Episode 34: លក្ខខណ្ឌ

804 41 4
                                        

Episode 34: លក្ខខណ្ឌ

+ ស្អែកឡើង

" ងឺត.. " សម្លេងឡានចាប់ហ្រ្វាំង

" ឡាននរណាគេមកទាំងព្រឹកនិង?? " អ្នកបម្រើអើតមើលពីផ្ទះបាយព្រោះលឺសម្លេងឡាន

" ចាំខ្ញុំទៅមើល បងនៅធ្វើបន្តចុះ " ជីមីនក៏ស្ម័គ្រចិត្តទៅមើល ព្រោះថ្ងៃនេះគេក៏បានមកជួយធ្វើម្ហូបដែរ

" នរណាគេនិង?? មករកអីទាំងព្រឹកនិង " ខេវីននិយាយឡើង ព្រោះនាយត្រូវចុះទៅញុំាអាហារពេលព្រឹកហើយក៏ទៅធ្វើការ នាយចុះមកជាមួយជីអានិងស៊ូសាន ឯកូននាយទុកអោយអ្នកបម្រើមើលសិនព្រោះគេនៅគេង

" ចាំខ្ញុំទៅមើល ពួកបងទៅអង្គុយនៅតុសិនទៅ អាហារជិតរួចហើយ " ជីមីននិយាយហើយក៏ចេញទៅមើលទៅ

" សួស្តី មករកនរណាដែរ?? ... យ៉ុង!! " ជីមីនពេលមើលទ្វាមក ក៏ឃើញយ៉ុងហ្គីឈរនៅមុខទាំងស្នាមញញឹម ជាពិសេសមានទាំងវ៉ាលីនៅជិតខ្លួនទៀត នេះនាយមកធ្វើអ្វី?? សំណួរពេញខួរក្បាលហើយ

" ជីមីន... បងនឹកអូនណាស់ " យ៉ុងហ្គីគ្រាន់តែឃើញជីមីនមកក៏ហក់ទៅអោបភ្លាម ព្រោះនាយពិតជានឹកជីមីនណាស់ យប់មិញនាយដេកទាំងមិនស្ងប់ទេ បន់អោយតែដល់ព្រឹកនិងឡើងមកតែម្តង តែអត់ទេ ម៉ោងមិនទាន់5ព្រឹកផងនាយចេញមកតែម្តង ស្រួលមិនស្រួលពេលនេះនាយមិនទាន់បានទាំងដេកផង

" នរណា?? គេនិង បងទៅមើលសិន " ដោយលឺសម្លេងស្រែកក៏ជីអារកទៅមើល ខ្លាចជីមីនមានរឿងអ្វី

" បងទៅមើលដែរសិន " ពួកគេទាំងបីក៏ចេញមកមើលទាំងអស់គ្នាតែម្តង

" បងយ៉ុង/ យ៉ុងហ្គី !!! " ពួកគេមកដល់ភ្លាមក៏ឃើញយ៉ុងហ្គីកំពុងតែអោបជីមីន ឯជីមីនឡើងគាំងធ្វើអ្វីមិនត្រូវទេ

" លែង.. លែងសិនទៅ " ជីមីនដផយសារសម្លេងស្រែកពួកគេទាំងបីមិញក៏ភ្ញាក់ហើយក៏រុញយ៉ុងហ្គីចេញសិន

" សួស្តីទាំងអស់គ្នា " យ៉ុងហ្គីក៏រាក់ទាក់ទៅម្ចាស់ផ្ទះ

" នេះមកបានយ៉ាងមិចនិង?? " ជីមីន

" បងជិះឡានមក នោះឡាន " យ៉ុងហ្គីនិយាយហើយ មានទាំងចង្អុលបញ្ជាក់ថាឡាននាយក៏នៅទីនេះដែរ

និស្ស័យស្នេហ៍​​ ​: ស្នេហ៍ប្តូរចិត្ត (ចប់)Where stories live. Discover now