Episode 20: ជួបគ្នាជាថ្មី

551 35 7
                                    


+ 5 ខែក្រោយមក

" ជុង... ជុង.. អា៎.. បែកទឹកភ្លោះហើយ ជុង... " ពេលយប់ជាពេលដែលគេងលក់ស្រួល តែសម្រាប់ថេយ៉ុងដែលគ្រប់ខែនេះរង់ចាំថ្ងៃកើត ពេលនេះគេក៏បែកទឹកភ្លោះហើយ ថេយ៍បានដាស់ជុងហ្គុកដែលនាយគេងលក់ជិតនិង

" មានរឿងអ្វី?? អា៎.. ថេយ៍អូនកើតអ្វី?? " ជុងហ្គុកដែលក្រោមមកមមើលមមាយនេះ លឺតែថេយ៍ស្រែកភ្លាម នាយប្រញាប់បើកភ្លើងមើល

" អូនបែកទឹកភ្លោះហើយ " ថេយ៍ដែលគេកំពុងអង្គុយផ្អែកក្បាលនិងគ្រែ ថេយ៍មិនចង់ក្រោកផ្តេសផ្តាសខ្លាចទឹកភ្លោះហូរមកអស់

" ធ្វើមិចទៅ?? ធ្វើមិចទៅ?? បងទៅហៅប៉ាមកជួយមើលសិន ប៉ាជួយផង " ជុងហ្គុកដោយសារតែក្លាយជាប៉ាថ្មោងថ្មី នាយមិនដឹងអ្វីទាំងអស់ ទើបរត់ទៅរកប៉ានាយជាលោកដៃគីដែលគាត់មកស្នាក់នៅទីនេះដែររងចាំចៅគាត់កើត

" ប៉ា ប៉ាមកមើលប្រពន្ធខ្ញុំផង " ជុងហ្គុកចូលមកវិញដោយអូសដៃលោកដៃគីមកតែម្តង ទាំងគាត់នេះមិនទាន់អស់ងងុយ

" ប៉ាប្រពន្ធខ្ញុំបែកទឹកភ្លោះហើយ ធ្វើមិចទៅ?? ខ្ញុំភ័យណាស់ ផូស* អ៊ួយ.. ប៉ាវាយក្បាលខ្ញុំធ្វើអី ?? " ជុងហ្គុកត្រូវលោកដៃគីវាយមួយដៃលើក្បាលនេះនាយពុំភ័យផង មិចមកវាយនាយចឹង

" ណែក... មិចមិនឆាប់យកកូនថេយ៍ទៅពេទ្យ គេដល់ពេលកើតហើយ ឆាប់ទៅបីប្រពន្ធឯងមក យកទៅពេទ្យអោយលឿន " លោកដៃគីនេះហួសចិត្តនិងជុងហ្គុក រឿងជំនួញអីដឹងទាំងអស់ តែរឿងប្រពន្ធមានផ្ទៃពោះបែបជាមិនដឹង។ គាត់ក៏ប្រញាប់អោយជុងហ្គុកចូលទៅបីថេយ៍មក ឯគាត់អ្នកបើកទ្វាអោយ

" កូនខ្ញុំកើតហើយហេស៎.. បាទៗ .. មោះថេយ៍ បងបីអូន តោងអោយជាប់ណាស់ " ជុងហ្គុកក៏ប្រញាប់ចូលមកបីថេយ៍

" កូនថេយ៍កុំភ័យអីកូន .. ដកដង្ហើមមួយៗណា ពួកយើងទៅពេទ្យហើយ " លោកដៃគីដើរពីក្រោយហើយគាត់ជួយលើកទឹកចិត្តថេយ៍ផង ខ្លាចថេយ៍ភ័យអីផងព្រោះកូនដំបូង

" ប៉ាខលប្រាប់ប៉ាម៉ាក់ក្មេកខ្ញុំផង " ជុងហ្គុកដាក់ថេយ៍ចូលឡានហើយ កូនឡើងទៅបើកឡានចេញទៅ

និស្ស័យស្នេហ៍​​ ​: ស្នេហ៍ប្តូរចិត្ត (ចប់)Where stories live. Discover now