Episode 11: រូបអេកូ

338 28 6
                                    


+ ភូមិគ្រិះមីន

" យ៉ុង បងមកវិញហើយហេស៎ ថ្ងៃនេះហត់ទេ?? " ជីមីនរត់មកទទួលយ៉ុងហ្គីព្រោះនេះលើកទីមួយហើយដែលនាយមកវិញលឿនចឹង

" រត់មក មិនដឹងថាខ្លួនមានកូនទេហេស៎ " យ៉ុងហ្គីមកទប់ជីមីនខ្លាចគេរអិលដួលអាចមានរឿងធំមិនខាន

" គឺអូនរំភើបពេក ទើបមកទទួលបងនិងណា " ជីមីនគេញញឹមដាក់យ៉ុងហ្គី កុំអោយនាយខឹងនិងគេ

" អឹម .. បានហើយ លើកក្រោយកុំរត់មកចឹងទៀត ចេះប្រយ័ត្នផង " យ៉ុងហ្គីនិយាយហើយ នាយរកឡើងទៅលើហើយ

" បងញុំអីហើយរឺនៅ?? ថ្ងៃនេះអូនបានធ្វើស៊ុបអោយបងណា " ជីមីនឃាត់ដំណើរយ៉ុងហ្គី

" អឹម.. រៀបចំទៅ បងទៅងូតទឹកសិន ចាំបងចុះមកញុំ " យ៉ុងហ្គី

" បានៗ បងឆាប់ទៅៗ អូនទៅរៀបចំអោយបង " ជីមីន

" អោយមីណារៀបចំទៅ កុំធ្វើដោយខ្លួនឯងអី " យ៉ុងហ្គីនាយបែរមកនិយាយព្រោះឃើញជីមីនរកទៅរៀបចំអោយនាយដោយខ្លួនឯង

" បាទ អូនដឹងហើយ បងឆាប់ទៅងូតទឹកទៅ " ជីមីនគេក៏យល់ព្រមហើយទៅអង្គុយលើសាឡុងចាំយ៉ុងហ្គីវិញដោយសប្បាយចិត្ត ទោះពាក្យសម្តីនិយាយដាច់ៗ ទឹកមុខនាយមិនញញឹម តែពាក្យសម្តីមួយៗសុទ្ធតែបង្កប់ន័យព្រួយបារម្ភពីគេ ទើបធ្វើអោយជីមីនសប្បាយចិត្តនោះ

" មីណាជួយរៀបចំផង " ជីមីនក៏ប្រាប់ទៅមីណា

" ចា អ្នកប្រុស " មីណា

" បងចុះមកហើយ ឆាប់អង្គុយមក " ជីមីនឃើញយ៉ុងហ្គីចុះមក គេក៏ប្រញាប់មកអង្គុយជិយយ៉ុងហ្គី

" តែមួយចាន អូនអត់ញុំទេហេស៎ ?? " យ៉ុងហ្គី

" បងញុំទៅ អូនមិនសូវឃ្លានទេ អូនញុំផ្លែឈើបាន " ជីមីន

" មិនបានទេ មើលទៅស៊ុបនេះពៅណាស់ មីណាដួសមួយចានទៀតមក ត្រូវតែញុំ " យ៉ុងហ្គី

" បាទៗ តាមបងទាំងអស់ " ជីមីនគេញញឹមដាក់យ៉ុងហ្គី

" ឆាប់ញុំអី និងអាងបានគេង ឆាប់គេងកូនក៏សុខភាពល្អដែរ " យ៉ុងហ្គី យកដៃមកអង្អែរពោះជីមីនតិចៗ ទោះបីនាយរវល់ជាមួយយ៉ុងវ៉ូតែនាយក៏មិនភ្លេចរឿងជីមីនមានកូនដែរ នាយខឹងជីមីនតែក៏មិនអាចខឹងកូនបានដែរ

និស្ស័យស្នេហ៍​​ ​: ស្នេហ៍ប្តូរចិត្ត (ចប់)Where stories live. Discover now