយយប់វាសំណាងពេកហើយ

" អាហារនេះហួសដីឡេហើយ យកចោលទៅ " អ្នកគ្រប់គ្រងកំពុងដើរមើលអាហារណាដែលត្រូវដកចេញយកទៅចោល

" បាទបង " បុគ្គលិកដើរប្រមូលតាមបញ្ជា

" ចាំមើលស្អែក តើបងយ៉ុងនៅមើលឯងរឺនៅមើលថែយើង?? " យ៉ុងវ៉ូសម្លឹងមើលទៅអាហារដែលគេបុគ្គលិកកំពុងដកចេញដោយស្នាមញញឹម គេមានផែនការមួយហើយ

" សុំទោសលោក អាហារនេះត្រូវយកចោលហើយ " បុគ្គលិកដើរមកប្រាប់ ព្រោះខ្លាចភ្ញៀវយកទៅញុំហើយមានរឿងអាចប្តឹងបាន

" អ៎... មិនអីទេ ខ្ញុំយកអាហារនេះទៅអោយកូនឆ្កែខ្ញុំទេ " យ៉ុងវ៉ូគេញញឹមដាក់បុគ្គលិក

" តែ... " បុគ្គលិកនៅតែមិនចង់អោយយក

" មិនអីទេ ខ្ញុំយកតែពីរកញ្ចប់និងទេ " យ៉ុងវ៉ូនិយាយហើយក៏ដើរទៅគិតលុយបាត់

+ ខនដូរ.

" ហើុយ.... គួរតែថែមថ្នាំបន្តិចទេ រឺក៏ចាំព្រឹកចាំញុំទៅ " យ៉ុងវ៉ូអង្គុយមើលម្ហូបដែលគេទិញមក មិនដឹងគួរធ្វើយ៖ាងមិចមុន

" គួរតែចាំព្រឹកទៅល្អទេ?? " យ៉ុងវ៉ូ ខ្លាចតែគេញុំឥឡូវឈឺពោះភ្លាម យ៉ុងហ្គីអាចមកមើលគេហើយក៏ទៅរកជីមីនវិញ តែបើឈឺពោះពេលព្រឹកអាចរំខានពេលវេលារបស់ជីមីននិងយ៉ុងហ្គីតាមផែនការគេបាន

" គួរតែចាំព្រឹក បើមិនឈឺពោះថែមថ្នាំបន្តិចចុះ " យ៉ុងវ៉ូគិតហើយក៏ចូលគេងទៅ

" ស្អែកនិងបានដឹងលទ្ធផលហើយថា តើបងយ៉ុងបារម្ភនរណាជាង?? ហឹសៗ " យ៉ុងវ៉ូ

" អោយពេលឯងសប្បាយមួយយប់ចុះ " យ៉ុងវ៉ូគេងដោយស្នាមញញឹមកំណាច់

+ ព្រឹកឡើង

" ហើុយ... សុីហើយ មិចក៏មិនឈឺចឹង?? " យ៉ុងវ៉ូប្រឹងលេបអាហារដែលគេទិញម្សិលមិញអស់ហើយ តែដូចគ្មានអាការះអ្វីសោះ

និស្ស័យស្នេហ៍​​ ​: ស្នេហ៍ប្តូរចិត្ត (ចប់)Where stories live. Discover now