Episode 32: មានកូនម្តងទៀត

459 30 3
                                    

Episode 32: មានកូនម្តងទៀត

+ តុបាយ

" ញុំាបាយៗ ម្ហូបរៀបរួចហើយ " ស៊ូសុីស្រែកហៅអោយប្អូននិងប្អូនថ្លៃមកញុំាបាយ ពេលអ្នកបម្រើលើកម្ហូបមកដាក់លើតុរួចហើយ

" ទៅហើយៗ មោះ.. អូនសម្លាញ់ញុំាបាយសិនទៅ " ជីអានាំប្រពន្ធទៅតុបាយ

" ជួយមើលគេផង បើគេយំឆាប់ហៅខ្ញុំ " ខេវីនហៅអននកបម្រើម្នាក់អោយមើលកូនប្រុសនាយ ដេលគេងលក់ហើយ តែនាយខ្លាចកូនក្រឡាប់ធ្វើអោយថប់ដង្ហើមកូនបាន ទើបនាយចង់អោយមានអ្នកមើល

" ចុះជីមីននៅឯណា?? ក្រែងគេរៀបម្ហូបហេស៎?? " ស៊ូសានសួរ

" គឺអ្នកប្រុសជីមីនពេលកំពុងធ្វើម្ហូបគាត់ថាមិនស្រួលខ្លួន សុំឡើងទៅសម្រាកនៅខាងលើ ពេលនេះមិនទាន់ចុះមកទេ " មេផ្ទះ

" អ៎... ចាំបងទៅហៅជីមីនចុះ " ស៊ូសុី

" មិនបាច់ទេ គេចុះមកហើយនោះ " ស៊ូសាន

" ជីមីនឯងមិនអីទេហេស៎?? លឺថាឯងមិនស្រួលខ្លួននោះ " ខេវីន

" មិនអីទេៗ គ្រាន់តែវិលមុខប៉ុណ្ណោះ ញុំាបាយទៅ ញុំបាយ ខ្ញុំឃ្លានហើយ " ជីមីន ថាហើយក៏ចូលអង្គុយនៅតុបាត់

" តោះញុំាបាយ " ស៊ូសុីចូលទៅអង្គុយតុមុខ ឯស៊ូសានអង្គុយកណ្តាលសងខាងមានប្តីគេ ឯជីមីនអង្គុយម្ខាងទៀត

" វ៉ោយ.. ឃ្លានណាស់ លោកប្តីចាប់ម្ហូបអោយអូនមក ឃ្លានណាស់ " ស៊ូសានគេនិយាយឡើង នេះជាទម្លាប់គេហើយ

" បាទៗ នេះញុំាត្រីទៅ នៅមានបន្លែទៀត ត្រូវតែញុំា " ជីអាចាប់ម្ហូបអោយស៊ូសាន

" នេះស៊ុបសម្រាប់អូន ឆាប់ញុំាទៅទាន់នៅក្តៅ " ខេវីនអ្នកដួសស៊ុបអោយស៊ូសាន

" ត្រូវការអោយបងបញ្ចុកទេ លោកប្អូន " ស៊ូសុីនេះបន្ថែមពីក្រោយ នេះឆ្ងល់ណាស់ប្អូនថ្លៃគេចេះទ្រឆំជាមួយប្អូនទេកើតណ៎

" ល្អៗ បងឆាប់បញ្ចុកមកចឹង " ស៊ូសាន ញញឹមដាក់ស៊ូសុី

" យើងបញ្ជួសទេ ឯងនេះលែងមានដៃចាប់ម្អូនខ្លួនឯងហើយ " ស៊ូសុី ថាអោយប្អូនគេ

" ខ្ញុំមានប្តីដែលស្រលាញ់ ពួកគាត់ស្រលាញ់ខ្ញុំ ទើបមិនចង់អោយខ្ញុំលំបាក " ស៊ូសាន

និស្ស័យស្នេហ៍​​ ​: ស្នេហ៍ប្តូរចិត្ត (ចប់)Where stories live. Discover now