+ ព្រឹកឡើង
" ថ្ងៃនេះជីមីនកើតអ្វី?? មុខមិនស្រស់ទាំងព្រឹកតែម្តង " ជីអាអោនទៅខ្សឹបសួរស៊ូសាន
" អូនក៏មិនដឹងដែរ ឃើញគេមុខក្រញ៉ូវចឹង អូនមិនហ៊ានសួរទេ " ស៊ូសាន
" ប្រហែលជាខឹងបងយ៉ុងហ្គីទៀតហើយ " ខេវីនក៏មកចូលរួមដែរ
" ប្រហែលហើយ ព្រោះយ៉ុងហ្គីមើលមុខជីមីនរហូត " ជីអា
" អ្នកទាំងបីអោនខ្សឹបអ្វី?? មិនញុំាបាយទេហេស៎ " ជីមីនដែលកំពុងស្ងាត់សុខៗ ក៏និយាយឡើង ធ្វើអោយពួកគែទាំងបីឡើងភ្ញាក់ហើយ
" ញុំាបាយ ញុំាបាយៗ ចាប់ផ្តើមញុំាបាយទៅ " ស៊ូសាន
" ម៉ោះ បងចាប់អោយ " ខេវីនក៏ប្រញាប់ចាប់ម្ហូបអោយស៊ូសាន នេះសំឡេងជីមីនក៏ធ្វើអោយនាយខ្លាចដែរ
" បងក៏ចាប់អោយអូនដែរ " ជីអាក៏ប្រញាប់ញុំាបាយអោយហើយ នៅយូរដូចជាធុំក្លិនចំហាយខ្លាមកបណ្តើរៗហើយ
" ជីមីន អូនញុំាអានេះទៅ " យ៉ុងហ្គីដោយចង់និយាយរកជីមីន នាយក៏ចាប់ម្ហូបអោយជីមីនទៅ ដើម្បីអោយជីមីនបានជេរដាក់នាយខ្លះក៏បានដែរ ស្ងាត់បែបនេះនាយពិតជាបារម្ភណាស់
" ... " ជីមីនមិននិយាយអ្វីទេ បានត្រឹមសម្លឹងមើលម្ហូបយ៉ុងហ្គីចាប់អោយហើយ ក៏មិនបានចាប់យកមកញុំាដែរ តែគេក៏ចាប់ម្ហូបផ្សេងយកមកញុំាជំនួសវិញ នៅទុកម្ហូបយ៉ុងហ្គីទុកចោលតែម្តង
" ហើុយ... " យ៉ុងហ្គីឃើញបែបនេះនាយមិនសប្បាយចិត្តទេ តែក៏មិនដឹងធ្វើយ៉ាងមិចទៀតដែរ មានតែញុំាបាយខ្លួនឯងនិងហលយ អាងទៅធ្វើការបន្ត
" បងទៅធ្វើការហើយ សឺត " មួយសន្ទុះក្រោយមកពួកគេក៏ញុំាបាយព្រឹកហើយ ខេវីនក៏ថើបលាស៊ូសានទៅធ្វើការបាត់
" សឺត.. បងក៏ទៅដែរ " ជីអាក៏ថើបលាទៅដែរ ពេលនេះនៅសល់តែជីមីននិងយ៉ុងហ្គីទេ ពនរោះស៊ូសានចង់ទុកពេលអោយពួកគេនៅតែពីរនាក់
" ជីមីន... " ពេលឃើញថាជីមីនរកដើរចេញ យ៉ុងហ្គីក៏ហៅអោយឈប់ដូចចង់និយាយអ្វីចឹង
" មិនទៅធ្វើការទេហេស៎?? " ជីមីនគេនិយាយទាំងមុខស្មើ
" អូននៅខឹងបងចឹង បងមិចនិងអាចទុកអូនចោលទៅធ្វើការបានសុខទៅ " យ៉ុងហ្គី
YOU ARE READING
និស្ស័យស្នេហ៍ : ស្នេហ៍ប្តូរចិត្ត (ចប់)
Romanceជីមីន " យ៉ុងហ្គី បងជាមនុស្សដែលស្មោះនិងស្នេហា បងស្រលាញ់នរណាម្នាក់គឺស្រលាញ់ចេញពីចិត្ត ប្រៀបដូចបងស្រលាញ់សង្សារបងចឹង គឺស្រលាញ់ដល់ថ្នាក់អូនមិនអាចជំនួសកន្លែងគេបាន ។ បើចឹងហើយ អូនក៏មិនឃាត់ឃែងបងទៀតដែរ អូនសុខចិត្តជាអ្នកដើរចេញចុះ " យ៉ុងហ្គី " ពិតមែនហើយ ខ្ញុំម...