+ សួនកំសាន្ត
" ជីមីន ទីនេះ!! " ចូហានលើកដៃដើម្បីជាសញ្ញាអោយជីមីនឃើញ
" ចាំយូរទេ សុំទោសដោយសារអ្នកជំងឺច្រើន ទើបត្រូវថែមម៉ោង " ជីមីនរត់មករកចូហានទាំងដង្ហក់ ព្រោះមិញគេប្រញាប់រត់មកពេក
" មិនអីទេ ខ្ញុំយល់ ការងារគឺបែបនេះឯង នេះផឹកសិនទៅ ដើម្បីអោយមានថាមពលមកវិញ " ចូហានហុតភេសជ្ជៈដែលនាយទុកមកទុកសម្រាប់ជីមីន
" អរគុណហើយ អឹម.. ឆ្ញាញ់ណាស់ តែលោកញុំាអីហើយរឺនៅ?? " ជីមីន
" នៅទេ ជីមីនឃ្លានមែនទេ?? នេះខ្ញុំបានទិញទុកមកហើយ " ចូហាន
" អឹម... ដឹងចិត្តមែន ញុំាទេ?? " ជីមីនយកភ្លៅមាន់ ភីស្សានិងទឹកក្រូចដែលចូហានទិញមកយកមកញុំាយ៉ាងឆ្ញាញ់
" អត់ទេ ឯងញុំាទៅ " ចូហានមិនចង់រំខាន់ ខ្លាចជីមីនញុំាមិនឆ្អែត ទើបនាយមិនហ៊ានញុំាដែរ
" ប្រាកដហើយហេស៎ លោកអត់ញុំាអត់ក៏អត់ទៅ " ជីមីនក៏មកញុំាអ្វី
" ឯងឈប់ហៅខ្ញុំថាលោកទៅ ខ្ញុំមិនមែនលោកសង្ឃទេ ហៅលោកៗ មើលតែខ្ញុំលោកសង្ឃហើយ " ចូហាន នាយស្រគាត្រចៀកនិងជីមីនហៅនាយណាស់
" អត់ចង់.. ខ្ញុំចង់ហៅលោកយ៉ាងមិច?? រឺចង់អោយហៅបង " ជីមីនគេបែរមកមើលចូហាន
" ត្រូវហើយ ត្រូវហៅបង ហៅបងក៏ពិរោះដែរ " ចូហានញញឹមពេញចិត្តនិងសព្វនាមថ្មីនេះណាស់
" បងស្អី?? មើលទៅលោកក៏អាយុប្រហែលខ្ញុំដែរ មិចត្រូវហៅបង " ជីមីន
" ឯងអាយុប៉ុន្នាន?? ខ្ញុំអាយុ27ឆ្នាំហើយ " ចូហាន
" ព្រូស* ហាស៎?? 27ឆ្នាំ?? " ជីមីនដែលកំពុងផឹកទឹកក្រូច ពេលបានលឺអាយុចូហានហើយ គេឈ្លក់ទឹកឡើងព្រូសទឹកចេញមកហើយ
" អឹម.. 27ឆ្នាំយ៉ាងមិច?? មុខខ្ញុំមិនសមប៉ុណ្ណឹងមែនទេ?? " ចូហាន
" ស្មានតែអាយុ24ឆ្នាំដូចខ្ញុំតើ " ជីមីននិយាយតិចៗម្នាក់ឯង ព្រោះខ្លាចចូហានលឺបង្អាប់គេបាន
" ហាស់?? ឯងអាយុ24 ឆ្នាំទេ " ជីមីននិយាយតិចប៉ុណ្ណាក៏មិនអាចជៀសផុតពីការស្តាប់របស់ចូហានដែរ

YOU ARE READING
និស្ស័យស្នេហ៍ : ស្នេហ៍ប្តូរចិត្ត (ចប់)
Romantikជីមីន " យ៉ុងហ្គី បងជាមនុស្សដែលស្មោះនិងស្នេហា បងស្រលាញ់នរណាម្នាក់គឺស្រលាញ់ចេញពីចិត្ត ប្រៀបដូចបងស្រលាញ់សង្សារបងចឹង គឺស្រលាញ់ដល់ថ្នាក់អូនមិនអាចជំនួសកន្លែងគេបាន ។ បើចឹងហើយ អូនក៏មិនឃាត់ឃែងបងទៀតដែរ អូនសុខចិត្តជាអ្នកដើរចេញចុះ " យ៉ុងហ្គី " ពិតមែនហើយ ខ្ញុំម...