" យ៉ុងវ៉ូ " សម្លេងត្រជាក់របស់យ៉ុងហ្គីនៅពីក្រោយខ្នងយ៉ុងវ៉ូ ធ្វើអោយយ៉ុងវ៉ូបែរទៅរកតិចទៅ
" បងយ៉ុង.. " យ៉ុងវ៉ូបែរមករកយ៉ុងហ្គីទាំងភ័យ តើគេត្រូវជួបរឿងអ្វីទៅ
" មានអ្វីបកស្រាយទេ?? " យ៉ុងហ្គីនាយខ្ជិលបង្វែលរឿងច្រើនទើបសួរត្រង់ៗតែម្តងទៅ
" សុំទោសបងយ៉ុង សុំទោស អូនគ្មានចេតនាទេ.. គឺអូនច្រឡំដៃទេ កុំដេញអូនចេញអី ហឹកៗ " យ៉ុងវ៉ូលត់ជង្គង់មុខយ៉ុងហ្គី គេយំផងនិយាយបកស្រាយអោយ ព្រោះគេមិនចង់ចេញពីទីនេះទេ
" យើងធ្លាប់ប្រាប់ហើយថាកុំអោយធ្វើ តែមិចក៏មិនស្តាប់ហាស៎.. " យ៉ុងហ្គីស្រែកសម្រុតទៅយ៉ុងវ៉ូ នេះនាយមានជីមីនជួយ ចុះបើអត់ជីមីននាយទៅធ្វើជាមួយយ៉ុងវ៉ូ ជីមីនមិនយល់ច្រឡំហី
" សុំទោស បងយ៉ុង សុំទោស... " យ៉ុងវ៉ូនៅតែយំដដែរ
" តើអោយយើងធ្វើយ៉ាងមិចចំពោះឯងទៅ?? " យ៉ុងហ្គី
" បងយ៉ុង កុំដេញអូនអី សុំទោសពិតមែន... " យ៉ុងវ៉ូ
" តែ... ឯងមានធ្វើអោយយើងនៅជាមួយជីមីនចឹងចាត់ថាគ្មានអ្វីចុះ លើកក្រោយគ្មានចឹងទៀតទេ " យ៉ុងហ្គីញញឹមនឹកឃើញរឿងយប់មិញនាយក៏ញញឹមដើរចេញទៅបាត់
" ហឹកៗ.. យើងមិនចុះចាញ់ទេ កាលណាយើងនៅតែណៅទីនេះ " យ៉ុងវ៉ូជូតទឹកភ្នែកអោយអស់ ហើយក៏ក្រោកឡើងវិញ
____________________________________
+ មន្ទីរពេទ្យ
" ហើុយ... ចុកចង្កេះណាស់ " ជីមីនដែលកំពុងមើលជំងឺទាំងគេនេះឈឺពេញខ្លួនទៅហើយ គេចាំអោយអ្នកជំងឺទៅអស់បានហ៊ានរអ៊ូ
" តុក... "
" ចូលមក " ជីមីនលឺសម្លេងគោះទ្វាក៏អនុញ្ញាតទៅ
" សូមអញ្ជើញអង្គុយ មានឈឺអ្វីដែរ?? " ជីមីនគេនិយាយទាំងមិនបានមើលថាជានរណា
" ឈឺបេះដូង យប់មិញសង្សារមិនបានមកតាមសន្យា " សម្លេងបុរសម្នាក់និយាយទាំងខឹង
" បងចូហាន " ជីមីន
" ឆាប់ព្យាបាលមក ឈឺបេះដូង " ចូហាននាយមិនបានញញឹមទេ នៅមុខក្រញ៉ូវដដែរ
YOU ARE READING
និស្ស័យស្នេហ៍ : ស្នេហ៍ប្តូរចិត្ត (ចប់)
Romanceជីមីន " យ៉ុងហ្គី បងជាមនុស្សដែលស្មោះនិងស្នេហា បងស្រលាញ់នរណាម្នាក់គឺស្រលាញ់ចេញពីចិត្ត ប្រៀបដូចបងស្រលាញ់សង្សារបងចឹង គឺស្រលាញ់ដល់ថ្នាក់អូនមិនអាចជំនួសកន្លែងគេបាន ។ បើចឹងហើយ អូនក៏មិនឃាត់ឃែងបងទៀតដែរ អូនសុខចិត្តជាអ្នកដើរចេញចុះ " យ៉ុងហ្គី " ពិតមែនហើយ ខ្ញុំម...