+ skip
In call
" អាឡូ លោកប៉ា សុខសប្បាយទេ?? " យ៉ុងហ្គីនាយឃើញលេខដែលខលមកជាលេខប៉ារបស់នាយ នាយសប្បាយចិត្តណាស់ ព្រោះខានជួបគាត់យូរមកហើយ
( សុខសប្បាយក្បាលឯងស្អី!! អាកូនចង្រៃឯងនៅណា?? ប្រពន្ធឯងចូលពេទ្យណា ) លោកដៃគីគាត់ខឹងនិងយ៉ុងហ្គីណាស់ មិចក៏កូនគាត់ប្រែក្លាយជាបែបនេះទៅវីញ មានបនរពន្ធហើយនៅយកសង្សារមកនៅជាមួយទៀត
" ជីមីន !! ជីមីនកើតអ្វីប៉ា មិចបានចូលមន្ទីរពេទ្យចឹង " យ៉ុងហ្គីក្រោកពីកៅអី មិចសុខៗចូលមន្ទីរពេទ្យទៅវិញ ព្រឹកមិញនាយឃើញជីមីននៅល្អតើ
( យើងខ្ជិលនិយាយជាមួយឯងណាស់ មកមើលខ្លួនឯងទៅ យើងផ្ញើរទីតាំងពេទ្យអោយ ) លោកដៃគីនិយាយបានប៉ុណ្ណឹងក៏បិទបាត់
" ហើុយ.. មិចក៏មានរឿងចឹង?? " យ៉ុងហ្គីក៏ប្រញាប់យកសោឡានទៅរកឡាន នាយត្រូវទៅមើលជីមីននិងកូននាយ នាយមានអារម្មណ៍មិនល្អសោះពេលលឺជីមីនចូលមន្ទីរពេទ្យ
" ទឺត!! " ( សម្លេងទូរស័ព្ទ)
" ហើុយ.. នរណាទៀតហើយ?? កំពុងប្រញាប់ផង " យ៉ុងហ្គីលឺសម្លេងរោទ៍ភ្លាមនាយទាញទូរស័ព្ទមកលើកដោយមិនបានមើលថាជាលេខនរណាទេ
" អាឡូ នរណាគេ?? " យ៉ុងហ្គីនិយាយដោយក្តៅក្រហាយ
( បងយ៉ុង... ព្រឹកមិញជីមីនគេមកនិយាយថាបានឃើញយប់មិញពួកយើងធ្វើអ្វីគ្នា គេខឹងណាស់ ដល់ថ្នាក់ចង់យកកូនចេញទៀត អូនបានព្យាយាមប្រាប់គេហើយថាជារឿងយល់ច្រឡំ តែគេមិនស្តាប់នៅតែមានះចង់យកកូនចេញដើម្បីលែងលះនិងបង ពេលអូនព្យាយាមឃាត់គេ គេបានរុញអូនអោយដួល ហើយអូនសន្លប់បាត់ ទើបអូនខលប្រាប់ មិនដឹងពេលនេះគេយ៉ាងមិចហើយទេ?? បងឆាប់ទៅតកគេទៅ ) យ៉ុងវ៉ូខលមកនិយាយរៀបរាប់ទាំងភ័យ
" គេ... គេយកកូនចេញ .. ឥឡូវគេនៅមន្ទីរពេទ្យ តិច... " យ៉ុងហ្គីបានយកសាច់រឿងទាំងអស់មកផ្គុំចូលគ្នាហើយក៏នឹកឃើញទាំងអស់
( បងយ៉ុង ឆាប់ទៅរកគេទៅ ហិកៗ ) យ៉ុងវ៉ូ
" បងៗ បងបិទហើយ អូនថែខ្លួនផង " យ៉ុងហ្គីនិយាយបានប៉ុណ្ណឹងនាយក៏បិទទូរស័ព្ទទៅមន្ទីរពេទ្យបាត់ទៅ
YOU ARE READING
និស្ស័យស្នេហ៍ : ស្នេហ៍ប្តូរចិត្ត (ចប់)
Romanceជីមីន " យ៉ុងហ្គី បងជាមនុស្សដែលស្មោះនិងស្នេហា បងស្រលាញ់នរណាម្នាក់គឺស្រលាញ់ចេញពីចិត្ត ប្រៀបដូចបងស្រលាញ់សង្សារបងចឹង គឺស្រលាញ់ដល់ថ្នាក់អូនមិនអាចជំនួសកន្លែងគេបាន ។ បើចឹងហើយ អូនក៏មិនឃាត់ឃែងបងទៀតដែរ អូនសុខចិត្តជាអ្នកដើរចេញចុះ " យ៉ុងហ្គី " ពិតមែនហើយ ខ្ញុំម...