+ ស្អែកឡើង
ជីមីនត្រឡប់មកធ្វើការនៅមន្ទីរពេទ្យវិញហើយ គេមិនអាចអោយរឿងរបស់ខ្លួនប៉ះពាល់ដល់ការងារ ដល់អ្នកជំងឺគេទេ ។ ទោះនៅឈឺតែអាចនៅធ្វើការបាន ការធ្វើការក៏អាចបំភ្លេចរឿងអាក្រក់បានដែរ ជាជាងនៅម្នាក់ឯងគិតច្រើន ។
" សូមយកក្រដាសនេះទៅបើកថ្នាំនៅខាងមុខចុះ " ជីមីនពេលនេះគេកំពុងទទួលអ្នកជំងឺ
" អរគុណលោកគ្រូពេទ្យ លាសិនហើយ " អ្នកជំងឺក៏ចាកចេញទៅ
" ក្រាក... សូមអញ្ជើញអង្គុយ " ជីមីនឮសម្លេងបើកទ្វាភ្លាម គេហៅអោយអង្គុយព្រោះគិតថាអ្នកជំងឺមកបន្តទៀត
" ដល់ម៉ោងញុំបាយហើយ លោកគ្រូពេទ្យជីមីន " ការពិតនោះជាខាយ៍ដែលគេទៅរកជីមីនមិនឃើញនៅកន្លែងញុំបាយក៏មកមើលនៅបន្ទប់គឺឃើញមែន
" ឯងទៅញុំទៅយើងមិនឃ្លានទេ " ជីមីន គេនៅមើលរបាយការណ៍អ្នកជំងឺផ្សេងទៀត
" ឯងជាគ្រូពេទ្យ ដឹងថាមិនញុំបាយទៀងទាត់អាចធ្វើអោយខូចក្រពះ តែងតែណែនាំអោយអ្នកជំងឺតែខ្លួនឯងវិញមិនអនុវត្ត " ខាយ៍ចូលមកអង្គុយកៅអីទល់មុខជីមីន
" យើងមិនឃ្លានយើងឃ្លានយើងទៅញុំហើយ ចេះទៅឯងទៅទិញសាំងវុិចអោយយើងមក យើងញុំបានហើយ " ជីមីន ខ្ជិលចង់ស្តាប់ខាយ៍រអ៊ូណាស់
" អត់ទេ ញុំសាំងវុិចមិនឆ្អែត គ្មានជីវជាតិអ្វីទេ មកទៅញុំបាយ " ខាយ៍ចូលមកទាញដៃជីមីន
" យើងមិនចង់ទៅទេ .. ឯងទៅៗ.. ខាយ៍ " ជីមីនមិនងើបពីកៅអីតាមខាយ៍អូសដៃទេ
" មិចក៏ចំណែកម្ល៉េះ ម្សិលមិញសុំច្បាប់ ឯថ្ងៃនេះមិនចង់ទៅញុំបាយ ហើយមុខមិនស្រស់ទៀត យប់កាលនៅក្លិបមានរឿងអ្វីមែន?? ប្រាប់មក " ខាយ៍គេមិនដែលឃើញជីមីនចឹងទើបគេសួរជីកឬកជីកគល់
" អត់ទេ .. គ្មានស្អីទេ គ្រាន់តែយប់និងយើងផឹកស្រាច្រើន ទើបព្រឹកឡើងឈឺក្បាលមកមិនរួច ទើបសុំច្បាប់ទៅ គ្មានអ្វីទេ " ជីមីន
" មិនពិត ... ឯងប្រាប់ការពិតមក បើមិនចង់ប្រាប់ទេ ទៅញុំបាយជាមួយយើង " ខាយ៍ដឹងថាជីមីនមានអាថ៍កំបាំងតែគេខ្ជិលជីកកកាយទើបយកលក្ខខណ្ឌមកដោះដូរ
YOU ARE READING
និស្ស័យស្នេហ៍ : ស្នេហ៍ប្តូរចិត្ត (ចប់)
Romanceជីមីន " យ៉ុងហ្គី បងជាមនុស្សដែលស្មោះនិងស្នេហា បងស្រលាញ់នរណាម្នាក់គឺស្រលាញ់ចេញពីចិត្ត ប្រៀបដូចបងស្រលាញ់សង្សារបងចឹង គឺស្រលាញ់ដល់ថ្នាក់អូនមិនអាចជំនួសកន្លែងគេបាន ។ បើចឹងហើយ អូនក៏មិនឃាត់ឃែងបងទៀតដែរ អូនសុខចិត្តជាអ្នកដើរចេញចុះ " យ៉ុងហ្គី " ពិតមែនហើយ ខ្ញុំម...