+ skip
តាំងពីជីមីនចាកចេញទៅយ៉ុងហ្គីនាយគិតតែពីខំធ្វើការនិងធ្វើអោយខ្លួនឯងរវល់រហូតដល់ថ្នាក់គ្មានពេលនិយាយជាមួយយ៉ុងវ៉ូទេ ពេលខ្លះយ៉ុងវ៉ូក៏រករឿងនាយដោយសារនាយមិនខ្វល់ពីគេ តែយ៉ុងហ្គីក៏ព្យាយាមពន្យល់ដែរ។ ចំណែកឯយ៉ុងវ៉ូវិញគេស្មានតែជីមីនចេញទៅហើយ យ៉ុងហ្គីនិងស្រលាញ់គេខ្លាំងហើយរៀបការជាមួយគេ តែនាយបែរមិនខ្វល់ជាមួយគេវិញ តែជីមីនទៅបាត់គេក៏សប្បាយចិត្តដែរ សង្ឃឹមថាថ្ងៃណាមួយយ៉ុងហ្គីនិងស្រលាញ់គេដូចមុន ពេលនេះទុកអោយនាយស្ងប់ចិត្តសិនចុះ ឯយ៉ុងវ៉ូពេលខ្លះគេធុញថប់ពេកក៏ទៅរកចូហានពេលខ្លះដែរនិង ។
" ហើុយ... ធុញថប់ណាស់ " យ៉ុងហ្គីនាយនៅមើលការងាថនៅក្នុងបន្ទប់ធ្វើការក្នុងក្រុមហ៊ុន ដោយសារស៊ូសុីលាឈប់ធ្វើអោយនាយត្រូវរៀបចំការងារតែឯង នាយមិនចង់រកជំនិតថ្មីទេព្រោះខ្លាចប៉ះចំកូនចៅសត្រូវ ទើបត្រូវធ្វើការតែឯង
" ចេញទៅក្រៅវិញ បើនៅតែចឹងធ្វើការស្អីមិនចេញទេ " យ៉ុងហ្គីនាយក៏ចេញទៅបើកឡានដើម្បីលំហែរកាយខ្លះ ឥឡូវនេះនាយដូចនៅតែឯងទេ ព្រោះលោកដៃគីប៉ានាយក៏គាត់មិននិយាយរកនាយដែរ ឯបងប្អូននាយក៏រវល់ទៀត ចឹងនាយមានតែឯងទេ
" កន្លែងនោះទំនងណាស់ ចូលទៅសិន " យ៉ុងហ្គីបើកឡានបានមួយសន្ទុះ ក៏ឃើញហាងតូចមួយនាយក៏ចាប់អារម្មណ៍ចង់ចូល ទើបនាយចូលទៅសិន
" យកម្ហូបពីរបីមុខមក " យ៉ុងហ្គី
" ចា៎ៗ " សម្លេងម្ចាសហាង បញ្ជាកឭថាទទួលបានការកម្មង់ហើយ
" សម្លេងដូចធ្លាប់ស្គាល់ " យ៉ុងហ្គីមិនទាន់បានឃើញមុខម្ចាស់ហាងទេ លឺតែសមហលេងទើបនាយឆ្ងល់
" នេះម្ហូបមកដល់ហើយ... " ម្ចាស់ហាង
" អ៊ំធាន!!! " យ៉ុងហ្គីក៏ភ្លឹកដែរ ក្រែងគាត់ទៅស្រុកហី មិចក៏នៅទីនេះ
" លោក... លោកប្រុស !!! " អ៊ំធាន ( អ៊ំស្រីរបស់មីណា) គ្រាន់តែឃើញយ៉ុងហ្គីភ្លាម គាត់ញ័រដៃញ័រជើងអស់ទៅហើយ ដូចខ្លាចយ៉ុងហ្គីធ្លាប់ធ្វើបាបអ្វីមួយចឹង
YOU ARE READING
និស្ស័យស្នេហ៍ : ស្នេហ៍ប្តូរចិត្ត (ចប់)
Romanceជីមីន " យ៉ុងហ្គី បងជាមនុស្សដែលស្មោះនិងស្នេហា បងស្រលាញ់នរណាម្នាក់គឺស្រលាញ់ចេញពីចិត្ត ប្រៀបដូចបងស្រលាញ់សង្សារបងចឹង គឺស្រលាញ់ដល់ថ្នាក់អូនមិនអាចជំនួសកន្លែងគេបាន ។ បើចឹងហើយ អូនក៏មិនឃាត់ឃែងបងទៀតដែរ អូនសុខចិត្តជាអ្នកដើរចេញចុះ " យ៉ុងហ្គី " ពិតមែនហើយ ខ្ញុំម...