Episode 37: ភាគបញ្ចប់
+ ព្រឹកឡើង
" ជីមីន បងយ៉ុងយ៉ាងមិចហើយ?? " ស៊ូសានក៏ចង់ដឹងសុខទុក្ខដែរ តែមិនហ៊ានទៅដាស់ មានតែចាំអោយម្ចាស់ខ្លួនចុះមកខ្លួនឯង
" គាត់មិនអីទេ " ជីមីន
" អ៎.. បងខេវីន បងជីអា ថ្ងៃនេះគាត់មិនបានទៅធ្វើការទេ គាត់មិនទាន់ស្រួលខ្លួន " ជីមីននៅឆ្លៀតប្រាប់ខេវីននិងជីអាដែលនៅជិតនិងដែរមុននិងទៅផ្ទះបាយ
" ជីមីន បងទៅមើលយ៉ុងហ្គីបន្តិចបានទេ ?? " ខេវីន ចង់ទៅសួរ មិចក៏ឈឺដល់ថ្នាក់ចុះមកញុំាខ្លួនឯងមិនបាន
" ទៅចុះគាត់នៅបន្ទប់និងឯង " ជីមីន
" បងទៅមើលគេសិន " ខេវីននិងជីអាក៏ឡើងទៅ
" ជីមីនធ្វើអ្វីនិង?? បើចង់បានស៊ុប នោះបងអោយគេធ្វើហើយ " ស៊ូសានមិនចង់អោយជីមីនពិបាកក៏អោយអ្នកបម្រើធ្វើអោយហើយទៅ
" អឹម.. ស៊ុបនេះដូចយប់មិញនិង យ៉ុងមិនញុំាទេ មិនដឹងគេកើតអី គ្រាន់តែដាក់ស៊ុបមួយម៉ាត់សោះក្អួតមកវិញឡើងចង់សន្លប់ហើយ ទើបខ្ញុំធ្វើម្តងទៀត " ជីមីន
" អឹម.. ប្រហែលចង់ញុំាម្ហូបឯងធ្វើហើយ ទើបយកលេសចឹងនោះ.. ហឹសៗ " ស៊ូសានលួចបង្អាប់តិចៗ
" បងហ៎... ចេះតែនិយាយហើយ " ជីមីនក៏មុខក្រហមតិចៗដែរតែនៅធ្វើបន្ត
____________________________________
+ ខាងលើ
" តុក.. តុក " សម្លេងគោះទ្វា
" ចូលមក " យ៉ុងហ្គីដឹងថានេះមិនមែនជាជីមីន ក៏ស្រែកអនុញ្ញាតទៅ នាយក្រោកតាំងពីជីមីនទៅក្រោមម្ល៉េះ ដោយសារដូចស្រឡះ ទើបនាយក្រោក
" យ៉ាងមិចហើយ លោកម៉ាហ្វៀល គ្រាន់តែអត់បាយមួយថ្ងៃនោះក៏សន្លប់ដែរ " នេះជាពាក្យសម្តីជីអា ចូលមកគឺស្វាគមន៍ចឹងម៉ង
" ឯងនេះ.. " ខេវីនខ្សឹបទៅជីអាបន្តិច មនុស្សកំពុងមានទុក្ខផង មកនិយាយចឹង
" នេះហេស៎ របៀបឯងមកសួរសុខទុក្ខគេនោះ " យ៉ុងហ្គីមិនបានខឹងប្រកាន់អ្វីទេ គ្រាន់តែបកទៅវិញប៉ុណ្ណោះ
" គ្រាន់តែនិយាយការពិតតើ " ខេវីននិងជីអាមកអង្គុយជិយយ៉ុងហ្គី
YOU ARE READING
និស្ស័យស្នេហ៍ : ស្នេហ៍ប្តូរចិត្ត (ចប់)
Romanceជីមីន " យ៉ុងហ្គី បងជាមនុស្សដែលស្មោះនិងស្នេហា បងស្រលាញ់នរណាម្នាក់គឺស្រលាញ់ចេញពីចិត្ត ប្រៀបដូចបងស្រលាញ់សង្សារបងចឹង គឺស្រលាញ់ដល់ថ្នាក់អូនមិនអាចជំនួសកន្លែងគេបាន ។ បើចឹងហើយ អូនក៏មិនឃាត់ឃែងបងទៀតដែរ អូនសុខចិត្តជាអ្នកដើរចេញចុះ " យ៉ុងហ្គី " ពិតមែនហើយ ខ្ញុំម...