Episode 22: កុំលេបអី

453 35 5
                                    


+ ភោជនីដ្ឋាន

" យ៉ុង!! " ជីមីនបានមកដល់ភោជនីដ្ឋានតាមការណាត់របស់យ៉ុងហ្គី

" អញ្ជើញអង្គុយ " យ៉ុងហ្គីឃើញជីមីនមកភ្លាមនាយក៏ប្រញាប់មកទាញកៅអីអោយជីមីនអង្គុយ

" អរគុណ " ជីមីនញញឹមដាក់យ៉ុងហ្គី

" សម្រាប់អូន " យ៉ុងហ្គីហុតបាច់ផ្កាដែលនាយត្រៀមទុក យកមកអោយជីមីន

" អរគុណ តែអោយក្នុងឱកាសអ្វីដែរ?? " ជីមីនគេទទួលតែក៏មិនភ្លេចសួរដែរ

" មិនមែនឱកាសអ្វីទេ គ្រាន់តែឃើញស្អាត ចង់យកមកអោយ ណាមួយផ្កាស្អាតត្រូវនៅជាមួយមនុស្សស្អាតដែរ " យ៉ុងហ្គី

" ហឹស... ពាក្យសម្តីញ៉ែ " ជីមីន

" គ្មានទេ គ្រាន់តែចង់សរសើរអូនទេ " យ៉ុងហ្គី

" បានហើយ.. ខ្ញុំចង់កម្មង់ម្ហូប ឃ្លានណាស់ " ជីមីនមើលមីនុយមើល

" មិនបាច់ទេ បងកម្មង់អោយអូនហើយ នោះមកដល់ហើយ " យ៉ុងហ្គី

" សូមអញ្ជើញពិសារ " បុគ្គលិក

" វ៉ោយ.. សុទ្ធតែម្ហូបដែលខ្ញុំចូលចិត្ត នេះបងដឹងដែរហេស៎ " ជីមីនមើលទៅយ៉ុងហ្គី មិននឹកស្មានសោះថានៅចាំ

" ពិតមែនហើយ ម្ហូបដែលអូនចូលចិត្តបងចាំទាំងអស់នឹង " យ៉ុងហ្គី

" ហឹស.. គួរអោយរំភើបទេ!! " ជីមីនគេបែរមកមើលម្ហូបនេះ នេះចង់បញ្ជាក់ថាគេមិនបានទៅរំភើបនិងពាក្យប៉ុណ្ណឹងទេ ស្តាប់ហើយគួរអោយចង់ក្អួត

" អឺ.. នេះឆាប់ញុំាទៅ ក្រែងអូនឃ្លានហេស៎ បងចាប់អោយ " យ៉ុងហ្គីនាយក៏ប្រញាប់ប្តូរប្រធានបទទៅ បែរមកនិយាយរឿងម្ហូបវិញ

" អឹម.. បងញុំាដែរទៅ " ជីមីននិងយ៉ុងហ្គីក៏ចាប់ផ្តើមញុំាអាហារទៅ

" អឹម.. ឆ្អែតណាស់ អាហារនៅទីនេះឆ្ងាញ់ណាស់ " ជីមីនលើកដៃអង្អែរពោះ ព្រោះគេញុំាច្រើនណាស់

" ញុំាឆ្អែតហើយ ពួកយើងទៅណាទៀងទេ?? " យ៉ុងហ្គីនាយចង់បបួលជីមីនទៅដើរលេងទៀត ព្រោះនាយចង់នៅជាមួយជីមីនអោយច្រើនៗ

និស្ស័យស្នេហ៍​​ ​: ស្នេហ៍ប្តូរចិត្ត (ចប់)Where stories live. Discover now