+ ប៊ូសាន
" លោកប្តី " សម្លេងក្មេងប្រុសម្នាក់ដែលរត់មករកអ្នកជាស្វាមីដែលទើបមកពីក្រៅ ម្នាក់នោះជាយ៉ុងវ៉ូ
" អូនសម្លាញ់ មិចក៏រត់លឿនម្ល៉េះ?? បើដួលគិតយ៉ាងមិចទៅ ?? " អ្នកជាស្វាមីអោបប្រពន្ធជាប់ព្រោះខ្លាចគេដួល បើទៅប្រពន្ធនាយចរិតដូចកូនក្មេងណាស់ ។ អ្នកជាប្តីឈ្មោះដុងមីន
" អូននឹកបងពេកទើបរត់មកនិងណា ឥឡូវអូនមានអីណា " យ៉ុងវ៉ូ
" បងគ្រាន់តែបារម្ភ នេះបែកគ្នាតែមួយព្រឹកសោះ ធ្វើមើលបែកគ្នារាប់ឆ្នាំ " ដុងមីន
" បែកគ្នាមួយព្រឹកក៏អូននឹកដែល បងដឹងទេថានៅផ្ទះតែឯងគឺអផ្សុកណាស់ " យ៉ុងវ៉ូងរងក់ដាក់ប្តី ព្រោះវាជាការពិតគេនៅក្នុងផ្ទះធំតែឯងព្រោះប្តីគេត្រូវធ្វើការ គេមិនអាចទៅតាមបានទេ ចឹងមានតែនៅផ្ទះចាំប្តីប៉ុណ្ណោះ។
" បងដឹង បងដឹង សុំទោសណា តែបើបងមិនរកលុយ មិចចិញ្ជឹមអូនបានទៅ មោះ.. ពួកយើងចូលក្នុងទៅ អូនបហរហែលឃ្លានហើយ ចាំបងធ្វើអ្វីអោយអូនញុំា " ដុងមីនក៏អោបចង្កេះយ៉ុងវ៉ូចូលក្នុងបាត់ ។ ដុងមីនស្រលាញ់ប្រពន្ធណាស់ ទោះយ៉ុងវ៉ូមិនធ្វើអ្វីក៏នាយមិនប្រកាន់ដែល គឺនាយរ៉ាប់រងធ្វើទាំងអស់ ដូចធ្វើអាហារជាដើម មុនធ្វើការនាយរៀបម្ហូបអោយយ៉ុងវ៉ូសិនទើបនាយចេញទៅ
" អូនចង់ញុំា ស៊ុបគីមឈឺ អូនជើញនៅក្នុងទូរទស្សន៍ទំនងណាស់ " យ៉ុងវ៉ូដើរផងរៀបរាប់ពីម្ហូបគេចង់ញុំាផង
" បាន .. តាមប្រពន្ធបងគ្រប់យ៉ាង សឺត* " ដុងមីន
" បងនេះ.. ដឹងថើបអីទេ អៀនណាស់ " យ៉ុងវ៉ូគេឡើងមុខក្រហមហើយ ពួកគេទើបតែស្រលាញ់គ្នាបាន5ខែទើបនៅអៀនគ្នាចឹងនោះ
" ហឹសៗ.. អូនទៅអង្គុយទៅ បងទៅធ្វើអ្វីអោយអូន " ដុងមីនក៏ទៅផ្ទះបាយបាត់
" ទឺង*... " សម្លេងទូរស័ព្ទ
" លោកប្តី ទូរស័ព្ទបងមានអ្នកខលមក " យ៉ុងវ៉ូដែលកំពុងញុំានំដើម្បីទ្រាប់ពោះក៏លឺសម្លេងទូរស័ព្ទទើបគេហៅដុងមីន
" អូនជួយយកទូរស័ព្ទអោយបងបន្តិចមក " ដុងមីន
" បាទ " យ៉ុងវ៉ូ
YOU ARE READING
និស្ស័យស្នេហ៍ : ស្នេហ៍ប្តូរចិត្ត (ចប់)
Romanceជីមីន " យ៉ុងហ្គី បងជាមនុស្សដែលស្មោះនិងស្នេហា បងស្រលាញ់នរណាម្នាក់គឺស្រលាញ់ចេញពីចិត្ត ប្រៀបដូចបងស្រលាញ់សង្សារបងចឹង គឺស្រលាញ់ដល់ថ្នាក់អូនមិនអាចជំនួសកន្លែងគេបាន ។ បើចឹងហើយ អូនក៏មិនឃាត់ឃែងបងទៀតដែរ អូនសុខចិត្តជាអ្នកដើរចេញចុះ " យ៉ុងហ្គី " ពិតមែនហើយ ខ្ញុំម...