+ ព្រឹកឡើង (មន្ទីរពេទ្យ)
" អឹម... នេះព្រឹកហើយហេស៎ " យ៉ុងហ្គីក្រោកមកមុនដោយសារនាយគេងមិនស្រួល
" អឹម... " សម្លេងក្រហឹមរបស់យ៉ុងវ៉ូបានលឺដល់ត្រចៀកយ៉ុងហ្គី
" នេះអូនក្រោកហើយហេស៎ កុំងើបបង្ខំក្រោកតិចៗមក " យ៉ុងហ្គីឃើញថាយ៉ុងវ៉ូរកងើបឡើងទើបនាយជួយលើក ។ កាលដែលនាយហៅអូនដោយសារតែនាយថានេះជាយ៉ុងវ៉ូ ទោះដឹងថាយ៉ុងវ៉ូស្លាប់ហលយក៏ដោយ តែកាលនោះមិនទាន់ឃើញសាកសពពេញទេ ហើយនាយគិតថាមិចនិងអាចមានមនុស្សដូចគ្នានោះ
" អឹម... បងយ៉ុង " យ៉ុងវ៉ូសម្លឹងមើលមុខយ៉ុងហ្គីឡើងភ្លឹក
" គឺបង នេះជាយ៉ុងវ៉ូមែនទេ?? មិនមែនទេ.. បងចង់និយាយថាអូនជាយ៉ុងវ៉ូ " យ៉ុងហ្គីនាយនិយាយអ្វីមិនត្រូវទេ
" គឺ... គឺ អូនយ៉ុងវ៉ូ " យ៉ុងវ៉ូ
" ជាអូនមែន បងនឹកអូនណាស់ " យ៉ុងហ្គីលឺបែបនេះនាយសប្បាយចិត្តណាស់ ដល់ថ្នាក់ហក់ទៅអោបយ៉ុងវ៉ូ ស្នាមញញឹមដែលធ្លាប់បាត់បង់ក៏ត្រឡប់មកវិញភ្លាមៗ
" អូនមិនទាន់ស្លាប់ទេ បងនឹកអូនណាស់ មិចក៏មិនមករកបងហាស់ ដឹងថាបងនឹកទេ " យ៉ុងហ្គីនៅតែអោបយ៉ុងវ៉ូដដែល
" បងយ៉ុងលែងខ្ញុំសិនទៅ បែបនេះមិនល្អទេ " យ៉ុងវ៉ូរើពីការអោបយ៉ុងហ្គី មើលទឹកមុខគេដូចមិនស្រស់ទេ នៅហៅសព្វនាមខ្លួនថាខ្ញុំទៀត
" អូនយ៉ាងមិចនឹង?? ឈឺត្រង់ណាមែនទេ ?? មិចក៏ផ្លែកៗ ចឹង មិននឹកមកទេហេស??" យ៉ុងហ្គីក៏គាំងដែរ មិចក៏ហៅខ្លួនឯងដូចមនុស្សមិនស្គាល់គ្នាចឹង
" ទោះជានឹកក៏ ខ្ញុំគ្មានសិទ្ធិនឹកបងទេ " យ៉ុងវ៉ូអោនមុខចុះ
" អូននិយាយអ្វីនឹង?? គ្មានសិទ្ធិអ្វី?? " យ៉ុងហ្គីមិនយល់ពីពាក្យដែលយ៉ុងវ៉ូនិយាយទេ
" បងរៀការមានប្រពន្ធហើយ ចឹងទំនាក់ទំនងពួកយើងក៏គ្មានអ្វីទៀតដែរ " យ៉ុងវ៉ូ និយាយដល់នេះក៏ចង់យំមកតែប្រឹងទប់កុំអោយស្រក់មក
" បង.. បង .. បងការព្រោះមានមូលហេតុ បងមិនបានចហ់ក្បត់អូនទេ រាល់ថ្ងៃបងនៅតែនឹកអូន បងមិនដែលភ្លេចអូនម្តងណាទេ " យ៉ុងហ្គីនិយាយពាក្យក្នុងចិត្ត នាយមិនចង់បាត់បង់យ៉ុងវ៉ូទេ
YOU ARE READING
និស្ស័យស្នេហ៍ : ស្នេហ៍ប្តូរចិត្ត
Romanceជីមីន " យ៉ុងហ្គី បងជាមនុស្សដែលស្មោះនិងស្នេហា បងស្រលាញ់នរណាម្នាក់គឺស្រលាញ់ចេញពីចិត្ត ប្រៀបដូចបងស្រលាញ់សង្សារបងចឹង គឺស្រលាញ់ដល់ថ្នាក់អូនមិនអាចជំនួសកន្លែងគេបាន ។ បើចឹងហើយ អូនក៏មិនឃាត់ឃែងបងទៀតដែរ អូនសុខចិត្តជាអ្នកដើរចេញចុះ " យ៉ុងហ្គី " ពិតមែនហើយ ខ្ញុំម...