Episode 28: បើគ្មានឯងម្នាក់ទៀតក៏គ្មានបញ្ហាអ្វីដែរ

207 23 4
                                    


+ ភូមិគ្រិះមីន

" ហើុយ.. ភ្លេចមើលម៉ោង ឥឡូវម៉ោង11បាត់ហើយ " ជីមីនដើរចូលមកក្នុងភូមិគ្រិះទាំងមើលម៉ោង ឃើញថាយប់ជ្រៅហើយ ដោយសារចូហានបបួលគេទៅដើរលេង គេសប្បាយរហូតដល់ភ្លេចមើលម៉ោង ។ ពេលមកដល់ក្នុងភូមិគ្រិះគឺស្ងាត់បាត់ហើយ

" ប្រហែលពួកគេសម្រាកអស់ហើយ " ជីមីន

" នរណាគេនិង?? ហើុយ.. មិចសុទ្ធតែកំប៉ុងស្រាចឹង " ជីមីនដើរចូលមកឃើញមនុស្សម្នាក់អង្គុយលើកៅអីហើយនៅលើការ៉ូសុទ្ធតែកំប៉ុងស្រា

" ជីមីន ជីមីនអូនមកវិញហើយហេស៎?? ជីមីន " ម្នាក់នោះគឺយ៉ុងហ្គីនាយលឺសម្លេងជីមីនភ្លាម នាយក៏ក្រោករត់មករកជីមីនទាំងស្រវឹងមិនដឹងអ្វី

" ហើយមិចក៏មកអោបចឹង?? ស្អុយស្រាណាស់ ងើបចេញទៅ " ជីមីនដែលត្រូវយ៉ុងហ្គីអោបគេក៏ចង់រុញចេញដែរ តែមាឌយ៉ុងហ្គីធំពេកគេមាឌតូចរុញមិនដួលសោះ

" ជីមីនមិចក៏អូនមកយូរម្ល៉េះ?? បងខំចាំអូនណា .. បងធ្វើម្ហូបច្រើនណាស់ សម្រាប់អូន មិចក៏មិនមកចឹង?? " យ៉ុងហ្គីនាយនិយាយទាំងស្រវឹង

" សុំទោស តែក្រោលឈរអោសស្រួលសិនទៅ " ជីមីន

" អត់ទេ ឆ្លើយនិងបងមក ខឹងបងរឿងថ្ងៃមិញមែនទេ?? បានមិនមករកបង " យ៉ុងហ្គី

" យ៉ុង យ៉ុង ស្វាងស្រាខ្លះទៅ " ជីមីនលើដៃទះខ្នងនាយតិចៗ គេទ្រទម្ងន់នាយសឹងតែមិនជាប់ទៅហើយ

" អូនចង់ធ្វើអ្វីក៏បានដែរ តែកុំចេញពីបងអីណា សុំអង្វរអូនសម្លាញ់ បងមិនចង់បាត់បង់អូនទៀតទេ " យ៉ុងហ្គី

" បានៗ ខ្ញុំឈប់ខឹងហើយ ក្រោកសិនបានទេ ខ្ញុំទ្រទម្ងន់លោកលែងជាប់ហើយ " ជីមីន

" ជីមីន... " យ៉ុងហ្គីក៏ក្រោកអោយស្រួលវិញ តែក៏មិនត្រង់ដែរ

" ឡើងទៅលើទៅ យប់ហើយឆាប់ចូលគេង ស្អែកត្រូវធ្វើការ " ជីមីន

" បាទ... " យ៉ុងហ្គីនិយាយទាំងស្រវឹងមិនដឹងអ្វី

" ចឹង ខ្ញុំទៅលើហើយ " ជីមីនក៏រកដើរទៅលើ

" ព្រូស... " ជីមីនរកឡើងទៅលើមិនបានប៉ុន្នាន ក៏លឺសម្លេងអ្វី ពេលគេបែរមើលក៏ឃើញថាយ៉ុងហ្គីនាយដួលបាត់ទៅហើយ

និស្ស័យស្នេហ៍​​ ​: ស្នេហ៍ប្តូរចិត្តWhere stories live. Discover now