Episode 6 : មង្គលការ

423 25 5
                                    


+ ថ្ងៃថ្មី

មង្គលការរបស់យ៉ុងមីនគឺនិងចាប់ផ្តើមនៅប៉ុន្នានថ្ងៃទៀតប៉ុណ្ណោះ ។ ថ្ងៃនេះយ៉ុងហ្គីបានកាន់ផ្កាមួយបាច់មកកន្លែងកប់សព យ៉ុងហ្គីបានឈរនៅមុខផ្នូរយ៉ុងវ៉ូ ដែលនាយខានមកលេងយូរហើយដោយសាររវល់រៀបចំកម្មវិធី និងមើលថែជីមីន ក្នុងចិត្តយ៉ុងហ្គីនៅមានយ៉ុងវ៉ូដដែលតែគ្រាន់ជាការចង់ចាំមួយដែលល្អ ជីមីនដឹងតែក៏មិនប្រកាន់ដែរ។ យ៉ុងហ្គីបានដាក់បាច់ផ្កានៅមុខផ្នូរយ៉ុងវ៉ូហើយនាយយកក្រណាត់មកជូតផ្នូរយ៉ុងវ៉ូដែលមានដីតិចៗ ពេលធ្វើការងាររួចនាយក៏មកអង្គុយជិតផ្នូរយ៉ុងវ៉ូ ដូចកំដរយ៉ុងវ៉ូចឹង ។

" សុំទោសខានមកលេងអូនយូរហើយ " យ៉ុងហ្គីនាយញញឹមតិចៗ

" ថ្ងៃនេះបងមកប្រាប់ដំណឹងមួយដល់អូន គឺបងជិតរៀបការជាមួយជីមីនហើយនៅប៉ុន្នានថ្ងៃទៀត សុំទោសខានមកលេងអូនយូរហើយ ពេលជួបអូនបែរយកព័ត៍មាននេះមកប្រាប់ អូនកុំខឹងនិងបងអី ព្រោះបងបានធ្វើអោយជីមីនមានកូនហើយ សង្ឃឹមថាអូននិងមិនខឹងនិងបងចុះ តែបងសន្យាថានិងមកលេងអូនអោយបានញឹកញាប់ " យ៉ុងហ្គីអង្គុយរៀបរាប់រឿងក្នុងចិត្ត ថ្ងៃនេះនាយមកលេងផ្នូរយ៉ុងវ៉ូជីមីនក៏ដឹងដែរ

" បងនៅកំដរអូនសិន បន្តិចទៀតបានបងទៅវិញ " យ៉ុងហ្គីនៅនិយាយជាមួយផ្នូរយ៉ុងវ៉ូដដែរ

មិនយូរប៉ុន្នានយ៉ុងហ្គីបានត្រឡប់ទៅវិញ ព្រោះនាយត្រូវទៅមើលជីមីននិងទៅមើលការងារផង ។ ពេលនាយចេញទៅបាត់ក៏មានមនុស្សម្នាក់ចូលមកដាក់បាច់ផ្កានៅមុខផ្នូរយ៉ុងវ៉ូដែរ

" រងចាំអូនណា យ៉ុងហ្គី... " បុរសម្នាក់និងក៏ចាកចេញទៅដោយស្នាមញញឹម

________________________________

+ ថ្ងៃមង្គលការ

ថ្ងៃមង្គលការក៏ធ្វើឡើងទៅយ៉ាងរលូនដោយមានការចូលរួមភ្ញៀវទាំងសងខាង មង្គលការនេះក៏ល្បីណាស់ដែរ ព្រោះសុទ្ធតែជាកូនអ្នកមានមុខមាត់ក្នុងសង្គម ។

" អរគុណដែលអញ្ជើញមក .. អរគុណ " យ៉ុងហ្គីកំពុងនៅទទួលភ្ញៀវនៅមុខរោង

" បងយ៉ុងផឹកទឹកសិនទៅ " ជុងហ្គុកយកទឹកមកអោយយ៉ុងហ្គីផឹកសិន ព្រោះនាយមិនទាន់បានអ្វីចូលពោះនៅឡើយទេ

និស្ស័យស្នេហ៍​​ ​: ស្នេហ៍ប្តូរចិត្ត (ចប់)Where stories live. Discover now