+ មន្ទីរពេទ្យ
" អឹម... ខាយ៍ " ជីមីនបើកភ្នែកមើលជុំវិញឃើញថាគេនៅបន្ទប់អ្នកជំងឺដែលមានខាយ៍នៅមើលគេ
" ក្រោកតិចៗមក យើងជួយ " ខាយ៍ដោយឃើញជីមីនចង់ងើបអង្គុយ គេក៏សារេក្បាលគ្រែអោយខ្ពស់បន្តិចដើម្បីអោយជីមីនងាយស្រួលផ្អែក ហើយគេក៏ជួយលើកជីមីនដែរ មើលទៅថ្នមណាស់
" យើងក្រោកខ្លួនឯងបាន មិនអីទេ " ជីមីន
" នៅអោយស្ងៀមទៅ ខ្លួនឯងមិនស្រួលខ្លួនហើយនៅចចេះទៀត " ខាយ៍គេមុខក្រញ៉ូវដាក់ជីមីនណាស់ ដែលមិនថ្នមខ្លួន
" ឯងកើតអ្វី?? មិចក៏និយាយដូចខឹងនិងយើងចឹង?? យើងអត់ស្រួលខ្លួនហើយមកធ្វើការទៀត ទៅយើងសុំទោស " ជីមីនយល់ថាមកពីគេរឹងរុសទើបខាយ៍ខឹងគេ
" មើលខ្លួនឯងទៅ " ខាយ៍យកឯកសារពិនិត្យសុខភាពរបស់ជីមីនអោយជីមីន
" នេះ.... មិចក៏ឆាប់ម្ល៉េះ?? " ជីមីនមើលឯកសារពេទ្យហើយ គេគាំងណាស់ មិននឹកស្មានថាតែម្តងសោះ បែរជាអាចមានបាន ឯកសារនោះគឺជីមីនមានផ្ទៃពោះហើយ
" ឯងថាឆាប់... មានន័យថាឯងដឹង ចឹងប៉ាកូននោះជានរណា ប្រាប់យើងមក " ខាយ៍គេមកចាប់ដៃជីមីនសួរ
" គឺ.. មិនដឹងទេ យើងមិនដឹងទេ " ជីមីនមិនចង់ប្រាប់ការពិតទេ គេបានគិតរឿងនិងទុករួចហើយ
" ជីមីន... " ខាយ៍សង្កាត់សម្លេងអោយជីមីននិយាយ គេដឹងថាជីមីនដឹងថាប៉ាកូននេះជានរណា
" ប្រាប់ឯងក៏បាន... គឺថ្ងៃមួយយើងទៅក្លិប ហើយស្រវឹងក្រោកឡើងក៏នៅបន្ទប់មួយបាត់ហើយ យើងក៏មិនស្គាល់ថាជានរណាដែរ " ជីមីនគេអោនមុខចុះ គេមិនប្រាប់ការពិតទេ
" ឯងទៅក្លិបពីកាល ថ្ងៃយើងចេញទៅមុននិងមែនទេ ?? " ខាយ៍
" មិនមែនទេ ថ្ងៃនោះយើងទៅតែឯងទេ " ជីមីន
" ចុះឯងគិតយ៉ាងមិចទៀត?? ពោះឯងនិងកាន់ទៅធំណា " ខាយ៍
" រឿងនេះមាននរណាដឹងទៀតទេ?? " ជីមីន
" គ្មានទេ យើងអ្នកពិនិត្យអោយឯងដោយផ្ទាល់ យើងមិនបានប្រាប់នរណាទេ " ខាយ៍
YOU ARE READING
និស្ស័យស្នេហ៍ : ស្នេហ៍ប្តូរចិត្ត (ចប់)
Romanceជីមីន " យ៉ុងហ្គី បងជាមនុស្សដែលស្មោះនិងស្នេហា បងស្រលាញ់នរណាម្នាក់គឺស្រលាញ់ចេញពីចិត្ត ប្រៀបដូចបងស្រលាញ់សង្សារបងចឹង គឺស្រលាញ់ដល់ថ្នាក់អូនមិនអាចជំនួសកន្លែងគេបាន ។ បើចឹងហើយ អូនក៏មិនឃាត់ឃែងបងទៀតដែរ អូនសុខចិត្តជាអ្នកដើរចេញចុះ " យ៉ុងហ្គី " ពិតមែនហើយ ខ្ញុំម...