+ ផ្សារទំនើប
ជីមីនដោយសារមានផ្ទៃពោះទើបយ៉ុងហ្គីមិនអោយទៅធ្វើការត្រូវនៅតែផ្ទះ ធ្វើអោយជីមីនអផ្សុកជាខ្លាំង សូម្បីតែថ្ងៃនេះថ្ងៃឈប់សម្រាកក៏យ៉ុងហ្គីរវល់ដែរ ទើបជីមីនត្រូវហៅខាយ៍មកដើរផ្សារជាមួយ។
" ទិញផ្លែឈើអោយច្រើនទៅ ជំនួយដល់សុខភាពក្មួយយើង អានេះក៏ល្អដែរ " ខាយ៍គិតតែពីចាប់ដាក់ផ្លែឈើណាល្អៗដាក់ក្នុងកន្ត្រក់
" ដឹងហើយ តែនេះឯងចាប់ដាក់ៗ ច្រើនណាស់ហើយ " ជីមីនហួសចិត្តនិងមិត្តគេណាស់ នេះចង់បារម្ភជាងប្តីគេទៀត ។ តែបើនិយាយរឿងប្តីខ្ជិលចង់និយាយណាស់
" មិនបានទេ ត្រូវតែញុំអោយអស់ ដើម្បីសុខភាពក្មួយយើង " ខាយ៍គេស្រលាញ់ក្មួយនេះណាស់ ព្រោះគេចាត់ទុកជីមីនដូចជាមិត្ត ជាប្អូនចឹង
" បើប្តីយើងបានប៉ុនឯង យើងក៏សប្បាយចិត្តដែរ " និយាយដល់ប្តីជីមីនអោនក្បាលចុះតែម្តង មិនមែនប្តីគេមិនយកចិត្តទុកដាក់ទេ គ្រាន់តែគ្មានពេលអោយគេប៉ុណ្ណោះ
" កុំគិតច្រើនអី ធ្វើចិត្តអោយសប្បាយៗទៅ ប្តីឯងគេគ្រាន់តែរវល់ទេ ពេលទំនេរគេនិងជូនឯងដើរលេងហើយ តែបើឯងអផ្សុកហើយយើងបានគ្រប់ពេលណា " ខាយ៏ក៏បានដឹងពីទំនាក់ទំនងប្តីប្រពន្ធជីមីននិងយ៉ុងហ្គីដែរ ក្នុងនាមជាមិត្តមានតែជួយលើកទឹកចិត្ត
" អឹម... អរគុណហើយ ដែលតែងតែកំដរយើង " ជីមីនក៏ញញឹមមកវិញដើម្បីកុំអោយបំផ្លាញ់បរិយាកាសដើរផ្សារ ព្រោះគេកម្របានចេញមកណាស់
" ខាយ៍យើងសុំទៅបន្ទប់ទឹកសិន ឯងនៅចាំទីនេះហើយ " ដើរមួយសន្ទុះជីមីនក៏ចង់ចូលបន្ទប់ទឹក គេក៏សុំខ្លួនទៅមួយភ្លែត
" អឹម.. យើងចាំនៅទីនេះចុះ " ខាយ៍ងក់ក្បាល ហើយក៏ដកទូរស័ព្ទមកមើលការងារផ្សេងៗ
" អុស៎... សុំទោសផង" ខាយ៍កំពុងឈរសុខៗក៏បានប្រុសមាឌតូចម្នាក់ ដើរមកបុកគេ នេះគេឈប់នៅកៀនហើយ នៅបុកបានទៀត។ ប្រុសមាឌតូចនោះអោនសុំទោសព្រោះជាកំហុសគេមែនដែររវល់ចុះទូរស័ព្ទមិនបានមើលនរណានៅខាងមុខ
YOU ARE READING
និស្ស័យស្នេហ៍ : ស្នេហ៍ប្តូរចិត្ត (ចប់)
Romanceជីមីន " យ៉ុងហ្គី បងជាមនុស្សដែលស្មោះនិងស្នេហា បងស្រលាញ់នរណាម្នាក់គឺស្រលាញ់ចេញពីចិត្ត ប្រៀបដូចបងស្រលាញ់សង្សារបងចឹង គឺស្រលាញ់ដល់ថ្នាក់អូនមិនអាចជំនួសកន្លែងគេបាន ។ បើចឹងហើយ អូនក៏មិនឃាត់ឃែងបងទៀតដែរ អូនសុខចិត្តជាអ្នកដើរចេញចុះ " យ៉ុងហ្គី " ពិតមែនហើយ ខ្ញុំម...