Episode 7 : បុគ្គលិកថ្មី

355 20 6
                                    


+ ថ្ងៃថ្មី

ស្ថានភាពយ៉ុងហ្គីគឺនៅមើលថែជីមីនដដែរតាមតួនាទីជាប្តី ។ ពួកគេក្លាយជាប្តីប្រពន្ធបានមួយខែហើយ ។ ជីមីនសុខភាពគេគឺល្អទេ គ្រាន់តែចាញ់កូនបន្តិចប៉ុណ្ណោះ តែគេក៏សំណាងបានយ៉ុងហ្គីជួយមើលថែដែរ ។ យ៉ុងហ្គីនាយបានគ្រប់គ្រងផ្សារទំនើបរបស់លោកដៃគីពេលថ្ងៃ តែពេលយប់នាយនៅតែបន្តការងារម៉ាហ្វៀនាយដដែល ទើបប៉ុណ្ណោះថ្ងៃនេះនាយមិនបានមកមើលថែជីមីនដិតដល់ទេ ឯជីមីនដើម្បីបង្កើតភាពស្និតស្នាលគេតែងតែយកបាយថ្ងៃត្រង់អោយយ៉ុងហ្គី យ៉ុងហ្គីដំបូងមិនចង់អោយជីមីនលំបាក នាយអាចញុំបាយនៅក្រៅបាន តែជីមីនសុំនាយមានតែព្រមតាមនិងទៅ

" យ៉ុង " ជីមីនចូលមកបន្ទប់ធ្វើការយ៉ុងហ្គី ពេលនេះដែលពេលញុំបាយថ្ងៃហើយ

" អូនមកហើយហេស៎ អូនអង្គុយសិនទៅ បងបញ្ចប់ការងារមួយភ្លែតសិន " យ៉ុងហ្គីនៅបន្តមើលការងារអោយឆាប់ចប់

" បងឆាប់មកញុំបាយមក " ជីមីនរៀបចំអាហារហើយក៏ហៅយ៉ុងហ្គីម្តងទៀត

" អូខេ បងទៅហើយ " យ៉ុងហ្គីទម្លាក់ការងារក្នុងដៃហលយ ក៏មកអង្គុយជិតជីមីន

ពួកគេញុំបាយរួចរាល់ ជីមីនក៏ចាកចេញទៅវិញ គេមិនចង់រំខាន់យ៉ុងហ្គីធ្វើការទេ ។ ជីមីនដើរមកដល់មុខជណ្តើរយន្ត គេរងចាំជណ្តើរយន្ត តែក៏ប្រទះភ្នែកនិងនរណាម្នាក់មុខដូចយ៉ុងវ៉ូណាស់ តែគេមិនច្បាស់ទើបដើរទៅតាមមើលដើម្បីប្រាកដចិត្ត

" អូស... សុំទោស" ជីមីនដោយសារតែចង់តាមមើលមុខម្នាក់ដែលគេសង្ស័យនោះអោយប្រាកដ ក៏ដើរបុកនិងអ្នកធ្វើការ ទើបជីមីនអោនសុំទោស

" មិនអីទេ អ្នកប្រុស អ្នកប្រុសមិនអីទេមែនទេ?? " អ្នកធ្វើការក្នុងទីនេះនរណាក៏ស្គាល់ថាជីមីនជាប្រពន្ធរបស់ប្រធានក្រុមហ៊ុនដែរ

" មិនអីទេ មិនអីទេ សុំទោសម្តងទៀត " ជីមីន

" ខ្ញុំទៅសិនហើយ អ្នកប្រុស " អ្នកធ្វើការនោះក៏ចាកចេញទៅ

" គេទៅណាបាត់ហើយ .... ប្រហែលយើងមើលច្រឡំទេ យ៉ុងវ៉ូគេស្លាប់បាត់ហើយ ឈប់គិតទៅ " ជីមីនបែររកមើលមនុស្សដែលគេតាម តែបាត់ទៅហើយ ក៏បញ្ឈប់គំនិតនិងទៅ បែរមកទៅផ្ទះវិញ

និស្ស័យស្នេហ៍​​ ​: ស្នេហ៍ប្តូរចិត្ត (ចប់)Where stories live. Discover now