+ ក្នុងបន្ទប់
" នេះជាបន្ទប់ពួកយើង " យ៉ុងហ្គីចូលមកបង្ហាញបន្ទប់របស់ពួកគេពីមុន តែនាយបានរៀបចំជាងមុនមើលទៅគឺស្អាតភ្លែកណាស់ ឡើងជីមីនមើលជុំវិញ គេមិននឹកស្មានថានេះជាបន្ទប់របស់គេពីមុនទេ
" យ៉ាងមិច?? អូនមិនពេញចិត្តហេស៎ បើមិនពេញចិត្តបងអាចដូរបានណា " យ៉ុងហ្គីឃើញជីមីនមើលភ្លែកៗ ទើបនាយនិយាយចឹង កុំអោយជីមីនទាស់ចិត្ត
" អត់ទេ គ្រាន់តែស្អាតភ្លែកប៉ុណ្ណោះ " ជីមីនគេក្រវីក្បាល បញ្ជាក់ថាមិនអីទេ
" បើអូនមិនពេញចិត្តប្រាប់បងបានណា " យ៉ុងហ្គីមកចាប់ដៃជីមីនសងខាង នាយពិតជាចថ់អោយជីមីនរស់នៅបានស្រួលណាស់
" បន្ទប់នេះស្អាតហើយ អូននៅបាន " ជីមីនគេញញឹមបញ្ជាក់ថាមិនអីពិតមែន
" ចុះបងអត់ធ្វើការទេហេស៎?? នេះម៉ោងជិត10ហើយ " ជីមីនមើលទៅនាឡិកាដែរនៅក្នុងបន្ទប់
" អឹម.. អូនទើបមកដល់ទើបបងចង់កំដរអូនសិន មិនចង់អោយអូននៅតែឯងទេ " យ៉ុងហ្គី នាយចេះតែខ្លាចថាយ៉ុងវ៉ូធ្វើបាបជីមីន
" ខ្លាចយ៉ុងវ៉ូធ្វើបាបអូនហេស៎?? " ជីមីនលើកចញ្ចើមសួរ ស្មានតែរឿងចឹងៗលាក់ជាមួយគេកើតហេស៎
" អត់ទេ... រឿងយ៉ុងវ៉ូបងបកស្រាយបាន អូនស្តាប់បងសិនបានទេ?? " យ៉ុងហ្គី
" និយាយមក " ជីមីនមកអង្គុយលើពូកចាំស្តាប់ការបកស្រាយរបស់យ៉ុងហ្គី ចាំមើលថានាយមានលេសអ្វីយកមកដោះស្រាយទៅ
" គឺយ៉ុងវ៉ូ បងបានដេញគេចេញហើយ តែដោយសារតែគេជាក្មេងកំព្រា មិនដឹងរស់នៅទីណា ទើបគេសុំបងនៅទីនេះមួយរយះសិនទៅ ដើម្បីអោយគេរកបានកន្លែងស្នាក់នៅថ្មី តែប៉ុណ្ណឹងទេ " យ៉ុងហ្គី
" ក្មេងកំព្រា ?? សុំស្នាក់នៅ?? " ជីមីនសួរបញ្ជាក់
" អឹម... " យ៉ុងហ្គីងក់ក្បាល
" កន្លែងរស់នៅប្រហែលពិបាករកហើយ ទើប5ខែហើយរកមិនទាន់បាន " ជីមីនគេដើរចេញមករៀបខោអាវវិញ ខ្ជិលចង់មើលមុខយ៉ុងហ្គីទៀតណាស់
YOU ARE READING
និស្ស័យស្នេហ៍ : ស្នេហ៍ប្តូរចិត្ត (ចប់)
Romanceជីមីន " យ៉ុងហ្គី បងជាមនុស្សដែលស្មោះនិងស្នេហា បងស្រលាញ់នរណាម្នាក់គឺស្រលាញ់ចេញពីចិត្ត ប្រៀបដូចបងស្រលាញ់សង្សារបងចឹង គឺស្រលាញ់ដល់ថ្នាក់អូនមិនអាចជំនួសកន្លែងគេបាន ។ បើចឹងហើយ អូនក៏មិនឃាត់ឃែងបងទៀតដែរ អូនសុខចិត្តជាអ្នកដើរចេញចុះ " យ៉ុងហ្គី " ពិតមែនហើយ ខ្ញុំម...