Episode 14: មិត្ត

344 24 5
                                    


ចាប់ពីថ្ងៃនិងមក ជីមីនត្រូវរស់នៅក្នុងភូមិគ្រិះជាមួយយ៉ុងហ្គីនិងយ៉ុងវ៉ូ ។ ជីមីនទ្រាំណាស់ ទ្រាំមើលភាពស្និតស្នាលរបស់យ៉ុងវ៉ូនិងប្តីគេ បន្ទោសយ៉ុងវ៉ូក៏មិនត្រូវព្រោះទះដៃម្ខាងក៏មិនលឺដែរ។ ជីមីនគេមិនបានលែងលះជាមួយយ៉ុងហ្គីទេ គេសង្ឃឹមថាពេលកូនកើតមកប្រហែលអាចចងជើងយ៉ុងហ្គីបាន ត្រឡប់មកមើលថែគេវិញ ហើយរឿងយ៉ុងវ៉ូមកនៅគ្មាននរណាដឹងទេ ព្រោះជីមីនមិនចងៀអោយប៉ាម៉ាក់គេពិបាកចិត្ត ឯប៉ាក្មេកគេក៏នៅជប៉ុនទៀត ទើបមានតែទ្រាំទៅ ពេលខ្លះបានត្រឹមតែលួចយំ ជីមីនក៏ដឹងថាការយំច្រើនមិនល្អសម្រាប់កូនទេ តែគេអត់យំមិនបាន បានយំខ្លះក៏បានធូរនិងដេកលក់បានខ្លះ ។ ឯយ៉ុងវ៉ូគេបានគេងនៅបន្ទប់ទល់មុខបន្ទប់យ៉ុងហ្គីនិងជីមីន ព្រោះជាការរៀបចំរបស់យ៉ុងហ្គី រាល់យប់យ៉ុងហ្គីមិនបានគេងជាមួយជីមីនទេពេលខ្លះព្រោះចូលទៅពេលណាក៏ឃើញទឹកមុខកំសត់ និងមានតែសម្លេងឈ្លោះប្រកែក តែក៏មិនមានន័យថាយ៉ុងហ្គីមកគេងជាមួយយ៉ុងវ៉ូដែរ នាយគេងនៅបន្ទប់ធ្វើការ។

ពេលនេះជិត2អាទិត្យដែលដែលយ៉ុងវ៉ូមកនៅទីនេះ យ៉ុងវ៉ូបានឈប់ពីការងាររបស់គេហើយ ព្រោះមានពាក្យចចាមរ៉ាមថាយ៉ុងវ៉ូទាក់យ៉ុងហ្គីរហូតដល់ទៅនៅភូមិគ្រិះមីនធ្វើអោយចំណងអាពាណ៍ពិពាណ៍របស់ប្តីប្រពន្ធគេ ទើបយ៉ុងហ្គីសម្រេចអោយយ៉ុងវ៉ូឈប់ទៅ ។ យ៉ុងវ៉ូក៏មានតែនៅផ្ទះពេលខ្លះក៏ទៅដើរលេងគេចង់ធ្វើអ្វីក៏យ៉ុងហ្គីមិនថាអ្វីដែរ ។

+ ពេលព្រឹក

" យ៉ុង ចុះមកហើយហេស៎?? អង្គុយទៅអូនធ្វើបបរអោយបងណា " ជីមីនគេក្រោកពីព្រឹកដើម្បីមកធ្វើបបរអោយដើម្បីស្រោចស្រងជីវិតប្តីប្រពន្ធមកខ្លះ

" អឹម... " យ៉ុងហ្គីក៏មិនបដិសេធដែរនាយអង្គុយតាមទៅ

" ចុះយ៉ុងវ៉ូចុះមកនៅ?? " យ៉ុងហ្គីមិនបានសួរផ្តោតអោយនរណាឆ្លើយទេ ព្រោះនាយមិនបានមើលមុខនរណា

" គឺ... នៅទេ " មីណាក៏សម្រេចចិត្តឆ្លើយចុះ

" បងយ៉ុង អរុណសួស្តី អរុណសួស្តីជីមីន " យ៉ុងវ៉ូចុះមកដោយស្រស់ស្រាយប្រៀបដូចផ្ទះនេះជាផ្ទះគេចឹង ព្រោះគេធ្វើអ្វីក៏បាន

និស្ស័យស្នេហ៍​​ ​: ស្នេហ៍ប្តូរចិត្ត (ចប់)Where stories live. Discover now